Yearly Archives: 2016

“សុំទោសដែលទុកអូនចោល” ពី ឆន សុវណ្ណរាជ

កាលពិប៉ុន្មានសប្តាហ៏មុន មិត្តទាំងអស់គ្នាប្រាកដជាបានស្តាប់បទចំរៀងមួយបទរបស់កញ្ញា ឪក សុគន្ធកញ្ញា រួច មកហើយ ដែលមានចំណងជើងថា “ចង់ទៅ ទៅៗ”។ ហើយពេលនេះផងដែរ លោក ឆន សុវណ្ណរាជ ក៏បាន ចេញមកបកស្រាយបទចំរៀងមួយបទ ដើម្បីឆ្លើយតបទៅវិញ ដែលមានចំណងជើងថា “សុំទោសដែលទុកអូនចោល”។ ចង់ដឹងថាបទនេះឆ្លើយតបទៅកញ្ញា ឪក សុគន្ធកញ្ញាយ៉ាងណាខ្លះ? អាចស្តាប់ បទចំរៀងខាងក្រោមបាន៖ https://www.youtube.com/watch?v=aLQ61tTdw2M

បុហ្វេសាច់អាំងដោតចង្កាក់បែបអឺរ៉ុប មកដល់កម្ពុជាហើយ

ភោជនីយដ្ឋានបែបបុហ្វេមានច្រើនណាស់នៅពេលបច្ចុប្បន្ននេះ ហើយក៏មានមុខម្ហូបប្លែកៗច្រើនផងដែរដើម្បីបំពេញចិត្តអតិថិជន កុំអោយមានភាពស៊ាំនឹងមុខម្ហូបដដែលៗ ស្របដោយហេតុផងនេះ បានធ្វើអោយភោជនីយដ្ឋានបែបបុហ្វេមួយបានរីកមុខមាត់ថ្មី ជាមួយម្ហូបដ៏ប្លែកបែបអឺរ៉ុប នៅតាមបណ្តោយផ្លូវ 276 ជាប់នឹងរបងសាលាមតេ្តយ្យអូឡាំពិក តែម្តងងាយរកណាស់។ ភោជនីយដ្ឋាន Whole Steak House ដែលមានការរចនាម៉ូតយ៉ាងស្រស់ស្អាត ជាមួយភ្លើងពណ៌ក្រហមព្រឹមៗ អមដោយក្លិនសាច់អាំងដោតចង្កាត់ភ្លាមៗ ទៀតនោះកាន់តែធ្វើអោយការជួបជុំ ក្រុមគ្រួសារ មិត្តភ័ក្រ្តមានភាពសប្បាយរីករាយ និងមានអារម្មណ៍ថាកក់ក្តៅបំផុតបើបានចូលហាងនេះ។ ព្រោះអីបុគ្គលិកដែលមានឯកសណ្ឋានបែបខាវប៊យ ឈុតក្រហមលាយខ្មៅ បម្រើសេវាកម្មដ៏ល្អជូនអ្នកមិនអោយទើសចិត្តឡើយ។ បុហ្វេភោជនីយដ្ឋាននេះហាក់ប្លែកបន្តិចពីភោជនីយដ្ឋានដទៃ ព្រោះថា បុហ្វេភោជនីយដ្ឋានផ្សេងៗ ភ្ញៀវត្រូវបម្រើសេវាកម្មដោយខ្លួនឯងច្រើន...

បានញ៉ាំសាច់អាំងមូលឈីស នៅ Saranghae រួច នឹងបាក់ចិត្តស្រលាញ់ដូចឈ្មោះមិនខាន

ហាង សាច់អាំងមូលឈីសដ៏ល្បីឈ្មោះរបស់កូរ៉េ Saranghae BBQ & Cheese Bomb ដែលមានសាខាជាច្រើននៅប្រទេសដទៃ ឥឡូវនេះបានមកដល់កម្ពុជាហើយ ទីតាំងទល់មុខសាកលលីមកុកវីង។ មកដល់ភ្លាមភ្ញៀវជាច្រើននៅកម្ពុជាយើងដែលបានមកភ្លក្សរួច តែងតែបាក់ចិត្តស្រលាញ់ចូលចិត្តសាច់អាំងមូលឈីស ប្រចាំហាងនេះណាស់ព្រោះអី រសជាតិនិងគុណភាព សាច់អាំងទាំងអស់សុទ្ធតែល្អៗ។ ហើយពួកគាត់លាន់មាត់ទៀតថា "មកសាកមកមិនខុសបំណងទេ សាច់អាំងនេះឆ្ងាញ់ ហើយរសជាតិ កាន់តែអ៊ែមទៀត បើបានញ៉ាំជាមួយឈីសទាញដ៏វែងទៀតនោះ អូ៎ កុំភ័យថាធាត់អី ឈីសនេះម្ចាស់ហាងធានាថាមិនធាតុទេ ព្រោះវាឈីសគុណភាពខ្ពស់...

លក់ចោលអស់ រត់មកនៅហ្វីលីពីន

ស៊ុយអែត៖ កាលពី Sanne Sevig អាយុ២៥ឆ្នាំ នាងរៀននៅសាកលវិទ្យាល័យផងធ្វើការជាអ្នកគ្រប់គ្រង គម្រោងនៅក្រុមហ៊ុនសម្លៀកបំពាក់ផង។ កាលនោះ នាងក៏មានក្រុមហ៊ុនមួយខ្លួនឯងដែរ ហើយនៅពេលទំនេរ នាងដើរបង្រៀនគេយកលុយថែមទៀតផង។ តែជីវិតរបស់នាងនៅប្រទេសស៊ុយអែត គឺពិតជាធុញថប់ណាស់ សម្រាប់នាង។ Sanne និយាយថា៖ “ខ្ញុំមានរឿងច្រើនណាស់ដែលខ្ញុំត្រូវធ្វើក្នុងពេលតែមួយ ហើយវាមិនដែលធ្វើឲ្យខ្ញុំស្កប់ អារម្មណ៍ទេ។” រាប់ឆ្នាំបន្ទាប់ពីរស់នៅក្នុងជីវិតបែបរវល់ខ្លាំង នាងក៏ចាប់ផ្តើមមានរោគសញ្ញាហេវហត់អស់កម្លាំង។ នាងមិនអាច នៅម្នាក់ឯងបាន ហើយជាពិសេសគឹមិនអាចដេកលក់នៅពេលយប់។ នាងបន្តទៀតថា៖ “ខ្ញុំកាលនោះ ជក់បារី...

ខ្ចប់ខ្លួនដូចសាច់មាន់ ដើម្បីធ្វើបាតុកម្ម

អេស្ប៉ាញ៖ ក្រុមបាតុករ២០នាក់ កំពុងតែជាប់នៅទំព័រមុខរបស់កាសែត ដោយសារតែបាតុកម្មដ៏គួរឲ្យចាប់់ អារម្មណ៍របស់ពួកគេនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ក្រុមសកម្មជនមកពីអង្គការការពារសិទ្ធិសត្វ “AnimaNaturalis” បាននាំគ្នាមកធ្វើបាតុកម្មនៅក្នុងចំណោមមហាជន ដើម្បីប្រឆាំងនឹងការផលិតនិងប្រើប្រាស់ ផលិតផលសាច់សត្វ។ ពួកគេកំពុងតែព្យាយាមធ្វើឲ្យមហាជនប្រឆាំងនឹងអំពីឃោឃៅធ្វើទៅលើសត្វ ហើយ ជ្រើសយកការមិនបរិភោគឬប្រើប្រាស់ផលិតផលបានមកពីសត្វ។ ធ្លាប់តែរាល់ដង ការធ្វើបាតុកម្មភាគច្រើន គេប្រើប្រាស់ផ្លាកសរសេរពាក្យដើម្បីចែករំលែកដល់មហាជនឲ្យបាន ឃើញ តែបាតុកម្មមួយនេះមិនដូចគេទេ។ ក្រុមអ្នកបាតុករ នាំគ្នាដេកក្នុងចានស្នោ ហើយប្រឡាក់ខ្លួនជាមួយ ឈាមក្លែងក្លាយ រួចហើយរុំថង់ប្លាស្ទិកពីលើ មើលទៅដូចសាច់គេដាក់លក់នៅផ្សារទំនើប។...

