កំពូលអត្ថប្រយោជន៍ ៤ ពីពោតបារាំង យើងមិនធ្លាប់បានដឹង

អត្ថប្រយោជន៍ពោតបាំរាំង

0
4742

ពោត​បារាំង​ជា​បន្លែ​ដែល​ពេញ​និយម​ណាស់​ឥឡូវ​នេះ​ មនុស្ស​ភាគ​ច្រើន​ចាប់​អារម្មណ៍​យក​ពោត​បារាំង​មក​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​។​ សំខាន់​វា​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​គ្នា​យើង​មិន​សូវ​បាន​ដឹង​។​

Health Benefits of Okra - Jagadguru Kripalu Yoga Naturopathy ...

១. មាន​សារធាតុ​ចិញ្ចឹម​ច្រើន​

ពោត​បារាំង​សម្បូរ​វីតាមីន​ C និង​ K ដែល​វីតាមីន​ C ល្អ​ចំពោះ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​វីតាមីន K សំខាន់​ចំពោះ​កំណក​ឈាម​។​ លើស​ពី​នេះ​វា​មាន​ជាតិ​កាឡូរី​ទាប​ តែ​មាន​ប្រូតេអ៊ីន​ និង​ជាតិ​កាក​សរសៃ​ច្រើន​។​

២. សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

ពោត​បារាំង​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ច្រើន​ និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​។​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ចម្បង​គឺ​ Polyphenols រួម​ទាំង​ Flavonoids វីតាមីន​ A និង​ វីតាមីន​ C។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​មាន​ Polyphenols ច្រើន​ជួយ​ដល់​សុខភាព​បេះដូង​។​​

Steamed Okra | Asian Inspirations

៣. ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​

ជាតិ​កូលេស្តេរ៉ុល​ខ្ពស់​ អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​។​ ដោយ​សារ​តែ​ពោត​បារាំង​មាន​ជាតិ​រំអិល​ នៅ​ពេល​ដែល​ចូល​ទៅ​ក្នុង​ខ្លួន​ វា​នឹង​ផ្សំ​គ្នា​ជា​មួយ​ជាតិ​កូលស្តេរ៉ុល​អំឡុង​ពេល​កំពុង​រំលាយ​ ហើយ​វា​នឹង​ចេញ​មក​ក្រៅ​វិញ​ដោយ​មិន​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​បាន​ទេ​។​

៤. ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ និង​ កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​

ប្រូតេអ៊ីន​មួយ​ក្នុង​ចំណោម​ប្រូតេអ៊ីន​ជា​ច្រើន​ក្នុង​ពោត​បារាំង​ ដែល​ហៅ​ថា​ Lectins អាច​ទប់​ស្កាត់​ការ​លូត​លាស់​កោសិកា​មហារីក​ក្នុង​រាង​កាយ​បាន​។​ លើស​ពី​នេះ​ការ​ធ្វើ​ពិសោធន៍​ក៏​បាន​បង្ហាញ​ថា​ញ៉ាំ​ពោត​បារាំង​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដែរ​។​