អាហារ

video

ចង់បាន​ នំសែនព្រះខែ​ ​ច្រេីនជម្រេីស​ រសជាតិដេីមពីតៃវ៉ាន់​ មកហាង​ Amami Bakery​ អត់ខ្វះទេ​ អ្វីក៏មានដែរ😋

កាន់តែខិតជិតដល់ថ្ងៃសែនព្រះខែហេីយ​ សល់តែ១ថ្ងៃទៀតទេ​ សម្រាប់បងប្អូនដែលកំពុងស្វែងរកកន្លែងលក់នំសែនព្រះខែ​ ប្លែកៗ​ ហេីយរសជាតិបែបតៃវ៉ាន់ពិត​ៗ​ គួរជ្រេីសរេីស​ហាង​ Amami Bakery​ ធានាថាមិនខ្វះចឹងហ្មង​ ច្រេីនរសជាតិ​ ច្រេីនជម្រេីស​ សំខាន់ផលិតផ្ទាល់ក្នុងហាងតែម្តង​។
video

ឃ្លានញុាំស៊ុបក្តៅៗ🍲 រសជាតិបែបហិរៗ🌶😋 កុំភ្លេចនឹកដល់ ហាងខ្ទះពុះ

ចុងសប្តាហ៍ដល់ម៉ោង ដល់វេលាដែលត្រូវណាត់ ប៊យ និងចែៗ ដើររកកន្លែងញុាំអីហើយ ចឹងអេតមីនណែនាំកន្លែងស៊ុបក្តៅៗមួយកន្លែងនៅម្ត។សាលាវ៉ាន់ដា នោះគឺ ហាង ខ្ទះពុះ Boiling Pan ។
video

តោះសាកហ្អេ!! នំបញ្ចុកបង្កង មុខម្ហូបថ្មីប្លែកពុំធ្លាប់មានពីមុនមក😋

មុខម្ហូបថ្មីមកទៀតហើយ មកលើកនេះប្លែកហ្មង តែប៉ុណ្ណេះសម្រាប់អ្នកដែលនិយមចូលចិត្តដើរញ៉ាំអីថ្មីៗ ដឹងតែសប្បាយមាត់បានភ្លក្សទៀតហើយ។ ច្បាស់ជាចង់ដឹងហើយមែនអត់ថា មុខម្ហូបដ៏ប្លែកនេះមានលក់នៅទីណា? ម៉ោះៗ មិនលាក់ទេចង់ញ៉ាំចង់សាកបបួលគ្នាមកហាង Round24 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវ២១៤ (ក្រោយព្រះបរមរាជវាំង)។
video

ចូលចិត្តញ៉ាំមីស៊ុប ស្គាល់កន្លែងចាស់វស្សានៅប្លុកទួលទំពូងនេះអត់?

មិនថាក្មេង ចាស់កំលោះក្រមុំនោះទេ សម្រាប់អ្នកដែលរស់នៅម្តុំទួលទំពូងប្រហែលជាស្គាល់អ៊ុំម្នាក់ឈ្មោះថា អេ សុចិន្ដា ម្ចាស់ហាងលក់គុយទាវពងទា យាយវែនតាច្បាស់ហើយ សម្រាប់ភាពច្នៃប្រឌិតរសជាតិខ្លួនឯង អស់រយៈពេលជាង១០ឆ្នាំមកនេះ ធ្វើអោយអ៊ុំទទួលបានការគាំទ្រខ្លាំងពីអតិថិជនទាំងចាស់ ទាំងក្មេង ចូលចិត្តរសជាតិគុយទាវ​ ដែលអ៊ុំច្នៃបន្ថែមរសជាតិជាច្រើនមុខបញ្ចូលគ្នា ធ្វើអោយរសជាតិឆ្ងាញ់ប្លែក ខុសពីហាងដទៃ។
video

សាច់ចង្កាក់អាំងVolcano ទិញ ១០ចង្កាក់ថែមជូន ២ចង្កាក់ ជាមួយប្រម៉ូសិនពិសេសពីសាខាច្បារអំពៅ

ចាប់ពីពេលនេះម៉ូយៗ ហាង ស៊ុបចង្កាក់Volcano សាខាច្បារអំពៅអាចមកញ៉ាំបានទាំងស៊ុប និងសាច់ង្កាក់អាំងVolcano ថែមទៀតផង។ ជាពិសេស ពេលនេះហាងកំពុងផ្ដល់ជូនជាមួយប្រម៉ូសិនទិញ ១០ចង្កាក់ថែមជូន ២ចង្កាក់ ចាប់ពីថ្ងៃនេះតទៅ។
video

20ចង្កាក់ត្រឹមតែ 2.79$ សាច់អាំងក្រវី រសជាតិបែបចិនពិសេសប្លែក លក់ដាច់បំផុតប្រចាំហាង មាន់ស្តេកជីងស៊ី​ន

អ្នកដែលចូលចិត្តញ៉ាំប្រភេទសាច់អាំងបែបចិន បានស្គាល់ហាង មាន់ស្តេកជីងស៊ី​ន ហើយដឹងតែសប្បាយមកញ៉ាំហ្មង ព្រោះហាងមានលក់នូវប្រភេសសាច់អាំងច្រើនប្រភេទ មានរសជាតិពិសេសៗ។ ជាពិសេសជាមួយមីនុយសាច់អាំងក្រវី ដែលគ្រប់គ្នាបានមកហើយគួរតែសាក ព្រោះជាមុខម្ហូបដែលល្បីខ្លាំងជាងគេប្រចាំហាង។
video

ស៊ាវឡុងខាន ហាងស៊ុបដ៏ល្បីនៅប្រទេសចិនមានជាង១០០០សាខា លើពិភពលោកបានមកដល់កម្ពុជាហើយរសជាតិដើមឆ្ងាញ់ពិតៗ

ចូលចិត្តញ៉ាំស៊ុបបែបចិនមក ហាង ស៊ាវឡុងខាន ធានាថាអ្នកគ្រប់គ្នាពិតជាមិនខកបំណងជាមួយនឹងរសជាតិដើមពិតៗឆ្ងាញ់ពិតៗ ហើយក៏ជាហាងស៊ុបដ៏ល្បីឈ្មោះជាងគេនៅតំបន់ស៊ីឈុ័ន ប្រទេសចិន និងមានរហូតដល់ទៅជាង ១០០០សាខាឯណោះនៅលើពិភពលោក បែបនេះពិតជាមិនមកសាកមិនបាន។
video

លក់តាំងពីជំនាន់កុង តរហូតដល់ចៅ ពិតជាល្បីមិនធម្មតាមែន គុយទាវឆ្ងាញ់ ៣ជំនាន់

ពិតជាល្បីមិនធម្មតាមែន លក់ ៣ជំនាន់មកហើយ លក់តាំងពីកុង តរហូតដល់ចៅ បើគិតជាឆ្នាំវិញមិនតិចទេ ហើយរូបមន្តរំងាស់ទឹកស៊ុប និងរូបមន្តចម្អិនម្ហូបនេះ នៅតែរក្សាមកដល់កូន តរហូតដល់ចៅ ធ្វើអោយអតិថិជនដែលបានពិសាមុខម្ហូបទាំងនេះហើយ គឺសរសើរថានៅតែឆ្ងាញ់គ្រប់ៗគ្នា នោះគឺ ហាង​គុយទាវឆ្ងាញ់ ៣ជំនាន់ ។
video

ដកលុយមកនេះ 8.2$ ញ៉ាំបែកពោះ មានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ ពីប៊ូហ្វេពិភពសមុទ្រ២

អស់កង្វល់ហ្មង មានតែ 8.2$ ញ៉ាំបែកពោះ ញ៉ាំម៉ាសេរី ញ៉ាំមិនកំណត់ម៉ោងដោយមានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ មានទាំង​បង្កង ក្ដាមថ្ម និងដៃមឹកយក្សទៀត គឺថាបានមកដឹងតែសប្បាយមាត់ញ៉ាំហ្មង។

Latest articles

video

ណាត់គ្នាមកសម្រក់ញើស នៅហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ រសជាតិឆ្ងាញ់ប្លែកមាត់🌶😋

ដល់ម៉ោងដែលត្រូវ ខលទូរសព្ទណាត់គ្នាមកស្គាល់កន្លែងសម្រក់ញើស ហៀរទឹកមាត់ ជាពិសេសអ្នកនៅម្តុំទួលសង្កែ គឺហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ ធានាថារសជាតិប្រាកដជាប្លែកមាត់ចឹងហ្មង សំខាន់មានម្ហូបច្រើនមុខ អ្វីក៏មានដែរ និយាយទៅអត់ខ្វះអីញុាំទេ​ ។
video

អត់ឆ្ងាយទេ ក្រោយសាលាវ៉ាន់ដានេះឯង ចង់ញុាំគ្រឿងអាំងស្រស់ៗ​ មកហាងEatie & CHEER (Restaurant & Pub)

សម្រាប់អ្នកនៅម្តុំសាលាវ៉ាន់ដា ពេលនឹកឃ្លានគ្រឿងអាចមករកនៅ ហាង​ Eatie & CHEER (Restaurant & Pub)បានណា៎ មានច្រើនមុខណាស់ សំខាន់មានការប្រូម៉ូសិនទៀត សម្រាប់គ្រឿងសមុទ្រ និងសាច់អាំងពេលយប់ បញ្ចុះតម្លៃ ១០% គ្រប់មុខម្ហូប និងភេសជ្ជៈផងដែរ ហើយសម្រាប់ការកក់កន្លែងធ្វេីខួបកំណេីត បញ្ចុះតម្លៃ ១៥% ភ្លាមៗ អ្វីដែលពិសេសទៀតនោះ...
video

ម៉េចដែរជាតិអត់ប៉ុណ្ណឹង បើគ្រឿងសមុទ្រក្រឡុកគ្រឿង ឡើងទំនងម្លឹងៗហើយ😋

គ្រាន់តែឃើញចាក់មក ទប់អារម្មណ៍សឹងមិនបាន ទំនងខ្លាំងណាស់ គ្រប់ឈុតតែម្តង មើលឡើងបណ្តើរក្រពះកូរ នឹកឃ្លានគ្រឿងសមុទ្រក្រឡុកបណ្តើរ😋 បើទំនងម្លឹងៗ សាក១ឈុត ២ឈុត សិនមើល ហើយ បើម្លឹងៗហើយ ប្រាប់ថាអត់ជាតិម៉េចបាន មោះ ហាង គ្រឿងសមុទ្រក្រឡុកម្ទេស ។
video

ឃ្លានបាយឆាក្តាមមែនអត់🦀? មិនចាំបាច់ទៅដល់កំពតទេ មកក្រោយសាលាវ៉ាន់ដា អ្វីក៏មានដែរ មកញុាំផ្ទាល់ក៏បាន កុម្មង់ក៏បាន👌

កាន់តែស្រួល នឹកឃ្លានបាយឆាក្តាមកំពត លែងជាបញ្ហាទៀតហើយ មិនចាំបាច់ទៅដល់ខេត្តកំពតទេ មកត្រឹមក្រោយសាលាវ៉ាន់ដា រកឈ្មោះហាង បាយឆាក្តាមកំពត ចូលមកមិនបំណងទេ ព្រោះថាល្បីមិនណយទេ ជាង១០ឆ្នាំមកហើយនៅខេត្តកំពត ហើយបើនិយាយពីរសជាតិវិញ បាយ​ឆា​កំពត​រសជាតិ​ដើម​តែម្តង។