មានដឹងអត់ថាធញ្ញជាតិ​នៅ​ក្បែរ​ខ្លួន​អ្នក​​អាច​ជួយ​បំបាត់រោគ​មុន​លើ​ផ្ទៃមុខ

រុក្ខជាតិឱសថបុរាណកែច្នៃពីធញ្ញជាតិ មានគុណប្រយោជន៍ជួយព្យាបាលជំងឺនានា ហើយក៏មានគុណសម្បត្ដិបំបាត់ការកើតមុនលើផ្ទៃមុខ និងជាឱសថដ៏មានសុវត្ថិភាពក្នុងរាងកាយ ។ ខាងក្រោមនេះជារុក្ខជាតិប្រភេទឱសថបុរាណអាចព្យាបាលរោគមុនប្រកបដោយប្រសិទ្ធភាព ៖ -ក្រូចឆ្មារ ៖ ច្របាច់ក្រូចឆ្មារមួយចំណិត លាយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក្រោយមកត្រូវយកសំឡីជ្រលក់ជូតឱ្យពេញផ្ទៃមុខ ទុកចោលប្រហែល៣០នាទី រួចលាងឱ្យស្អាត ។ វិធីសាស្ដ្រនេះ គួរប្រតិបត្ដិជាប្រចាំ នឹងធ្វើឱ្យគ្រាប់មុនថយចុះ ។ មានដឹងអត់ថាការទទួលទានទឹកក្រូចឆ្មារផ្តល់ផលប្រយោជន៍អ្វីខ្លះ? មើលវីដេអូទាំងអស់គ្នា! https://www.youtube.com/watch?v=L1sJ9DAOBSI ប្រភព៖ YouTube Channel Natural Cures

“មនុស្សល្អ (ព្រះរាម & សិតា)” ពី Tena ft. YaaHoo

កាលពីម្សិលមិញនេះ កំលោះសង្ហារ ថាណា បានចេញនៅ Teaser បទថ្មីរបស់ខ្លួនទៀតហើយ ដែលមាន ការចូលរួមបកស្រាយ ពី YaaHoo។ សំរាប់បទថ្មីនេះ គឺមានចំណងជើងថា “មនុស្សល្អ (ព្រះរាម & សិតា)” ។ ការបង្ហោះបទថ្មីនេះ មានការគ្រាំទ្រយ៉ាងខ្លាំងពិសំណាក់មិត្តយុវវ័យ ដោយមានការចូលទៅមើល រហូតដល់ ទៅ 1 សែននាក់ទៅហើយ។...

មាន ១ម៉ឺន ២ម៉ឺនរៀល មោះ! ដើរភ្លក្សម្ហូប Street Foods ពេលរាត្រីនៅភ្នំពេញម្តងមើល៍

មោះ! សាកប្តូរអារម្មណ៍ដើរភ្លក្សម្ហូប Street Foods ពេលរាត្រីនៅភ្នំពេញយើងម្តងមើល៍ នោះអ្នកនឹងទទួលបាននូវអារម្មណ៍ថាអ្នកដូចកំពុងនៅប្រទេសក្រៅចឹង។ ទីតាំងដែលធ្វើអោយអ្នកមានអារម្មណ៍ប្លែក អ្នកអាចជ្រើសរើសបានដូចជានៅប្លុក ជិតផ្សារសូរិយាម៉ល, ផ្សាររាត្រី, ផ្សារបឹងត្របែកផ្លាហ្សា-ល-។ សាកលមើល៍ទៅណាធានាថាប្លែកអារម្មណ៍ ព្រោះថាយើងបានសាករួចហើយ សប្បាយម៉្យាងដែរតើ ហើយសំរាប់ថ្ងៃនេះយើងក៏សូមបង្ហាញម្ហូបខ្លះៗ នៅហាងតាម៉ាប់អយស្ទ័រ ដែលស្ថិតនៅប្លុកផ្សារសូរិយាម៉ល ផ្លូវ ១៥៤ ជាប់របងធនធានទឹក។ ហើយម្អូបដែលយើងហៅមកភ្លក្សរួមមានដូចជា៖   ហាងតាម៉ាប់អ៊យស្ទ័រ ទូរស័ព្ទ៖ 012 65 05 06...

Chelsea ទទួលបាន 3 ពិន្ទុ ពីការប្រកួតយប់មិញនេះ

សម្រាប់ការប្រកួតក្នុងក្របខណ្ឌអង់គ្លេសយប់មិញនេះ រវាងក្រុមម្ចាស់ផ្ទះ Southampton បើកទ្ធាផ្ទះទទួល ក្រុម តោខៀវ Chelsea។ ក្នុងជំនួបនេះ គឺក្រុមម្ចាស់ផ្ទះបានចាញ់ក្រុមភ្ញៀវ ក្នុងលទ្ធផល 2-0។ សម្រាប់ 2 គ្រាប់ របស់ ក្រុម Chelsea គឺរកបាននៅដើមតង់ទី1 ក្នុងនាទីទី 6 ដោយកីឡាករ Hazard។ ចំនែកគ្រាប់ទី 2...

សណ្ឋាគារចាស់ជាងគេនៅអង់គ្លេសរលំខ្ទេចបន្ទាប់ពីត្រូវភ្លើងឆេះ

អង់គ្លេស៖ សណ្ឋាគារ Royal Clarence ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៧៦៩ ត្រូវរលំនៅពេលមានអគ្គិភ័យ នៅពេលទាបភ្លឺឈានចូលថ្ងៃសុក្រអាទិត្យមុននេះ។ នៅពេលនោះ អ្នកពន្លត់អគ្គិភ័យខំនាំគ្នាធ្វើការយ៉ាងសស្រាកសស្រាំដើម្បីជួយសង្គ្រោះអគារពីគ្រោះអគ្គិភ័យ យ៉ាងកាចសាហាវនេះ តែវាបានហួសពេលទៅហើយព្រោះថាផ្នែកខាងលើនៃអគារត្រូវបានដួលរលំ។ ភ្លើងនេះ មានប្រភពមកពីសាលវិចិត្រសិល្បៈនៅជិតនោះ។ ផ្លូវដែលនៅម្តុំនោះ ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈពេលដែលក្រុមសង្គ្រោះកំពុងតែធ្វើការ។ នៅកន្លែង កើតហេតុមានអ្នកពន្លត់អគ្គិភ័យ និង ប៉ូលីស ប្រហែលជាច្រើនជាង ១០០នាក់មកពួតដៃគ្នាធ្វើការ។ សំណាងល្អដែរ ដែលគ្រោះអាក្រក់នោះមិនបានធ្វើឲ្យនរណាម្នាក់មានរបួសឬស្លាប់។ ពោលគឺទាំងភ្ញៀវ និងបុគ្គលិកសុទ្ធតែមានសុវត្ថិភាព៕ https://www.youtube.com/watch?v=37khwAkBHlk

ពេលគយចាប់បាន ទើបដឹងថាគួរឲ្យអាណិតយ៉ាងណា

ឥណ្ឌូនេស៊ី៖ សត្វ Cockatoos ជាបក្សីម្យ៉ាងក្នុងអំបូរសេកដែលមានសិរដូចសត្វត្រសេះ។ វាមានតម្លៃថ្លៃណាស់ ព្រោះវាគឺជាបក្សីកម្រដែលជិតផុតពូជ។ សត្វស្លាបមួយប្រភេទនេះ ពងត្រឹមតែម្តងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយវា ពងចេញម្តងតែពីរទេ។ វាត្រូវបានមនុស្សយកធ្វើជាសត្វចិញ្ចឹម។ តាមច្បាប់ ពួកយើងមិនអាចជួញដូរវាបានទេ តែយើងឃើញមានសត្វមួយប្រភេទនេះបានធ្វើចរាចរណ៍តាមផ្លូវ ងងឹតជាច្រើនក្បាល ហើយពួកវាក៏ជិតផុតពូជផងដែរ។ ដោយសារតែចំនួនរបស់ Cockatoo មានការថយចុះជា លំដាប់បែបនេះ ទើបវាមានតម្លៃថ្លៃខ្លាំងទៅដល់ជិត ៨០០ដុល្លា ក្នុងមួយក្បាល។ ជាមួយនឹងតម្លៃដ៏ថ្លៃរបស់ពួកវា ពួកឈ្មួញទុច្ចរិតបាននាំគ្នាដើរចាប់ពួកវានៅក្នុងព្រៃ...

“The Proposal Song” របស់ Vincent និង KZ

មានបានស្តាប់បទថ្មី “The Proposal Song” របស់ Vincent និង KZ ហើយ ឫនៅ? បទថ្មីនេះ គឺពោលពេញ ទៅដោយភាពផ្អែមល្ហែម សំរាប់បុរសៗ ដែលចង់សារភាពស្នេហ៏ទៅមនុស្សដែលខ្លួនស្រឡាញ់។ ហើយបើ តាម KZ បាននិយាយប្រាប់ថា “វីដេអូនេះ គ្រាន់តែជា Trailer ប៉ុណ្ណោះ។ ចំពោះ...

Most Read