ម្ហូបញ៉ាំប្រចាំប្រទេសនីមួយៗ តែងមានរសជាតិប្លែកៗខុសគ្នា និងរបៀបនៃការញ៉ាំក៏ខុសគ្នាដែរ តាមទំលាប់រៀងៗខ្លួន។ ជាក់ស្តែងថ្ងៃនេះដែរ យើងសូមលើកយកម្ហូបបែបសាំងហ្គាពួរ មកបង្ហាញមិត្តអ្នកអានទាំងអស់គ្នាវិញម្តង ដើម្បីជាការផ្លាស់ប្តូររសជាតិថ្មីប្លែក ជូនលោកអ្នកទស្សនាទាំងរបៀបនៃការធ្វើ និងការញ៉ាំ ថាតើម្ហូបបែបសាំងហ្គាពួរយ៉ាងណាដែរ។


ភោជនីយដ្ឋាន សាំងហ្គាពួរ ដែលមានទីតាំងនៅក្បែរផ្សារទំនើបអ៊ីអន ដីឡូត៍លេខ៧ ផ្លូវសម្តេចក្រុមព្រះនរោត្តមរណឬទ្ធី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយភោជនីយដ្ឋាននេះមានម្ហូបពិសេសៗ ជាច្រើនដែលល្បីប្រចាំប្រទេស សាំងហ្គាពួរ ដែលមានដូចជា៖ ក្តាមឆាម្ទេស, ក្តាមខ្យល់ព្យុះ, ស៊ុបឆ្អឹងប៉ាគូតេ, ឡាក់សា, បាយមាន់សាំងហ្គាពួរ, ត្រកួនឆាម្ទេសស៊ាំប៉ា, សំបុកត្រាវគ្រឿងសមុទ្រពិសេស…ទាំងនេះសុទ្ធតែជាម្ហូបដែលប្រជាជនសាំងហ្គាពួរពេញនិយម។








តែថ្ងៃនេះសុំលើកយករបៀបធ្វើក្តាមឆាខ្យល់ព្យុះ, ក្តាមឆាម្ទេស និងសំបុកត្រាវគ្រឿងសមុទ្រពិសេស មកបង្ហាញហើយព្រោះអី ទាំងឈ្មោះ ទាំងរបៀបធ្វើសុទ្ធតែទាក់ទាញ គួរអោយចង់ញ៉ាំ ចង់ស្គាល់ជាងគេ ដោយម្ហូបបីមុខនេះមានចំនុចពិសេស និងរសជាតិពិសេសខុសៗគ្នា ដោយ៖ ក្តាមឆាម្ទេស មើលទៅដូចក្តាមឆាការី ចឹងតែមិនចឹងទេ វាត្រូវបានគេឆាដោយប្រើម្ទេស ហើយទឹកឆារបស់វាឆ្ងាញ់ប្លែក ពិសេសនោះគឺឆ្ងាញ់តែម្តងបើយើងជ្រលក់ជាមួយនំប៉ាវ ងាកមក ម្ហូបក្តាមឆាខ្យល់ព្យុះវិញ កាន់តែអ៊ែមដោយម្ហូបនេះ ប្រើក្តាមធំៗ ឆាជាមួយភ្លើងដ៏ក្តៅ ហ៊ុយផ្សែងដូចខ្យល់ព្យុះចឹង។
ហើយចំនែកឯម្ហូបចុងក្រោយ គឺ សំបុកត្រាវគ្រឿងសមុទ្រពិសេស មើលរូបរាងពិតជាទាក់ទាញខ្លាំង ដោយសារតែសំបុកត្រាវ នោះគឺគេប្រើសាច់ត្រាវហើយលាយជាមួយសាច់ម្សៅម៉្យាងរួចគេបំពងវា បន្ថែមដោយគ្រឿងសមុទ្រគ្រប់មុខទៀតនោះ កាន់តែធ្វើម្ហូបនេះ គួរអោយចង់ញ៉ាំមួយកំរិតទៀត។
ផែនទីហាង
ភោជនីយដ្ឋាន សាំងហ្គាពួរ
ទូរស័ព្ទ៖ 023 6666 377 / 097 92 93 531
ទីតាំង៖ នៅក្បែរផ្សារទំនើបអ៊ីអន ដីឡូត៍លេខ៧ ផ្លូវសម្តេចក្រុមព្រះនរោត្តមរណឬទ្ធី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
វីដេអូឆាក្តាម