Monthly Archives: October, 2016

ឆ្កែមួយក្បាលនៅយាមផ្នូរម្ចាស់រហូត តែតាមការពិតចឹងសោះ

ប្រទេសស៊ីប៊ីយ៉ា (Serbia) ៖  កម្មករធ្វើការនៅវាលកប់ខ្មោចបានប្រទះឃើញឆ្កែមួយក្បាលកំពុងតែធ្វើសកម្មភាពយ៉ាងចម្លែក។ ឆ្កែញីនោះតែងតែមកអង្គុយចាំនៅផ្នូររបស់ម្ចាស់វាជានិច្ច។ វានៅចាំរាប់ម៉ោង ហើយជួនកាលនៅចាំដាច់យប់ក៏មាន។ កម្មករយាមផ្នូរម្នាក់ខាងលើបានគិតថា ឆ្កែញីនោះកំពុងតែយាមផ្នូរម្ចាស់។ តែតាមពិតមិនមែនទេ វាកំពុងតែការពារអ្វីមួយ។ នៅពេលគាត់ទៅមើលឲ្យច្បាស់គាត់ឃើញថា វាបានជីករូងយ៉ាងជ្រៅទៅខាងក្នុងផ្នូរដើម្បីលាក់អ្វីមួយ។ ពេលគាត់ទៅជិតមែនទែនទើបដឹងថាមានអ្វីដែលមិននឹងស្មានដល់។ ជាការពិតណាស់របស់ដែលគាត់បានឃើញគឺ កូនឆ្កែជាច្រើនក្បាលរបស់មេឆ្កែនោះ។ វានៅយាមកូនរបស់វា ព្រោះវាខ្លាចមានសត្រូវមកយារយី។ ទាំងមេទាំងកូនឥលូវត្រូវបានគេសង្គ្រោះយកមកនៅឲ្យមានជម្រកត្រឹមត្រូវហើយ៕ https://www.youtube.com/watch?v=tQ2zhI-GfMw ប្រភព៖ YouTube Channel 心靈享宴黃景昭

មានដឹងអត់ថា! ពិសា​ទឹក​តិច​ប្រឈម​នឹង​ក្រួស​​ទឹកមាត់​

ដោយ ៖ ម៉ុក សេង យើងធ្លាប់តែឮក្រួសនៅតម្រងនោម ក្រួសក្នុងប្រមាត់ ក្រួសក្នុងក្រពេញ... ប៉ុន្តែពេលនេះបានលេចចេញជំងឺមួយប្រភេទទៀតគឺក្រួសក្នុងក្រពេញទឹកមាត់។ ប្រសិនបើក្រួសកើតនៅចំណុចនេះគេហៅថា «ក្រួសទឹកមាត់» ជាឈ្មោះប្លែក និងមិនធ្លាប់ឮ ប៉ុន្តែសុំកុំប្រមាថឱ្យសោះព្រោះអាការប្រភេទនេះប្រឈមនឹងគ្រោះថ្នាក់បំផុត។ ក្រួសក្នុងទឹកមាត់កើតពីការពិសាទឹកតិច និងបង្កឱ្យទឹកមាត់ស្អិតញឹកញាប់ ។ តើក្រួសទឹកមាត់ជាអ្វី ? ក្រួសទឹកមាត់ ភាសាអង់គ្លេសហៅថា «Sialolithiasi» ឬ «Salivary Stones» ជាក្រួសកើតក្នុងក្រពេញទឹកមាត់ ឬក្រួសក្នុងបំពង់ទឹកមាត់...

“Exខ្ញុំរៀបការហើយ” ស្នាដៃថ្មីរបស់លោក Song Song

ម្ចាស់បទ "ភ្លៀងហើយអូន" ដែលទទួលបានការគ្រាំទ្រពីសំណាក់មិត្តយុវវ័យ គឹលោក Song Song នឹងលោក វណ្ណដា បានចេញនៅបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា "Exខ្ញុំរៀបការហើយ"។ បទចំរៀងថ្មីនេះ ក៏កំពុង ទទួលបានការគ្រាំទ្រយ៉ាងខ្លាំងដោយមានការចែកចាយបន្តគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយនឹងមានអ្នក មើលវីដេអូនេះរហូតដល់ទៅ ជាង 6ម៉ឺននាក់។ ម្ចាស់បទ  "Exខ្ញុំរៀបការហើយ" លោក Song Song បានបញ្ជាក់ប្រាប់ក្រុមការងារ KSPG...

ដឹងអត់ថាផ្លែប៉ោមមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?

តាមការស្រាវជ្រាវរកឃើញថា ដោយមានសារធាតុចិញ្ចឹមដ៏ច្រើនលើសលប់នាំឱ្យប៉ោមក្លាយជាផ្លែឈើដែលមានគុណសម្បត្តិពិសេសជាងផ្លែឈើផ្សេងៗ និងក្លាយជាជម្រើសល្អមួយសម្រាប់អ្នកចង់បានសុខភាពល្អពីការទទួលទានផ្លែឈើស្រស់។ អត្ថប្រយោជន៍របស់ផ្លែប៉ោមមាន ៖ ១-ជួយដល់សុខភាពបេះដូង ៖ ប៉ោមជាប្រភពដ៏សម្បូរបែបនៃសមាសធាតុគីមីពីធម្មជាតិដែលក្នុងនោះមានដូចជា quercetin , catechin , phloridzin និងអាស៊ីត chlorogenic ។ បណ្តាសារធាតុគីមីកើតពីធម្មជាតិទាំងនេះជួយការពារប្រព័ន្ធបេះដូង(បេះដូង ឈាម និងសរសៃឈាម)ពីការបំផ្លាញទាក់ទងនឹងអុកស៊ីសែន ។ បន្ថែមពីនេះទៀត សារធាតុសរសៃដ៏សម្បូរបែបរបស់វា បានជួយរក្សាកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ឱ្យនៅទាប ។ បុគ្គលដែលទទួលទានប៉ោម២ផ្លែក្នុងមួយថ្ងៃអាចបញ្ចុះខ្លាញ់នេះបាន១៦ភាគរយ ។ ២-ទប់ស្កាត់ជំងឺវង្វេងវង្វាន់...

នេះនែ៎ រកឃើញស្រ្តីដែលខ្មៅជាងគេលើពិភពលោកហើយ

អាព្រិក៖ នាង Khoudia Diop គឺជាតារាបង្ហាញម៉ូដនៅអាព្រិក ដែលត្រូវបានគេដឹងថាជានារីមានសម្បុរខ្មៅខ្លាំង តែស្អាត។ ស្បែកដែលសម្បូរសារធាតុខ្មៅ (ជាតិមេឡានីន) របស់នាង ត្រូវបានគេសរសើរគ្រប់គ្នានៅលើបណ្តាញសង្គម ជាពិសេសនៅលើ Instagram ដែលនាងបានបង្ហោះរូបជាច្រើនរបស់នាងនៅទីនោះ។ ទោះបីជានាងឥលូវល្បីឈ្មោះក៏ដោយ នាងក៏ធ្លាប់ត្រូវបានគេមើលងាយនិងសើចចំអកដែរ។ នាងថាកាលនាងនៅក្មេង មានមនុស្សមួយចំនួនមកហៅនាងដោយប្រើពាក្យមិនសមរម្យជាច្រើន។ តែនាងមិនខ្វល់ទេ ព្រោះនាងពេញចិត្តនឹងអ្វីដែលនាងមាន។ ស្របពេលនេះដែរ ការប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសក្លាយទៅជាបញ្ហាមួយយ៉ាងសំខាន់នៅទ្វីបអាព្រិក ដោយសារតែនារីភាគច្រើនមិនពេញចិត្តសម្បុររបស់ខ្លួន។ ពួកគេយល់ច្រលំថា ស្បែកសអាចទាក់ទាញបុរសបានច្រើនជាងស្បែកខ្មៅ។ ហើយខ្លះទៀតឃើញគេប្រើ ប្រើតាមគេដែរ។ អ្នកទាំងនោះគួរមានទំនុកចិត្តលើពណ៌សម្បុរខ្លួនឯង...

“យល់សប្តិឃើញពុក” អារម្មណ៍ពិតរបស់ ដួង វីរៈសិទ្ធ

នៅក្នុងកម្មវិធីប្រកួតចំរៀង I am a Singer Cambodia កាលពីយប់មិញនេះ បានឈានចូលជិតដល់វគ្គ បញ្ចប់ហើយ។ ហើយសំរាប់យប់មិញលោកដួង វីរៈសិទ្ធ បានបកស្រាយនៅចំរៀងមួយបទ ដែលមានចំណង ជើងថា “យល់សប្តិឃើញពុក” ។ ចម្រៀងមួយបទនេះ គឺពិតជាពិរោះអន្លង់អន្លោចមែនទែន។ ប៉ុន្តែអ្វីដែលពិសេស ជាងនេះទៀត របស់ចំរៀងមួយបទនេះ គឺបានបង្ហាញពីអារម្មណ៏ពិតរបស់លោក ដួង វីរៈសិទ្ធ...

ចម្លែក!លោកយាយអាយុ១០២ឆ្នាំ​ផឹកស្រាជក់បារីរាល់ថ្ងៃដោយគ្មានបញ្ហា

ចក្រភពអង់គ្លេស៖  លោកយាយ Maysie Strang បានធ្វើឲ្យគេគ្រប់គ្នាមានសំនួរឆ្ងល់ពាក់ព័ន្ធពីផលអាក្រក់របស់បារី។ លោកយាយមិនបាននិយាយថា គាត់រស់នៅបានយូរបែបនោះដោយសារតែការជក់បារីអស់រយៈពេល ៧៥ឆ្នាំទេ តែវាហាក់បីដូចជាការជក់បារីមិនបានផ្តល់ផលប៉ះពាល់អ្វីទាំងអស់ដល់រូបគាត់។ លើសពីនេះទៅទៀត លោកយាយផឹកស្រាមួយកែវជារៀងរាល់ពេលមុនចូលគេង។ ក្រៅពីជក់បារីនិងផឹកស្រា លោកយាយក៏ជាអ្នកដែលចូលចិត្តញ៉ាំចេកដែរ។ គាត់ញ៉ាំចេកជារៀងរាល់ពេលបាយថ្ងៃ។ គាត់ចាប់ផ្តើមជក់បារីតាំងពីគាត់នៅជំទង់។ គាត់ជក់វាជាប់រហូតមកដល់ពេលគាត់បានចូលពេទ្យនៅ អាយុជាង ៩០ឆ្នាំដោយសារតែរបួសបាក់ភ្លៅ។ គ្រាន់តែពេលមកដល់ផ្ទះវិញភ្លាម គាត់ក៏ចាប់ផ្តើមទំលាប់ចាស់ដដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយហួសចិត្តនោះគឺ ស្វាមីរបស់លោកយាយបានស្លាប់ចោលលោកយាយតា តាំងពីនៅអាយុ ៦៥ឆ្នាំ។ គាត់ធ្វើជាគ្រូកីឡា  តែហាក់បីចង់សើចណាស់ដែលអ្នកកីឡាស្លាប់មុនប្រពន្ធដែលជាអ្នកជក់បារីរ៉ាំរៃទៅវិញ៕ https://www.youtube.com/watch?v=eqZgMqDJGtQ ប្រភព៖ YouTube...

ស្រលាញ់សុខភាព ឆាខាត់ណាចិន សំរាប់មុខម្ហូបថ្ងៃនេះ

គ្រឿងផ្សំ  ខាត់ណា ៣ខាំ ខ្ទឹមស ៣កំពឹស ប្រេងឆា កន្លះកូនចានចង្កិះ ប្រេងខ្ចង ២ស្លាបព្រាកាហ្វេ ទឹកស៊ីអ៊ីវ ១ស្លាបព្រា ស្ករស ២ស្លាបព្រាកាហ្វេ ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ ប៊ីចេង ១ស្លាបព្រាកាហ្វេ អំបិល កន្លះស្លាបព្រាកាហ្វេ វិធីធ្វើ https://www.youtube.com/watch?v=P0FlDGlJBCA

