តិចនិកញ៉ាំ ៤ យ៉ាង កាន់តែញ៉ាំកាន់តែស្គម ត្រឹមតែ ២ សប្តាហ៍

កាន់តែញ៉ាំកាន់តែស្គម ចាំអង្កាល់ទៀត

0
7999

អ្នកណានិយាយថាសម្រកគីឡូញ៉ាំមិនបាន? វាពិតជារឿងពិបាកធ្វើខ្លាំងនៅក្នុងប្រទេសដែលមានអាហារឆ្ងាញ់។ ជាពិសេសសម្រាប់អ្នកចង់ស្លៀកពាក់ស្អាតៗ តែចូលចិត្តញ៉ាំ។ តែឈប់បារម្ភទៅ តិចនិក ៤ យ៉ាងនេះ ជួយឲ្យស្រកគីឡូបាន ដោយមិនបាច់តមញ៉ាំ ក្នុងរយៈពេល ២ អាទិត្យ។

ញ៉ាំអាហារដែលសម្បូរជាតិកាកសរសៃច្រើន

នេះជារឿងដែលយើងបានដឹងដដែលៗហើយថា បើចង់សម្រកគីឡូ ត្រូវតែញ៉ាំអាហារដែលមានជាតិកាកសរសៃ និង​ទឹកច្រើន ដូចជាផ្លែឈើ និងបន្លែជាដើម។ ព្រោះជាតិកាកសរសៃធ្វើឲ្យយើងឆ្អែតបានយូរ ដោយសារវាត្រូវការពេលទំពារយូរ។

Fresh Fruit Salad Recipe | EatingWell

របស់ដែលយើងជ្រើសមកញ៉ាំមានដូចជា បន្លែ ផ្លែឈើ យ៉ាអួ ជាដើម។ ចំពោះអាហារថ្ងៃត្រង់ អាចញ៉ាំបានដូចធម្មតា តែកុំញ៉ាំច្រើនលើសលប់ពេក រួចត្រូវបញ្ចប់ជាមួយនឹងទឹកផ្លែឈើក្រឡុក ១ កែវគឺគ្រប់គ្រាន់ហើយ។

អាហារពេលព្រឹក

អាហារពេលព្រឹកជាអាហារសំខាន់ជាងគេក្នុងចំណោមអាហារទាំង ៣ ពេល។ ការសិក្សាបានរកឃើញថាអ្នកដែលញ៉ាំអាហារពេលព្រឹក ងាយនឹងស្រកទម្ងន់ជាងអ្នកដែលមិនញ៉ាំ។ ព្រោះតែបើយើងមិនញ៉ាំនៅពេលព្រឹក រាងកាយឃ្លានខ្លាំង ហើយប្រាកដណាស់ យើងនឹងបន្តញ៉ាំច្រើនរហូតដល់អាហារពេលល្ងាច ដូចនេះមិនគួរទុកឲ្យខ្លួនឯងឃ្លានខ្លាំងពេលព្រឹកទេ។

All day breakfast set to fulfill your breakfast cravings at any time of the  day - Picture of The Green Ducklings, Singapore - Tripadvisor

ចំណី

អ្នកដែលញ៉ាំអាហារ ៤ ពេលក្នុងមួយថ្ងៃ ងាយសម្រកទម្ងន់ជាងអ្នកដែលញ៉ាំតែអាហារ ៣ ពេល​ ដោយសារតែអ្វីដឹងទេ? ដោយសារតែចំនួនអាហារនឹងត្រូវកាត់បន្ថយ។ ស្រីៗគួរតែជ្រើសរើសញ៉ាំចំណីផ្សេងៗនៅពេលថ្ងៃ គួរតែញ៉ាំអាហារបង្គាសាឡាដ សាច់ទ្រូងមាន់ ប៉េងបោះ ជាដើម។ វានឹងជួយកាត់បន្ថយចំនួនអាហារពេលដល់ម៉ោងញ៉ាំអាហារទាំងបីពេលរបស់យើង ព្រោះតែក្រពះយើងមិនសូវឃ្លាន។

Air Fryer Frozen Chicken Breast Recipe | Food Network Kitchen | Food Network

អាហារពេលយប់

អាហារពេលយប់ ជារឿងដែលយើងពិបាកទ្រាំជាងគេ បើសិនជាយើងឃ្លានខ្លាំង។ តែយើងត្រូវរើសយកការញ៉ាំយ៉ាអួមួយកែវ ដោយសារតែវាមិនត្រឹមធ្វើឲ្យយើងឆ្អែតទេ តែវាមានសារធាតុជួយធ្វើឲ្យយើងគេលក់បានស្រួល។

Homemade Yogurt Recipe | Serious Eats