ទប់ចិត្តមិនបាន! ស្រក់ទឹកមាត់នឹងប្រហិតភ្នំភ្លើងដុតឈីសទឹកដោះគោ

Volcano Meatball King

0
1368
ប្រហិតភ្នំភ្លើង ដុតឈីសទឹកដោះគោ

រសជាតិចំណីអាហារលក់តាមបណ្តាហាងជាច្រើន នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា តែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូ រថយន្ត ដើម្បីទទួលទាន។

ក្នុងចំណោមនោះ មានហាងអាហារ មួយកន្លែងដែលប្រហែលជា មានមនុស្សមួយចំនួនធំ បានស្គាល់រួចមកហើយដោយសារតែម្ចាស់ហាងតែងតែរិះរក នូវមុខដែលប្លែកជានិច្ចមិនដែលដាច់ឡើយ ។ ហើយម្ហូបនីមួយៗសុទ្ធតែឆ្ងាញ់ៗ គ្រាន់តែឈរត្រឹមមុខហាងក៏ជះក្លិនឈ្ងុយមកតែម្តង។

IMG_3470
ប្រហិតភ្នំភ្លើងដុតឈីសទឹកដោះគោ

ម្ហូបអាហារនៅក្នុងហាងនេះមានដូចជា នំប័ុងនាគព័ន្ធដុតឈីស នំប័ុងដុតបាក់យ៉ុងបង្គាក្រៀម បុកល្ហុងបំពងសាច់សាស៊ីវ មីតុងយុាំដុតឈីស និងអាហារបន្ទាប់បន្សំ ជាច្រើនមុខទៀត។

IMG_3437
នំប័ុងនាគព័ន្ធដុតឈីស

ហាងអាហារនេះមានការ ឌីហ្សាញ គួរអោយទាក់ទាញ ដោយសារមាន រូបភាពគូរជា 3D សំរាប់ មិត្តយុវវ័យ ថតរូបទុកជាអនុស្សាវរីយ៍ សំរាប់នៅកន្លែងអង្គុយប្រកបដោយភាពងាយស្រទល សំរាប់ភ្ញៀវជាយុវវ័យជជែកគ្នាបណ្ដើរ ទទួលទានបណ្ដើរ។

IMG_3445
នំប័ុងដុតបង្គាបាក់យ៉ុង

សំរាប់លើកនេះ ហាងនេះបានបង្ហាញ ពីមុខម្ហូបថ្មីមួយទៀតគឺ ប្រហិតភ្នំភ្លើងដុតឈីសទឹកដោះគោ អីយ៉ូយ! គ្រាន់តែលឺឈ្មោះ ឡើងកូរពោះតែម្តងហើយ ។ ម៉ោះ កុំនិយាយច្រើន សូមទស្សនាវីដេអូខាងក្រោមពីមុខម្ហូបថ្មីនេះ។

IMG_3475

ហាង Volcano Meatball King
ទូរស័ព្ទ៖ 017 32 68 32 / 070 53 55 33
ទីតាំងៈ ជិតសាលា IFL, ខាងក្រោយ Domino Pizza, លើផ្លូវលេខ 118