មេឃភ្លៀងធ្លាក់ត្រជាក់ៗ បើបានហ៊ុតបបរក្តៅៗដឹងតែស្រួលខ្លួនហ្មង សំខាន់បើបានស្គាល់កន្លែងឆ្ងាញ់ ២ កន្លែងនេះទៀត ញ៉ាំហើយតែចង់ញ៉ាំទៀតមិនខាន។
ហាង ខនជឺ៦៣
អ្នកដែលមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះមានបបរអ្វីញ៊ាំខ្លះហើយពិសេសៗបែបណាខ្លះ ចាំAdminខ្សឹបប្រាប់គឺថាមានច្រើនមុខណាស់ដូចជា៖ បបរឈាមជ្រូក, បបរមាន់ពិសេស, បបរមាន់, បបរត្រី, បបរលតក្រចកជើងជ្រូក, បបរលតសាច់មាន់, បបរលតប្រហិតត្រីឆ្លាត, បបរបាញ់កាញ់ក្រចកជើងជ្រូក, បបរបាញ់កាញ់សាច់មាន់, បបរបាញ់កាញ់សាច់ត្រី និងបបរបាញ់កាញ់ប្រហិតត្រីឆ្លាត។ ក្នុងចំណោមបបរទាំងអស់នេះបបរឈាមជ្រូក គឺជាបបរដែលលក់ដាច់ខ្លាំងជាងគេជាប់ឈ្មោះល្បីប្រចាំហាង ហើយអ្វីដែលពិសេសនោះគឺថាមានរសជាតិឆ្ងាញ់ និងមិនមានធំក្លិនដែលរំខានអារម្មណ៍ក្នុងការញ៊ាំ។



ហាង ខនជី៦៣ Congee 63 (អតីតហាង បបរឈាមជ្រូក៦៣)
លេខទូរសព្ទ៖ 012 224 498
ទីតាំង៖ ស្ថិតនៅទីតាំងថ្មី(ម្លុកបុរីកីឡា)ផ្ទះលេខ១៥៤ ផ្លូវលេខ១៣៤ សង្កាត់វាលវង្ស ខណ្ឌ៧មករា
ផែនទី៖ ចុចទីនេះ
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ល្បីតៗគ្នាយូរហើយ គាត់លក់តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ នៅតែមានភ្ញៀវមកជាហូហែរ លក់ដាច់ខ្លាំងទៀតផង ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបបរជើងជ្រូក អាចមករកបាននៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម។



ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ទីតាំង៖ នៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម