គ្រាន់តែលឺពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង សាកស្រមៃតិចមើលម្ហូបពីរមុខនេះរសជាតិច្បាស់ជាពិសេសមិនធម្មតាទេ ជាពិសេសទាំង២មុខនេះសុទ្ធតែម្ហូបប៉ូវកម្លាំងថែមទៀត ញ៊ាំមួយមុខណាក៏បានអោយតែបានមកដល់ហាង Labay – ល្បាយ។



មិនមកសាកមិនបានទេណាព្រោះថាមុខម្ហូបនីមួយៗគឺពិសេសណាស់ដូចជាអយស្ទ័រដុតទឹកត្រីកោះកុង ចុងភៅបានឆ្កឹះសាច់អយស្ទ័រដាក់ក្នុងចានហើយស្រោចទឹកត្រីយកទៅដុតយ៉ាងឈ្ងុយ គោះពងមាន់ដាក់បន្ថែមទៀតធ្វើអោយបង្កើនរសជាតិ និងប៉ូវកម្លាំងថ្វេរដង។ សម្រាប់ពងទាកូនវិញក៏ពិសេសមិនធម្មតា ដោយសារតែចុងភៅបានសម្រិតសម្រាំងទឹកត្រីអំពិលទុំជាមួយរូបមន្តពិសេស យកមកដាក់ជាមួយពងទាកូននេះធ្វើអោយត្រូវជាតិគ្នាខ្លាំងតែម្ដង។



ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណាមានតែទៅសាកដោយខ្លួនឯងទេណា។ ហើយក្រៅពីមុខម្ហូបពិសេសទាំង២នេះ ហាង Labay – ល្បាយ ក៏មានលក់កាហ្វេ ប្រហិត និងទឹកកកឈូសផងដែរ។ ដូច្នេះនៅចាំអីទៀត ហៅមិត្តភក្ដិយើងមកតែមួយកន្លែងនេះ យើអាចញ៊ាំរបស់ឆ្ងាញ់ៗបានច្រើនមុខជុំគ្នាយ៉ាងរីករាយ៕


ហាង Labay – ល្បាយ
លេខទូរសព្ទ៖ 099 920 508 / 096 8 920 508
ទីតាំង៖ ជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)
វីដេអូ៖