Monthly Archives: August, 2016

ជើងខ្លាំង ប៉ាគីអាវ គ្រោងចូលសង្វៀនម្តងទៀតខាងមុខនេះ

បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ក្រោយពេលយកជ័យជំនះលើគូប្រកួតរបស់ខ្លួនកាលពី៧ខែមុន ឥលូវនេះកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានីប៉ាគីអាវបានបង្ហើបឲ្យដឹងពីគម្រោងចូលប្រកួតម្តងទៀតនៅពេលខាងមុខ។ ជាការពិតណាស់ កីឡាករជនជាតិហ្វីលីពីនម្នាក់នេះ នឹងចូលរួមប្រកួតម្តងទៀត។ តែសំណួរគឺថា តើលោកនឹងប្រកួតជាមួយនរណា និង ប្រកួតនៅឯណា។ កាលពីថ្ងៃពុធ ទី៣ ខែសីហាកន្លងមកនេះ អ្នកគ្រប់គ្រងរបស់ ប៉ាគីអាវ លោក Michael Konez បានរាយការណ៍ប្រាប់ ទស្សនាវដ្តីឡូសអានជែលឡេស ថា ប៉ាគីអាវបានសម្រេចចិត្តឡើងសង្វៀនប្រកួតជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់អង្គការប្រដាល់ពិភពលោក លោក Jessie Vargas...

MV បទចំរៀងខ្មែរណាខ្លះកំពុងវាយលុកចិត្តយុវវ័យខ្លាំង?

សំរាប់មួយរយះពេលចុងក្រោយនេះបទចំរៀង Original ហាក់បីដូចជាកំពុងមានសន្ទុះខ្លាំងមែនទែន មិនថាសំរាប់តារានៅក្នុងផលិតកម្ម ឬក៏មិនមែនផលិតកម្មយ៉ាងណាក្តី។ តួយ៉ាងមិនថាតារាជើងចាស់ដែលមានកេរ្តិ៍ឈ្មោះរួចមកហើយ ឬក៏តារាជំនាន់ក្រោយនោះឡើយ ពួកគាត់កំពុងតែពួតដៃគ្នា យ៉ាងសស្រាក់ស្រាំ ជាមួយក្រុមការងាររបស់ពួកគាត់។ ក្នុងនាមយើងជាទស្សនិកជនរឹតតែមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ គាំទ្រដើម្បីផ្តល់ជាកំលាំងចិត្តជំរុញអោយមានបទចំរៀង Original ដោយមិនចំលងពីគេ កាន់តែច្រើននៅក្នុងប្រទេសកម្ពុជាយើង ។ តោះ គាំទ្រ លើកទឹកចិត្ត  និងជួយលើកស្ទួយស្នាដៃកូនខ្មែរទាំងអស់គ្នា ណា៎! សូមទស្សនា MV បទចំរៀង Original...

បទ Original “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” ការសម្តែងឡើងកប់ហ្មង

ដោយសារតែការពេញចិត្តពេញថ្លើម និងគាំទ្រនូវបទ Original ខ្លាំងពីសំណាក់មិត្តអ្នកស្តាប់ យប់មិញនេះ MV បទ “ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង” បានបង្ហោះចេញតាមរយៈ Facebook Page របស់ម្ចាស់បទគឺលោក នីកូ។ ក្រោយពីលោកនីកូ បានប្រកាសខ្លួនជាតារាចម្រៀងឯករាជ្យហើយច្រៀងតែបទនិពន្ធថ្មី យើងក៏ឃើញនូវសន្ទុះនៃការគាំទ្ររបស់ទស្សនិកជនក៏កើនឡើងខ្លាំង ត្រឹម១យប់មានអ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះថែមទាំងមានការនិយាយតៗគ្នាថា MV បទនេះពិតល្អមើល ដោយសារមានបង្កប់នៅសារអប់រំ និងគំរូជាច្រើនផងដែរ។ ចង់ដឹងថា MV នេះល្អមើលយ៉ាងណានោះតោះ! ចុចមើលទាំងអស់គ្នា៖

ប្លែក! បុរសម្នាក់នេះគូររូបដោយប្រើខ្សែ

វិចិត្រករគូររូបតែងតែមានទេព្យកោសល្យផ្សេងៗពីគ្នា អ្នកខ្លះគូររូបលើក្រដាស លើជញ្ជាំង លើឈើ លើថ្ម ហើយអ្នកខ្លះទៀតគូលើរបស់របផ្សេងៗជាច្រើនទៀត តែសំរាប់វិចិត្រករម្នាក់នេះវិញ គាត់មានទេព្យកោសល្យប្លែកពីគេ ក្នុងការគូររូបរបស់គាត់ គឺគាត់យករង្វង់ដែកមួយ មានទំពួកនៅជុំវិញរង្វង់ដែកនោះ បន្ទាប់មកទៀតគាត់យកខ្សែ រុំចុះរុំឡើង នៅលើទំពួកនោះ ជាច្រើនជុំ នៅទីបំផុតចេញជារូបមនុស្សយ៉ាងស្រស់ស្អាត។ ចង់ដឹងកាន់ពីសកម្មភាពក្នុងគូររូបសូមទស្សនាវីដេអូទាំងអស់គ្នា...

តើអ្នកចេះធ្វើ បង្អែមស្រវឹង នេះដែរឬទេ ?

ត្រប៉ែ គឺជាឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើប ពូតជាដុំៗ។ បង្អែម បែបប្រពៃណីមួយនេះ ពេញនិយមគ្រាន់បើ កាលពីសម័យមុន។ ប៉ុន្តែសំរាប់បច្ចុប្បន្ន បង្អែមនេះ មិនសូវមានអ្នកចេះធ្វើឡើយ ឬក៏អាចមិនសូវមានអ្នកធ្វើដោយសារតែវាត្រូវចំណាយពេលយូរគួរសមក្នុងការធ្វើវា តែទោះយ៉ាងណាថ្ងៃនេះ KSPG.TV សូមបង្ហាញពីរបៀបធ្វើបង្អែមនេះ បើទំនេរ គួរតែសាកល្បងធ្វើពិសា ណា៎ ! https://www.youtube.com/watch?v=x-vmpUL9w3k ប្រភព៖ YouTube Channel Love Candy recipe

ម៉ោះ! ធ្វើស្ងោរជ្រក់ក្រៅឆ្នាំង ហុតក្តៅៗ

ស្ងោរជ្រក់់ក្រៅឆ្នាំង គឺជាសម្លរសាមញ្ញមួយមុខដែលស្រ្តីមេផ្ទះនិយមធ្វើពិសារ ដោយសារតែវាមានភាពងាយស្រួលក្នុងការធ្វើនិងឆាប់រហ័សមិនចំណាយពេលយូរ ។ ប៉ុន្តែក្នុងការធ្វើសម្លរមួយមុខនេះក៏អាចមានវិធីធ្វើផ្សេងៗគ្នាទៅតាមគ្រួសារនីមួយៗ។ សំរាប់ថ្ងៃនេះ KSPG.TV នឹងបង្ហាញពីរបៀបធ្វើសម្លរស្ងោរជ្រក់់ក្រៅឆ្នាំងនេះតាមវិធីដែលគេនិយមធ្វើ សូមទស្សនាវិដេអូខាងក្រោម៖ គ្រឿងផ្សំត្រូវមាន៖ ពងទា ឬ ពងមាន់ ( ២-៣ គ្រាប់ ទៅតាមបរិមាណដែលអ្នកពិសា) ត្រីងៀត ១ចានចង្កិះ (តាមចំណង់ចំណូលចិត្ត) អំពិលទុំ (តាមបរិមាណរសជាតិអ្នកចង់ពិសារ) ខ្ទឹមបារាំង ៣-៤ ចំណិត (សំរាប់១ចាន) ខ្ទឹមស ៣-៤...

ព្រឺក្បាល! មានសណ្ឋាគារសំរាប់សពទៀត

បច្ចុប្បន្នមានសណ្ឋាគារសម្រាប់មនុស្ស សម្រាប់ឆ្កែ និងឆ្មា ប៉ុន្ដែជារឿងចម្លែកមួយដែលសណ្ឋាគារសម្រាប់ «សព» ឬ «Seu Sou» ត្រូវបានបង្កើតឡើង ។ សណ្ឋាគារសម្រាប់សពនេះ គឺជាកន្លែងតម្កល់មុនពេលយកទៅបូជា ។ «Sou Sou» ដែលស្ថិតនៅក្នុងក្រុងកាវ៉ាសាគី ប្រទេសជប៉ុននេះបានរៀបទីតាំងតម្កល់សពដើម្បីឱ្យញាតិមិត្ដ បងប្អូន គោរពបូជាមុនពេលយកទៅបូជា ។ លោក Hisao Takegishi ម្ចាស់សណ្ឋាគារតម្កល់សពដែលបើកតាំងពីឆ្នាំ២០១៤មកនោះឱ្យដឹងថា លោកចង់បង្កើត «មេរុ»...

ចង់ក្លាយជាបុគ្គលិក កោះសន្តិភាព​អត់? ឱកាសបានមកដល់ហើយ

កោះសន្តិភាព គឺជាបណ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃពត៍មានដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើព័ត៌មានអនឡាញ និងកម្មវិធីកំសាន្តនានាជាច្រើនទៀត។ ដូច្នេះយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកទោលើមុខដំណែងមួយចំនួន ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព ។ ១៖ បុគ្គលិកផ្នែកលក់ (៣ តំណែង ) តើលោកអ្នកជឿទេថា ស្ថាប័នមួយដំណើរការដោយគ្មាន តួនាទី ផ្នែកលក់ ? នេះពិតជាមិនមានអ្វីកើតឡើងទេ...

ផ្ទះចំនួន 10 ជុំវិញពិភពលោកដែលមានតម្លៃថ្លៃជាងគេ

ផ្ទះគឺជាទីជុំរកមួយដែលយើងទាំងអស់គ្នាអត់មិនបាន និងជាសេចក្តីប្រាថ្នាយើងទាំងអស់គ្នា ហើយមនុស្សមួយចំនួនធំ ប្រាថ្នាចង់បានផ្ទះ ធំទូលាយ ស្អាត ជាដើម ដើម្បីរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។ មានផ្ទះ ចំនួន 10ជុំវិញពិភពលោក ដែលមានតម្លៃថ្លៃជាងគេ គឺមានតម្លៃថ្លៃ រហូតដល់រាប់ពាន់លានដុល្លារ ដែលផ្ទះទាំងនោះគឺសុទ្ធសឹងស្ថិតនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ច។ ប្រភពពី Channel YouTube ដែលមានឈ្មោះថា Alux.com THE PINNACLE មានតម្លៃ $155 MILLON ជាកម្មសិទ្ធ...

រន្ធត់! កីឡា​ករម្នាក់បាក់ជើង ក្នុងពេលប្រកួតកីឡាអូ​ឡាំ​ពិ​ច

ការប្រកួតកីឡាអូឡាំពិច ដែលទើបចាំផ្តើមបើកប្រកួតជាផ្លូវការពីម្សិលមិញនេះ នៅប្រទេសប្រេសុីល។ កីឡាករទាំងអស់ ដែលមកពីគ្រប់ប្រទេសជុំវិញពិភពលោក កំពុងតែប្រកួតដើម្បីស្វែងរកមេដាយជូនជាតិរបស់ខ្លួន។ ប៉ុន្តែប៉ុន្មានម៉ោងមុននេះ មានរឿងដ៏គួររន្ធត់ និងសោកស្តាយចំពោះកីឡាករមួយរូប ដែលមានបញ្ហាក្នុងពេលប្រកួតរហួតដល់បាក់ជើង។ តាមរយ:វីដេអូនេះ យើងនៅមិនទាន់ដឹងថាកីឡាករមួយរូបនោះមានឈ្មោះអ្វី? ហើយបញ្ហារបួសនោះទៅជាយ៉ាងណានោះទេ។ សូមមើលវីដេអូខាងក្រោម ដើម្បីដឹងពីហេតុការណ៍ច្បាស់។

ទប់ចិត្តមិនបាន! ស្រក់ទឹកមាត់នឹងប្រហិតភ្នំភ្លើងដុតឈីសទឹកដោះគោ

រសជាតិចំណីអាហារលក់តាមបណ្តាហាងជាច្រើន នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា តែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូ រថយន្ត ដើម្បីទទួលទាន។ ក្នុងចំណោមនោះ មានហាងអាហារ មួយកន្លែងដែលប្រហែលជា មានមនុស្សមួយចំនួនធំ បានស្គាល់រួចមកហើយដោយសារតែម្ចាស់ហាងតែងតែរិះរក នូវមុខដែលប្លែកជានិច្ចមិនដែលដាច់ឡើយ ។ ហើយម្ហូបនីមួយៗសុទ្ធតែឆ្ងាញ់ៗ គ្រាន់តែឈរត្រឹមមុខហាងក៏ជះក្លិនឈ្ងុយមកតែម្តង។ ម្ហូបអាហារនៅក្នុងហាងនេះមានដូចជា នំប័ុងនាគព័ន្ធដុតឈីស នំប័ុងដុតបាក់យ៉ុងបង្គាក្រៀម បុកល្ហុងបំពងសាច់សាស៊ីវ មីតុងយុាំដុតឈីស និងអាហារបន្ទាប់បន្សំ ជាច្រើនមុខទៀត។ ហាងអាហារនេះមានការ ឌីហ្សាញ គួរអោយទាក់ទាញ ដោយសារមាន រូបភាពគូរជា 3D...

ទីបំផុត Game ដ៏ល្បី Pokémon Go បាន​មក​ដល់​កម្ពុជា​ហើយ

ការរង់ចាំPokemon Go បានមកដល់ មិត្តទាំងអស់គ្នាប្រាកដជារង់ចាំការមកដល់របស់ហ្គេម Pokemon Go ណាស់ហើយ? ហ្គេមដែលទើបនឹងចេញ ហើយមានមនុស្សជាច្រើនរង់ចាំលេងនៅជុំវិញពិភពលោក។ ហើយក៏ជាហ្គេមដែលរកចំណូលបានច្រើនផងដែរ។ ពេលនេះការរង់ចាំរបស់មិត្តទាំងអស់គ្នាបានមកដល់ហើយ។ ការពីប៉ុន្មានម៉ោងមុននេះ ហ្គេម Pokemon Go នេះបានបើកអោយប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើង។ ចុចទីនេះសំរាប់ ទាញយកសម្រាប់ Android ចុចទីនេះសំរាប់ ទាញយកសម្រាប់ iOS https://youtu.be/SWtDeeXtMZM  

Most Read