នំប៉័ងសល់កុំបោះចោល យកមកឆឹងស្ករទុកញ៉ាំវិញ

នំប៉័ងឆឹង

0
1159

បើមាននំប៉័ងសល់ ឬញ៉ាំអត់អស់កុំបោះចោល សាកយកមកច្នៃឆឹងស្ករញ៉ាំវិញសិនមើល រសជាតិឆ្ងាញ់ជក់មាត់មិនធម្មាតទេ។

គ្រឿងផ្សំ៖

  • នំបុ័ង ៤ បន្ទះ
  • ប៊័រ ៥០ ក្រាម
  • ស្ករស ៨០ ក្រាម
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ទឹក ២ ស្លាបព្រាបាយ
  • ទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ

វិធីធ្វើ៖

១.យកនំបុ័ងកាត់ជាដុំតូចៗល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចទុកមួយឡែក

២.បន្ទាប់មកដាំខ្ទះដាក់ស្ករស ទឹក និងអំបិលចូលកូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នា ហើយដាក់ប៊័រចូល កូរឲ្យរលាយសព្វល្អ រួចហើយដាក់នំបុ័ងចូលច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច។