បើមាននំប៉័ងសល់ ឬញ៉ាំអត់អស់កុំបោះចោល សាកយកមកច្នៃឆឹងស្ករញ៉ាំវិញសិនមើល រសជាតិឆ្ងាញ់ជក់មាត់មិនធម្មាតទេ។

គ្រឿងផ្សំ៖
- នំបុ័ង ៤ បន្ទះ
- ប៊័រ ៥០ ក្រាម
- ស្ករស ៨០ ក្រាម
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
- ទឹក ២ ស្លាបព្រាបាយ
- ទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ

វិធីធ្វើ៖
១.យកនំបុ័ងកាត់ជាដុំតូចៗល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចទុកមួយឡែក
២.បន្ទាប់មកដាំខ្ទះដាក់ស្ករស ទឹក និងអំបិលចូលកូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នា ហើយដាក់ប៊័រចូល កូរឲ្យរលាយសព្វល្អ រួចហើយដាក់នំបុ័ងចូលច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច។