Monthly Archives: November, 2016

ធ្លាប់តែត្រូវគេចំអន់ថាមានចិញ្ចើមក្រាស់ តែឥលូវក្លាយជាតារាបង្ហាញម៉ូដ

ព័រតូរីកូ៖ ក្មេងស្រីជំទង់អាយុ១៧ឆ្នាំម្នាក់ ដែលធ្លាប់តែគេគ្រប់គ្នាធ្វើបាបដោយសារនាងមានចិញ្ចើមក្រាស់ ឥលូវនេះបានទៅចុះកុងត្រាជាប់ធ្វើជាតារាបង្ហាញម៉ូដនៅក្រុមហ៊ុនបង្ហាញម៉ូដកំពូលមួយ។ Natalia Casterllar បានបិទមាត់មនុស្សដែលធ្លាប់ចំអន់នាងជិត មិនឲ្យពួកគេចំអន់នាងបានទៀត បន្ទាប់ពីមានភាពលេចធ្លោបែបនេះ។ នាងបានប្រាប់ដល់ទស្សនាវដ្តី W ថា៖ “កាលពីខ្ញុំនៅតូច គេនាំគ្នានិយាយពីចិញ្ចើមខ្ញុំ។ ខ្ញុំត្រូវបានពួកគេធ្វើបាប ដោយសារតែរោមចិញ្ចើមដ៏ក្រាស់របស់ខ្ញុំ ហើយពេលនោះខ្ញុំពិតជាចង់កោរវាចោលណាស់។” Natalia ថាឥលូវនេះ នាងមិនខ្វល់ពីសម្តីរបស់ពួកហ្នឹងទៀតទេ។ ដោយសារតែអ្វីដែលនាងមានហ្នឹងហើយ រួមទាំងចិញ្ចើមក្រាស់របស់នាង ទើបធ្វើឲ្យនាងអាចចូលប្រលូកធ្វើជាតារាបង្ហាញម៉ូដបាន នៅ NEXT Models៕ វីដេអូ Natalia...

មានដឹងអត់ ថាក្រុមណាដែលចំណាយ​ប្រាក់ខែកីឡាករច្រើនជាងគេក្នុងវិស័យកីឡា?

ក្រុមបិសាចក្រហម Manchester United បានក្លាយទៅជាក្រុមមួយដែលចំណាយលើប្រាក់បៀវវត្សរបស់ កីឡាករច្រើនជាងគេ ក្នុងវិស័យបាល់ទាត់ បើតាមរយៈរបាយការណ៏របស់ Global Sport Salaries Survey។ សំរាប់ប្រាក់ខែជាមធ្យមរបស់កីឡាករជំរើសទី1របស់ក្រុមបិសាចក្រហមគឺ ប្រហែល 5,77លានផោន ក្នុង 1ឆ្នាំ ឫក៏ 110,962ផោនក្នុង 1សប្តាហ៏។ ក្រុម Man Utd គឺជាប់ចំណាត់ថ្នាក់លេខ 4 ដែលចំណាយប្រាក់ខែច្រើនជាងក្នុងវិស័យកីឡា។...

គេរងាចង់ស្លាប់ លោកតា៧២ឆ្នាំម្នាក់នេះរត់ដោះអាវបញ្ចេញសាច់ដុំ

ចិន៖ គិតចាប់តាំងពីរដូវរងាឈានចូលមកដល់នៅទីក្រុងឆឹងទូ ប្រទេសចិន មនុស្សម្នាគ្រប់គ្នាខំរកខោអាវណាក្រាស់ៗដើម្បីស្លៀកពាក់កុំឲ្យចាញ់អាកាសធាតុ តែមានតែលោកតាអាយុ៧២ឆ្នាំម្នាក់ទេ ដែលដោះអាវរត់ហាត់ប្រាណធ្វើមិនដឹង។ លោកតា ចឹង ត្រូវបានគេដឹងថាមានទម្លាប់រត់ហាត់ប្រាណដោះអាវនេះអស់រយៈពេល១២ឆ្នាំរួចមកហើយ ទោះបីជាស្ថិតនៅក្រោមអាកាសធាតុយ៉ាងណាក៏ដោយ។ លោកតាពិតជាមានសុខភាពល្អមែន! រូបថតជាច្រើនសន្លឹកខាងក្រោមបង្ហាញពី សកម្មភាពលោកតាសម្តែងអួតអ្នកដើរតាមផ្លូវ។ លោកតាធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរពីរាងរបស់លោកតា ព្រោះថាវាមិនងាយទេដែលអាយុចាស់ហើយ នៅតែមានសាច់ដុំកង់ៗបែបនេះ៕ https://www.youtube.com/watch?v=DtnJlrTfNWk ប្រភព៖ shanghaiist.com

Official MV បទ “ចង់ទៅ ទៅៗ” របស់ ឪក សុគន្ធកញ្ញា

ចុងបញ្ចប់ការរង់ចាំមើល MV បទ “ចង់ទៅ ទៅៗ” របស់ ឪក សុគន្ធកញ្ញា គឺបានមកដល់ហើយ។ បទ ចម្រៀងនេះ ត្រូវបានចេញជាផ្លូវការហើយ។ វីដេអូនេះ ត្រូវបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ ផលិតកម្មរស្មីហង្សមាស ហើយមានអ្នកមើលរហូតដល់ទៅ ជាង 4 សែននាក់។ បើចង់ដឹងថា MV នេះល្អ មើលយ៉ាងណា...

