តោះទៅញ៉ាំ Street Foodបណ្តើរ ផឹក Cocktail បណ្តើរ ស្រូបយកខ្យល់មាត់ទន្លេហ្អី!

ជិតបង្កើយ! តោះដឹកដៃក្រាស់ទៅញ៉ាំ Street food ផឹក cocktail នៅមាត់ទន្លេ

0
9749

និយាយ​ថា​គ្រាន់​តែ​ឮ​ក៏​អណ្ដែត​អណ្តូង​មុន​ដែរ​ ញ៉ាំ​ Street Food បណ្តើរ ផឹក​ Cocktail បណ្តើរ​ជា​មួយ​ដៃ​គូ​ ឬ មិត្ត​ភក្តិ​ ថែម​ទាំង​បាន​ស្រូប​យក​ខ្យល់​អាហារ​បែប​មាត់​ទន្លេ​ទៀត​ រ៉ូមែនទិក​ណាស់​។​ រវល់​តែ​អណ្តែត​អណ្តូង​ភ្លេច​ប្រាប់​ថា​នៅ​កន្លែង​ណា​ ចង់​ដឹង​ថា​កន្លែង​អែម​ៗ​អ៊ីចឹង​នៅ​ណា​មាន​អត់​? ម៉ោះ​ប្រាប់​តែ​ម្តង​ទៅ​ នៅ​ហ្នឹង​គេ​ហៅ​ថា​ WB Arena ស្គាល់​អត់​? ធ្លាប់​ទៅ​នៅ​?

Image may contain: one or more people, table, sky, tree and outdoor
រូបភាព WB Arena
Image may contain: 2 people, people standing, outdoor and food
រូបភាព WB Arena
Image may contain: one or more people, basketball court and indoor
រូបភាព WB Arena

ទៅ​កន្លែង​មួយ​ហ្នឹង​ចំណេញ​ម៉ា​ចប់​ ចង់​ញ៉ាំ​អាហារ​បែប​ street food មាន​ដូច​ជា​ បុកល្ហុង​ ប្រហិត​អាំង​ ចៀន សាច់​គោ​អាំង​ ខ្ចៅ ខ្យង និង​អាហារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ រួម​ទាំង​ cocktail ពណ៌​ឡើង​ខ្ចូតៗ​ មាន​ច្រើន​រសជាតិ​ អង្គុយញ៉ាំ​មើល​ទឹក​ទន្លេ​ឡើង​ទំនង​។​

Image may contain: drink and indoor

ក្រៅ​ពី​ street food និង cocktail នៅ WB Arena មាន​ផ្សារ​ទំនើប​ AEON MaxValu ចង់​មក​ shopping នៅ​ហ្នឹង​ក៏​បាន​ ហើយ​ក៏​មាន​ហាង​​លក់​របស់​ញ៉ាំ​ល្បី​ៗ​ជា​ច្រើន​ដូច​ KOI , The Pizza Company, Tipsy, មីហឹរ ៧ កម្រិត និង​ហាង​ជា​ច្រើន​ទៀត​។ បើ​ចង់​ដឹង​ថា​ទំនង​ខ្លាំង​ប៉ុណ្ណា​ កុំ​ភ្លេច​ទៅ​ដើរ​មើល​លេង​ទាំង​អស់​គ្នា​ណា​។​ ទី​តាំង​មាន​នៅ​ខាង​ក្រោម​ កត់​ទុក​ឲ្យ​ហើយ​ទៅ​។

Image may contain: food
Image may contain: food
Image may contain: food

WB Arena
ទីតាំង៖ ផ្លូវ​ជាតិ​លេខ ២ ចម្ងាយ​ប្រហែល​ ២០០ ម៉ែត្រ​ពី​ស្តុប​ផ្លូវ​ ៦០ ម៉ែត្រ​
ចុចទីនេះ
បើក​រៀង​រាល់​ថ្ងៃ​ពី​ម៉ោង​ ៩ ព្រឹក​ ដល់​ ១០ យប់