ចង់បានប៉ុនណាទៀត! ច្រើនជាងមុនពីស៊ុបតុងយ៉ាំដុតបើកឆ្នាំង

បើនិយាយពីស៊ុបបើកឆ្នាំង ឬស៊ុបបាញ់កាញ់ដុត យើងគ្រប់គ្នាបានស្គាល់ និងយល់ពីរូបរាងទំហំរបស់វាច្បាស់ណាស់ ថាវាអាចអោយអ្នកញ៉ាំបានមួយឆ្អែត សំរាប់ម្នាក់ឯង តែលើកនេះដើម្បីកែប្រែការញ៉ាំអោយកាន់តែសប្បាយ ម្ចាស់ហាងបានពង្រីកទំហំឆ្នាំងដី អោយកាន់តែធំជាងមុន ហើយមានច្រើនរូបរាង ដូចជារូបត្រី ទូកជាដើម។ ហើយលើកនេះម្ចាស់ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ សាខាក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ក៏បានបន្ថែមនូវ ស៊ុបតុងយ៉ាំដុតបើកឆ្នាំងដូចជា៖ ស៊ុបតុងយ៉ាំដុតបើកឆ្នាំងហ្វឺ, មីម៉ាម៉ា, គុយទាវ -ល- បន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជនអោយកាន់តែមានច្រើនជម្រើស...

រៀនធ្វើ មីតុងយាំុ សំរាប់ខែភ្លៀងនេះ

គ្រឿងផ្សំ មីតុងយាុំ ២ កញ្ចប់ ហតដត តាមចំណង់ចំណូលចិត្ត ម្ទេស ៣ គ្រាប់ ស្លឹកក្រូចសើច ២សន្លឹក អំបិលមី ២កញ្ចប់ ខ្លាញ់មី ២កញ្ចប់ ស្ករស កន្លះស្លាបព្រាកាហ្វេ ប៉េងប៉ោះ តាមតម្រូវការ ម្ទេសប្លោក តាមតម្រូវការ ផ្សិត តាមតំម្រូវការ វិធីធ្វើ https://www.youtube.com/watch?v=u2kIX6O_Hjg&feature=youtu.be

ខ្យង​អប់​ការីទឹកដោះគោ ម្រេច គ្រឿង ឈ្ងុយឡើង​ហា​មាត់!

ថ្វីត្បិតតែ ខ្យងមានរូបរាងមិនស្អាតមែន តែវាអាចក្លាយជាអាហារដ៏ឆ្ងាញ់មួយមុខ ដែលយើងនៅតែនឹកឃើញ នឹងមានអារម្មណ៍ថាឃ្លានបើ យើងឃើញមុខម្ហូបណាថ្មី ហើយមានការច្នៃប្រឌិត និងមានរសជាតិឆ្ងាញ់។ តួយ៉ាងដូច មុខម្ហូបថ្មីខាងក្រោមនេះចឹង លោកអ្នកប្រាកដជាមានអារម្មណ៍ថាប្លែក ប្លែកទាំងឈ្មោះ ប្លែកទាំងរូបរាង ឃើញស្រក់ទឹកមាត់ ចង់សាកហ្មង នោះគឺ “ខ្យងអប់ការីទឹកដោះគោ, ខ្យងអប់គ្រឿង, ខ្យងទឹកម្រេច, ខ្យងអប់អំបិលមី, ខ្យងអប់អំបិលម្ទេស”។ លេងចឹងហ្មងអីហាង Yummy Street Food ផ្លូវ ៣៩០ ម្តុំក្លិប...

Kami skin – លេបំបាត់ស្នាមអុជខ្មៅ – អាចម៍រុយ – ស្នាមមុន

I/ ឧទ្ទិសនាមអំពីផលិតផល ស្បែកអ្នកកំពុងជួបបញ្ហាស្នាមអុជខ្មៅ អាចម៍រុយ មុខជាំ រន្ធញើសធំៗ... ពិគ្រោះនិងប្រើប្រាស់ លេ Kami skin ។ KAMI SKIN - នេះគឺជាវិធីសាស្រ្តល្អបំផុតសម្រាប់ស្បែកដែលមានភាពចាស់ជរា ខូចខាត ស្នាមខ្មៅ ។ ក្នុងលេនេះមានផ្ទុកច្រើនសារជាតិ វីតាមីន និង ម៉ូលេគុលតូចបំផុត ជំនួយការជ្រាបចូលក្នុងស្បែកបានល្អនិងឆាប់រហ័ស ជួយឲ្យស្បែកស្រូបយកសារជាតិដោយងាយស្រួល និងប្រសិទ្ធិភាពខ្ពស់ ។ សមាសធាតុរបស់លេនេះទន់ម៉ដ្ឋ ពេលលាបទៅមិនមានជាតិរលើបស្អិត...

Most Read