ញ៉ាំអាហារ ៨ មុខនេះ ជួយឲ្យសក់ដុះវែងលឿន

ចង់ឲ្យសក់ដុះលឿន ញ៉ាំអាហារទាំងនេះ

0
2086

ស្រី​ៗ​ច្បាស់​ជា​ធ្លាប់មានបទពិសោធហើយ ពេលសក់វែងចង់ទៅកាត់ខ្លី ពេលកាត់ខ្លីហើយ ចង់ឲ្យសក់ដុះវែងឲ្យលឿន អ្នកខ្លះនៅទៅទិញសក់មកពាក់ទៀត។ តែស្រីៗគ្នាយើងមិនបាននឹកឃើញដល់អាហារមួយចំនួន ដែលជួយឲ្យសក់ដុះវែងលឿន ហើយថ្ងៃនេះ admin នឹងណែនាំអាហារ ៨ មុខដែលជួយពន្លឿនការដុះសក់បាន៖

១. ត្រីសាលម៉ុន

សាលម៉ុនសម្បូរដោយវីតាមីន D អូមេហ្គា ៣ និងប្រូតេអ៊ីន ជួយឲ្យសក់ដុះបានលឿន និង​ស្បែកក្បាលមានសុខភាពល្អ។

Lemon Pepper Salmon Recipe | Land O'Lakes

២. អ៊យស្ទ័រ

មូលហេតុដែលនាំឲ្យសក់ខូច មកពីកង្វះស័ង្កសី។ អ៊យស្ទ័រជាអាហារសម្បូរដោយជាតិស័ង្កសី ជួយឲ្យសក់ដុះបានលឿន និងបន្ថែមសំណើមឲ្យសក់។

The Best Oysters in Toronto

៣. គ្រាប់ផ្កាឈូករ័ត្ន

ជាប្រភពវីតាមីន E ជួយការពារសក់ជ្រុះ និងសម្រួលដល់លំហូរឈាមនៅលើស្បែកក្បាល ធ្វើឲ្យសក់ដុះលឿន។

៤. គ្រាប់អាល់មុន

ខ្លាញ់របស់គ្រាប់អាល់មុនជួយបំប៉នសក់ ធ្វើឲ្យសក់ទន់ជាងមុន និងរលោងជាងមុន។

៥. ដំឡូង

ដំឡូងសម្បូរដោយជាតិ Beta-carotene ដែលរាងកាយយើងនឹងបម្លែងវាទៅជាវីតាមីន A វា​ជួយផលិតខ្លាញ់ ធ្វើឲ្យស្បែកក្បាលមានសុខភាពល្អ ការពារសក់ស្ងួត។

Spicy fried yam With sardine sauce Recipe by Ifi Fenkus Kitchen - Cookpad

៦. ស្ពៃពុយឡេង

សម្បូរដោយវីតាមីន A និង C ជួយសម្រួលដល់ការផលិតប្រេង ចិញ្ចឹមសក់ និងស្បែកក្បាល។

៧. ផ្លែប៊ឺរ

ផ្លែនេះសម្បូរដោយវីតាមីន B និង E ដែលជួយពង្រឹងសុខភាពស្បែកក្បាល ការពារសក់ជ្រុះ និងសក់បែកចុង។

How To Slice an Avocado | Kitchn

៨. ម្ទេសប្លោកពណ៌លឿង

បន្លែមួយមុខនេះសម្បូរវីតាមីន C ជាងផ្លែក្រូច ៥ ដង​។ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងភាពចាស់នៃស្បែក ថែមទាំងជួយពង្រឹងសរសៃសក់ ការពារសក់ស្ងួត និងសក់ខូចទៀតផង។