Harry Kane នៅមិនទាន់បន្តកុងត្រាថ្មីជាមួយ Spurs នៅឡើយទេ

តាមពត៌មាន The Sun បានបញ្ជាក់ថា “កុងត្រាថ្មីរវាងក្រុម Tottenham នឹងកីឡាករខ្សែរប្រយុទ្ធ Harry Kane កំពុងស្ថិតនៅក្នុងការចរចារនៅឡើយ”។ ដោយសារមូលហេតុក្រុម Spurs មិនមានបំណងចង់ ផ្តល់ប្រាក់ ប្រចាំសប្តាហ៏ 60,000 ផោន ដល់ Harry Kane ពីព្រោះតំលៃនេះ វាខ្ពស់ជាងទឹកប្រាក់ដែលមិត្តរួមក្រុម អង់គ្លេសដទៃទៀតទទួលបាន។ សំរាប់ Harry...

Ronaldo រកបានគ្រាប់បាល់ទី 68 របស់ខ្លួន សំរាប់ក្រុមជំរើសជាតិ

សម្រាប់ការប្រកួតរវាងក្រុម Portugal និងក្រុម Latvia កាលពីយប់មិញនេះ គឺក្រុម Portugal អាចរក បាន រហូតដល់ទៅ 4 គ្រាប់។ ក្នុងនោះ កីឡាករ Ronaldo អាចរកបាន 2 គ្រាប់ម្នាក់ឯង ហើយ Carvalho និង Bruno Alves អាចរកបានម្នាក់1គ្រាប់។...

Edin Dzeko ទាញខោរបស់ Kyriakos Papadopoulos

នៅក្នុងការប្រកួតស្វែងរកកៅអីសំរាប់ទៅពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ 2018 នៅប្រទេសរុស្សី រវាងក្រុម Greece និង ក្រុម Bosnia ត្រូវបានបញ្ចប់ក្នុងលទ្ធផល 1-1។ ហើយនៅក្នុងការប្រកួតនេះ កីឡាករ Edin Dzeko បានទទួលបានកាត់ក្រហមបណ្តេញចេញពីការប្រកួត ដោយសារមានការប៉ះទង្គិច ជាមួយកីឡាករ Greece ឈ្មោះ Kyriakos Papadopoulos។ ការប៉ះទង្គិចនេះ ក៏គួរអោយអស់សំណើចផង...

ត្រប់វែង​មាន​អត្ថប្រយោជន៍​ពិសេស​ដល់​សុខភាព

ត្រប់វែងមិនត្រឹមតែជាបន្លែដែលងាយស្រួលរកទិញនៅតាមទីផ្សារនោះទេ តែវាគឺជាផ្លែឈើែដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពផងដែរ ។ ខាងក្រោមនេះជាគន្លឹះពិសេសរបស់ត្រប់វែង ៖ ១-គ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ផ្លែត្រប់មានជាតិកាកសរសៃខ្ពស់ និងជាតិកាបូអុីដ្រាតក្នុងកម្រិតទាប។ ដូច្នេះពួកវាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម និងត្រួតពិនិត្យការស្រូបយកជាតិស្ករក្នុងរាងកាយ។ លក្ខណសម្បត្តិនេះធ្វើឲ្យពួកវាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ២ ។ ២-មានប្រយោជន៍ចំពោះខួរក្បាល ៖ ត្រប់វែងមានសារធាតុចិញ្ចឹមពីធម្មជាតិ ដែលជួយការពារភ្នាសកោសិកាពីការខូចខាតផ្សេងៗ និងសម្របសម្រួលការបញ្ជូនព័ត៌មានពីផ្នែកមួយនៃខួរក្បាលទៅផ្នែកផ្សេងទៀតបានល្អ ហើយវាជួយរក្សាដំណើរការនៃការចងចាំ ។ ៣-សម្រកទម្ងន់ ៖ ត្រប់វែងមានជាតិទឹកច្រើន និងកាឡូរីទាប។ លក្ខណៈពិសេសនេះល្អចំពោះអ្នកដែលចង់សម្រកទម្ងន់ អ្នកគួរតែបរិភោគវាទាំងស្រស់...

