តិចនិកញ៉ាំអាហារពេលល្ងាច ៤ យ៉ាង ជួយសម្រកបានកន្លះគីឡូក្នុង ១ ថ្ងៃ

១​ ថ្ងៃស្រកអស់កន្លះគីឡូ

0
9224

តមអាហារដើម្បីសម្រកទម្ងន់ជារឿងពិបាកបំផុត ដែលយ៉ាងហោចណាស់ មនុស្សស្រីស្ទើតែគ្រប់គ្នាជួបប្រទះម្តងដែរ។ ការខំញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់បានត្រឹមត្រូវ តែបើសិនជាញ៉ាំអាហារពេលល្ងចខុស គឺមិនបានផលអ្វីទេ។ ដោយសារតែនៅពេលយប់ ការធ្វើមេតាប៉ូលីសក្នុងខ្លួនធ្លាក់ចុះ ដូចនេះការញ៉ាំច្រើន នឹងធ្វើឲ្យជាតិខ្លាញ់កាន់តែប្រមូលផ្តុំគ្នាកាន់តែច្រើន។ ឥឡូវមកដឹង និងចាំតិចនិកញ៉ាំអាហារពេលល្ងាច ៤ យ៉ាងនេះវិញ អាចជួយសម្រកបានកន្លះគីឡូក្នុង ១ ថ្ងៃ។

photo-1-15946956935341712965195-1594789784620-15947897847771917570789

១. គ្រប់គ្រងកាឡូរី

សម្រាប់អាហារពេលល្ងាចមិនគួរមានកាឡូរីលើសពី ៤០០ ទៅ ៥០០ឡើយ។ យើងអាចញ៉ាំតែបាយអង្កសម្រូប ១ កូនចាន ស៊ុត ១ គ្រាប់ និងប្រូខូលីស្រុះ ១០០ ក្រាមបានហើយ ចៀសវាងញ៉ាំច្រើនពេក។

២. ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើន

ប្រូតេអ៊ីនមានសារសំខាន់ណាស់ សម្រាប់ជីវិតប្រចាំថ្ងៃរសរបស់។ ញ៉ាំអាហារពេលល្ងាចជាមួយនឹងផ្លែឈើ បន្លែ ដែលមានប្រូតេអ៊ីនច្រើន នឹងជួយបង្កើនការធ្វើមេតាប៉ូលីសក្នុងខ្លួនយើង។ ក្រៅពីបន្លែ និង ផ្លែឈើ ប្រូតេអ៊ីនក៏មានក្នុងសាច់ ស៊ុត ត្រី ទ្រូងមាន់ និង សាច់គោបានដែរ តែត្រូវញ៉ាំតិចបំផុត​។

៣. ញ៉ាំអាហារពេលល្ងាចនៅម៉ោង ៧:៣០

បើញ៉ាំនៅម៉ោង ៨ យប់ រាងកាយច្បាស់ជាមិនអាចស្រូបយក និងរំលាយអាហារបានល្អទេ។ វានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការរំលាយអាហារ ហើយកាឡូរីដែលយើងបានញ៉ាំ មិនអាចរំលាយបានល្អ នឹងនៅកកកុញ។ បើរាងកាយយើងបន្តរំលាយអាហារពេលកំពុងគេង នៅថ្ងៃបន្ទាប់នឹងធ្វើឲ្យយើងអស់កម្លាំង។ ដូចនេះយើងគួរញ៉ាំអាហារពេលល្ងាចយ៉ាងហោចណាស់ឲ្យបាន ៣ ម៉ោងមុនចូលគេង។

៤. ដើរឲ្យបាន ៣០ នាទី ក្រោយញ៉ាំអាហារហើយ

បន្ទាប់ពីញ៉ាំអាហារហើយ គួរតែក្រោកឈរ និងដើរយឺត។ បើសិនជាយើងអង្គុយ និង គេងបន្ទាប់ពីញ៉ាំហើយ វានឹងធ្វើឲ្យប៉ះពាល់ដល់ចលនាពោះវៀន ហើយធ្វើឲ្យប្រព័ន្ធមេតាប៉ូលីសដំណើរការយឺត។