អ្នកនៅផ្ទះអផ្សុក ចង់រកមុខម្ហូបថ្មីៗ ឬអាហារសម្រន់ញ៉ាំពេលទំនេរ អាចសាកមករៀនធ្វើជាមួយនឹងតៅកួចំហុយសាច់ជ្រូក បង្គារចិញ្ច្រាំ ញ៉ាំបាន អត់ពិបាកធ្វើទេ។ តោះរៀនធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- តៅកួ ៤ ដុំ
- បង្គារ ៥ ខាំ
- សាច់ជ្រូកស្មាមុខ ១,៥ ខាំ
- សាច់ក្តាម ២ ដុំ
- ខ្ញីមួយកូនដុំ
- ខ្ទឹម ស មួយដុំ
- ផ្កាចាន់ ២ ផ្ការ
- ឈើអែម ១ ចំណិត
- ប្រេងល្ងរ មួយស្លាបព្រាកាហ្វេ
- ស្រាចិន មួយស្លាបព្រាបាយ
- ម្រេចម៉ដ្ឋ ទឹកសុីអុីវ ស្ករ អំបិល ប៊ីចេង ជីវ៉ាន់ស៊ុយ

វិធីធ្វើ៖
១. ញ្ច្រាំ បង្គារ សាច់ជ្រូក ប្រហិតក្តាមចូលគ្នា ចិញ្ច្រាំខ្ទឹម ស បីកំពិសចូល ម្រេចម៉ដ្ឋ ស្រាចិន ស្ករ សុីអុីវ អំបិលបន្តិច ប៊ីចេង ច្របល់ចូលគ្នាអោយសព្វទុកមួយអន្លើ
២. យកតៅកួ កាត់រាងជ្រុងៗល្មម ដាក់បំពង អោយក្រៀមល្មម រួច ដាក់ស្ងោរក្នុងទឹកពុះ ២ នាទីអោយរាងទន់វិញ សឹម វះកណ្តាលហើយច្រកសាច់ចូល

៣. ពេលចំហុយរៀបដាក់ចានទ្រាប់ឈើអែម ផ្ការចាន់ គល់ខ្ទឹម សុីអុីវ បន្តិច ស្ករបន្តិច ប៊ីចេងបន្តិច និង ខ្ទឹម ៣ កំពឹស ចំហុយ ២០ នាទី។ ពេលឆ្អិនយកទឹកស្រក់ក្នុងចាន មកលាយម្សៅពោតបន្តិច បន្ថែមរសជាតិរាងផ្អែមបន្តិចទុកជ្រលក់ជាកាស្រេច។

ប្រភព៖ Sakkara Chhin