ប្លែក​​មាត់​ប្លែក​​រសជាតិ! ក្តាមឆាខ្យល់ព្យុះ ប្រចាំភោជនីយដ្ឋាន សាំងហ្គាពួរ

ម្ហូបញ៉ាំប្រចាំប្រទេសនីមួយៗ តែងមានរសជាតិប្លែកៗខុសគ្នា និងរបៀបនៃការញ៉ាំក៏ខុសគ្នាដែរ តាមទំលាប់រៀងៗខ្លួន។ ជាក់ស្តែងថ្ងៃនេះដែរ យើងសូមលើកយកម្ហូបបែបសាំងហ្គាពួរ មកបង្ហាញមិត្តអ្នកអានទាំងអស់គ្នាវិញម្តង ដើម្បីជាការផ្លាស់ប្តូររសជាតិថ្មីប្លែក ជូនលោកអ្នកទស្សនាទាំងរបៀបនៃការធ្វើ និងការញ៉ាំ ថាតើម្ហូបបែបសាំងហ្គាពួរយ៉ាងណាដែរ។ ភោជនីយដ្ឋាន សាំងហ្គាពួរ ដែលមានទីតាំងនៅក្បែរផ្សារទំនើបអ៊ីអន ដីឡូត៍លេខ៧ ផ្លូវសម្តេចក្រុមព្រះនរោត្តមរណឬទ្ធី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយភោជនីយដ្ឋាននេះមានម្ហូបពិសេសៗ ជាច្រើនដែលល្បីប្រចាំប្រទេស សាំងហ្គាពួរ ដែលមានដូចជា៖ ក្តាមឆាម្ទេស, ក្តាមខ្យល់ព្យុះ, ស៊ុបឆ្អឹងប៉ាគូតេ, ឡាក់សា,...

Brazil លុតក្រុម Argentina 3-0

យប់មិញនេះ សំរាប់ការប្រកួតតាមតំបន់ ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួតពានរង្វាន់ World Cup 2018។ ជាការជួបគ្នារវាងក្រុមខ្លាំងទាំង2 គឺ Brazil នឹង Argentina។ នៅក្នុងការប្រកួតនេះផងដែរ គឺក្រុមម្ចាស់ផ្ទះ Brazil អាចរកបានរហូតទៅដល់ 3គ្រាប់។ ចំណែកក្រុម Argentina វីញ មិនអាចរកបានសូម្បីតែ 1គ្រាប់។ ចប់ការប្រកួតនេះ គឺក្រុម Brazil...

Assassin’s Creed ដែលជាវីដេអូហ្គេម ត្រូវបានយកមកថតជារឿងហើយ..

លោកអ្នកប្រាកដជាធ្លាប់លេងហ្គេម Assassin’s Creed រួចមកហើយ។ ពេលនេះដែរ វីដេអូហ្គេមនេះ ត្រូវបាន យកមកផលិតជាខ្សែរភាពយន្តវិញម្តង។ នៅក្នុងភាពយន្តនេះ គឺចង់បង្ហាញពីការវិវត្តន៍របស់ បច្ចេកវិទ្យា ដែល អាច បំបែក ហ្សែនចង់ចាំរបស់ Callum Lynch។ ធ្វើអោយគាត់មានបទពិសោធន៍ក្នុង ដំណើរផ្សងព្រេ នៃ បុព្វបុរសរបស់លោក Aguilar ក្នុងប្រទេស អេស្ប៉ាញ...

​បុរសណាខ្លះចង់បង្កើន​អ័រម៉ូន​ភេទឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ដោយគ្រាន់តែ…

Testosterone គឺជាអ័រម៉ូនភេទបុរស ភ្ញោចចំណង់ផ្លូវភេទ សុខភាពឆ្អឹង និងសាច់ដុំ ផលិតមេជីវិត និងការដុះសក់ ។ អ្នកអាចបាត់បង់អ័រម៉ូន testosteroneនេះទៅតាមអាយុរបស់អ្នក ព្រមទាំងជំងឺរ៉ាំរ៉ៃ ។ ខាងក្រោមនេះគឺជាអាហារដែលជួយបង្កើនអ័រម៉ូនភេទ និងរក្សាឱ្យបានគង់វង្ស ៖ -ត្រីធូណា ៖ ត្រីធូណាសម្បូរទៅដោយវីតាមីន D ការបរិភោគត្រីនេះអាចបង្កើនអ័រម៉ូន Testosterone ដោយធម្មជាតិយ៉ាងមានប្រសិទ្ធភាព ។ ចឹងមកមើលពីរបៀបធ្វើរបស់វាវិញម្តងមើល! https://www.youtube.com/watch?v=l96aJe_OQVc ប្រភព៖ YouTube Channel Tasty

Most Read