Friday, April 19, 2024
spot_img
More

    Latest Posts

    ឆ្កែមួយក្បាលនៅយាមផ្នូរម្ចាស់រហូត តែតាមការពិតចឹងសោះ

    ប្រទេសស៊ីប៊ីយ៉ា (Serbia) ៖  កម្មករធ្វើការនៅវាលកប់ខ្មោចបានប្រទះឃើញឆ្កែមួយក្បាលកំពុងតែធ្វើសកម្មភាពយ៉ាងចម្លែក។ ឆ្កែញីនោះតែងតែមកអង្គុយចាំនៅផ្នូររបស់ម្ចាស់វាជានិច្ច។ វានៅចាំរាប់ម៉ោង ហើយជួនកាលនៅចាំដាច់យប់ក៏មាន។

    dog-grieving-for-owner-underneath-grave

    កម្មករយាមផ្នូរម្នាក់ខាងលើបានគិតថា ឆ្កែញីនោះកំពុងតែយាមផ្នូរម្ចាស់។ តែតាមពិតមិនមែនទេ វាកំពុងតែការពារអ្វីមួយ។

    dog-grieving-for-owner-underneath-grave

    នៅពេលគាត់ទៅមើលឲ្យច្បាស់គាត់ឃើញថា វាបានជីករូងយ៉ាងជ្រៅទៅខាងក្នុងផ្នូរដើម្បីលាក់អ្វីមួយ។ ពេលគាត់ទៅជិតមែនទែនទើបដឹងថាមានអ្វីដែលមិននឹងស្មានដល់។ ជាការពិតណាស់របស់ដែលគាត់បានឃើញគឺ កូនឆ្កែជាច្រើនក្បាលរបស់មេឆ្កែនោះ។ វានៅយាមកូនរបស់វា ព្រោះវាខ្លាចមានសត្រូវមកយារយី។

    dog-grieving-for-owner-underneath-grave

    ទាំងមេទាំងកូនឥលូវត្រូវបានគេសង្គ្រោះយកមកនៅឲ្យមានជម្រកត្រឹមត្រូវហើយ៕

    ប្រភព៖ YouTube Channel 心靈享宴黃景昭

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.