ធ្លាប់តែឃើញគេអំពាវនាវ ដើរលក់តាមម៉ូតូ ជាពិសេសនៅមុខវាំង ទៅពេលណាក៏ឃើញដែរ។ ឥឡូវសាកមករៀនធ្វើញ៉ាំខ្លួនឯងម្តងមើល៖
គ្រឿងផ្សំ៖
- ក្ដាមស្រែ ១ គីឡូ
- ដូងចាស់ ២ ផ្លែ(កាប់យកទឹក)
- គល់គ្រៃ ៤ គល់
- ស្លឹកក្រូចសេីច ៥ សន្លឹក
- អំបិល ២ ស្លាបព្រាកាហ្វេ
- ស្កបន្តិច
- ប៑ីចេងបន្តិច
របៀបធ្វើ៖
យកក្ដាមលាងទឹកអោយស្អាតបន្ទាប់មកទុកមួយអន្លេីសិន។ យកទឹកដូងដែលបានកាប់រួច ចាក់ចូលក្នុងឆ្នាំង រួចដាក់ក្ដាមចូលជាមួយគ្នា បង់គល់គ្រៃ ស្លឹកក្រូចសេីចដាក់ពីលេី បន្ទាប់មកស្ងោរអោយពុះ ថែមអំបិល ស្ករ ប៑ីចេងចូលបន្តិច ទុកមួយសន្ទុះជាការស្រេច។
ចំពោះទឹកត្រីកោះកុង
គ្រឿងផ្សំ៖
- មេីមខ្ទឹមស
- ម្ទេស
- ទឹកត្រី
- អំបិល
- ស្ករ
- ប៑ីចេង
- ក្រូចឆ្មា
- ទឹកក្ដៅ
វិធីធ្វី៖
ដំបូងបុកមេីមខ្ទឹមស និងម្ទេសអោយម៉ដ្ឋចូលគ្នា រួចថែមស្ករចូល ច្របល់អោយចូលគ្នា រួចដាក់ទឹកត្រី អំបិល ប៑ីចេង ថែមទឹកក្ដៅចូលបន្តិច រួចច្របាច់ក្រូចឆ្មាចូល កូរចូលគ្នាអោយសព្វ គឺជាការស្រេច។