សម្រកទម្ងន់ជារឿងលំបាកមួយ តែបើយើងផ្តោតអារម្មណ៍លើវាបន្តិច អ្វីៗអាចនឹងទៅជាងាយស្រួលវិញ។ បើសិនជាចង់ទទួលបានលទ្ធផលល្អ គួរតែគ្រប់គ្រងរបបអាហារឲ្យបានល្អ និងហាត់ប្រាណក្នុងពេលតែមួយ តែរឿងរៀបចំអាហារញ៉ាំ ជាបញ្ហាដ៏លំបាករបស់មនុស្សមួយចំនួន ដែលធ្វើឲ្យគ្នាយើងមួយចំនួនមិនអាចសម្រកទម្ងន់បានសម្រេច។
ឥឡូវមកដឹងពីរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃក្នុងមួយសប្តាហ៍ទាំងអស់គ្នា៖
ថ្ងៃទី១
អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ទឹកដោះគោស្រស់គ្មានជាតិស្ករ ១ កែវ។
អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ប្រូខូលី ៤០ ក្រាម។
អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង ដំឡូងជ្វា ១ ដុំ។
ថ្ងៃទី២
អាហារពេលព្រឹក៖ នំប៉័ងធ្វើពី Riceberry ២ ដុំ (២០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ប៉ោម ១ ផ្លែ។
អាហារថ្ងៃត្រង់៖ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។
អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ចេក ១ ផ្លែ និង សាឡាដបន្លែបៃតង។
ថ្ងៃទី៣
អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ២ ដុំ និងទឹកដោះគោស្រស់គ្មានជាតិស្ករ ១ កែវ។
អាហារថ្ងៃត្រង់៖ បាយអង្ករសម្រូប ១ កូនចាន ទឹកស៊ុបមីសូ និង គីមឈី។
អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង ចេក ១ ផ្លែ។
ថ្ងៃទី៣
អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ប៉ោម ១ ផ្លែ និង ទឹកដោះគោ Low-fat ១ កែវ។
អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង ដំឡូងជ្វា ២ ដុំ។
អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និងប៉េងប៉ោះតូចៗ ១០ ផ្លែ។
ថ្ងៃទី៥
អាហារពេលព្រឹក៖ បាយអង្ករសម្រូប ១ កូនចាន ស៊ុបសារាយសមុទ្រ ១ កូនចាន និង គីមឈី។
អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ២ ដុំ (២០០ ក្រាម) និង សាឡាដបន្លែបៃតង ។
អាហារពេលល្ងាច៖ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។
ថ្ងៃទី៦
អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ចេក ២ ផ្លែ ប្រូខូលី ៤០ ក្រាម។
អាហារថ្ងៃត្រង់៖ បាយអង្ករសម្រូប ១ កូនចាន សណ្តែកបណ្តុះ ៤០ ក្រាម និង គីមឈី ។
អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង បន្លែសាឡាដ។
ថ្ងៃទី៧
អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ក្រាម) ប្រូខូលី ៤០ ក្រាម និង ប៉ោម ១ ផ្លែ។
អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ក្រាម) សាឡាដបន្លែបៃតង និង ដំឡូងជ្វា ២ ដុំ ។
អាហារពេលល្ងាច៖ ផឹកទឹកឲ្យបានច្រើន ពងទាស្ងោរ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។
បន្តញ៉ាំបែបនេះវិលជុំឲ្យគ្រប់ចំនួន ៣ សប្តាហ៍ យើងនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត តែកុំភ្លេចហាត់ប្រាណតិចៗបន្ថែម និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផង។