Yearly Archives: 2016

លាន់មាត់តៗគ្នាថា នំបញ្ចុកសាច់ចិញ្ច្រាំឆ្ងាញ់

បើយើងធ្វើដំណើរកាត់តាមផ្លូវ ២៨២ សម្តេចល្វាឯម លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានក្លិនឈួល ឈ្ងុយក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីឆ្នាំងដ៏ធំដែលកំពុងពុះ ហើយមានបុគ្គលិក និងចុងភៅជាច្រើន ឈរក្នុងសភាពមមាញឹកដៃ ចាប់នំបញ្ចុកស្រុះទឹកស៊ុបដោយទឹកមុខញញឹម ព្រោះថាមានភ្ញៀវជាច្រើនអង្គុយចាំញ៉ាំស្នាដៃរបស់ខ្លួនពេញហាង នោះគឺ នំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថា រសជាតិឆ្ងាញ់។ ហើយអ្វីដែលធ្វើអោយនំបញ្ចុកនេះកាន់តែមានរសជាតិឆ្ងាញ់ប្លែកនោះគឺ លោកអ្នកអាចជ្រើសរើសគ្រឿងថែមតាមចំណងចំណូលចិត្តលោកអ្នកបានថែមទៀតផង ដែលមានដូចជាៈ នំបញ្ចុកញ៉ាំជាមួយខួរក្តាម, សាច់ជ្រូកចិញ្ច្រាំ, ប្រហិត, ផ្សិត, ពោតបារាំង, ជើងមាន់, ជើងជ្រូក,... ជ្រលក់ជាមួយទឹកកាពិលាយតាមរសជាតិដែលលោកអ្នកចូលចិត្តទៅដឹងតែអ៊ែមម៉ង។...

គំរោងរថយន្តក្រុងដែលចិនបង្ហាញ ឥឡូវសម្ភោធអោយប្រើប្រាស់ហើយ

ប្រទេសចិន៖ កាលពីប៉ុន្មានខែមុន ប្រទេសចិន បានដាក់ឲ្យមហាជនទូទាំងសាកលលោកបានឃើញពីគំរោងរថយន្តក្រុងស៊េរីថ្មីរបស់ខ្លួនដើម្បីសំរួលដល់ការធ្វើចរាចរណ៍ ហើយកាលនោះ KSPG.TV យើងក៏បានដាក់ជាសំនួរចោទសួរថា "ពិតទេ? ថាចិន បានបង្កើតរថយន្តក្រុងថ្មីដ៏ទំនើបមួយនេះ" ឥលូវនេះរថយន្តក្រុងដែលនឹកស្មានមិនថានឹងកើតមានឥឡូវវាត្រូវ បាននឹងកំពុងដាក់ធ្វើតេស្តសាកល្បងជាលើកដំបូង ដើម្បីជួយសម្រួលដល់ចរាចរណ៍ហើយ។ គួរបញ្ជាក់ផងដែរថា រថយន្តនេះបានដាក់អោយប្រើប្រាស់នៅទីក្រុង Qinhuangdao ខេត្ត Hebei ប្រទេសចិន ហើយអាចបើកបរក្នុងល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ https://www.youtube.com/watch?v=jhfUn2Zen00  

មានដឹងអត់ Flashback របស់ EVOKចេញMVហើយ

កាលពីមួយរយះ មុននេះ តាមរយះបទ ស្នាមស្នេហ៍អតីត ឬក៏ជាភាសាអង់គ្លេសថា (Flashback) របស់ក្រុមចំរៀង EVOK បានបញ្ចេញ Audio ។ យ៉ាងណាមិញក៏មានការចាប់អារម្មណ៍គួរសម ពីសំណាក់យុវវ័យ ព្រោះវាគឺបទOriginal ស្នាដៃកូនខ្មែរ និងតាមរយះកាលលើកឡើងរបស់ ក្រុមលោកដោយសារបទចំរៀងនេះគឺតាក់តែង និងនិពន្ធ ពី រឿងរ៉ាវពិតមួយ។ ហើយសំរាប់ថ្ងៃនេះដែរ ក្រុមលោក បានបង្ហោះនូវបទដ៏ពិរោះមួយនេះ ចេញជា Full...

នេះជាមុខងារពិសេសរបស់ Galaxy Note7 ដែលចេញកាលពីយប់មិញ

Samsung Galaxy Note 7 ខាងក្រោមនេះជាចំណុចខ្លាំង និងមុខងារពិសេសៗដែលគួរអោយ ចាប់អារម្មណ៍ ជាងគេ លើកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung មួយនេះដែលទើបតែចេញកាលពីយប់មិញវេលាម៉ោង ១០យប់ នោះគឺ មានដូចជា៖ បច្ចេកវិទ្យាស្គេន ដោយប្រើប្រស្រីភ្នែក (iris scanner) អាវក្រោះ ការពារទឹក និងធូលី (IP68 water resistant...

Original Song «ពេលខ្ញុំមិនសប្បាយចិត្ត» ចេញ១ម៉ោងមានអ្នកគាំទ្រច្រើនម៉ង

បទថ្មីពីតារាចំរៀង ដ៏ស្រស់សង្ហារគឺលោក សុគន្ធ ថេរ៉ាយុ ដែលជាបទ Original Song មានចំណងជើងថា "ពេលខ្ញុំមិនសប្បាយចិត្ត" ដោយគ្រាន់តែបង្ហោះចូលក្នុងបណ្តាញសង្គម Facebook Page របស់ផលិតកម្ម Town បានប្រហែល១ម៉ោង តែហាក់មានអ្នកគាំទ្រ និងពេញចិត្តពេញថ្លើមច្រើនគួរសម។ ចឹងចង់ដឹងថាបទនេះមានអត្តន័យយ៉ាងណានោះ ចុចស្តាប់ទាំងអស់គ្នាណា!!! #គាំទ្របទOriginal

Samsung Galaxy Note 7 នឹងបង្ហាញខ្លួននាពេលបន្តិចទៀតនេះ

ការបង្ហាញខ្លួនជាផ្លូវការរបស់ Note 7 នឹងធ្វើឡើងនៅម៉ោង ១០យប់បន្តិចទៀតនេះ ដោយ Samsung បានចេញរំលងលេខស៊េរី Note 6 ពិតប្រាកដមែន បើតាមបញ្ជាក់ពី Samsung ដូច្នេះថាៈ Your next big idea is right around the corner. The...

អ្នកចាំទី Wojciech Szczesny ទៅអ៉ីតាលីពិនិត្យសុខភាពចុងក្រោយដើម្បីផ្លាស់ចេញ

Wojciech Szczesny នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីពិនិត្យសុខភាពជាលើកចុងក្រោយ សំរាប់ការ ផ្លាស់ប្តូរទៅលេងក្រុម Roma។ អ្នកចាំទីសញ្ជាតិ Polish រូបនេះ បានទទួលនៅជោគជ័យយ៉ាងខ្លាំងក្នុង កំឡុងពេលលេងអោយក្រុមយក្សរបស់ក្របខណ្ឌ អ៊ីតាលី។ ដូច្នេះ ទើបបានរូបគេសំរេចចិត្តធ្វើការផ្លាស់ ប្តូរទៅលេងនៅទីនោះ តែម្តង។ ទោះបីគាត់ ត្រូវបានក្រុម Everton ចាប់អារម្មណ៍ក្នុងការដោះដូរក៏ដោយ។ ចំពោះតំលៃខ្លួនក្នុងការផ្លាស់ប្តូរនេះ គឺ13,4លានផោន។ ចំពោះមូលហេតុ ដែលបណ្តាលអោយកីឡាកររូបនេះចាកចេញអាចបណ្តាលមកពីមិនអាចប្រជែងយក...

ចូលចិត្តពិសា​ជ្រក់ម្ទេសអត់ តោ៎ះ រៀនធ្វើខ្លួនឯង

បើ និយាយពីម្ទេសវិញ ប្រហែលមនុស្ស មួយចំនួន ចូលចិត្តពិសា ណាស់មើលទៅ បើអត់ម្ទេសដឹងតែញាុំមិនឆ្ងាញ់ម៉ងមួយពេលហ្នឹង ! និយាយលេងទេ ដោយសារតែថ្ងៃនេះ KSPG.TV  ចង់បង្ហាញលោកអ្នកពីរបៀបធ្វើ ជ្រក់ម្ទេស នេះតែម្តង ។ ចង់ដឹងថាមានគ្រឿងផ្សំ និងវិធីធ្វើរបៀបណាខ្លះ សូមទស្សនា វីដេអូខាងក្រោមទាំងអស់គ្នា ។ https://www.youtube.com/watch?v=ARqfQOcQsEM ប្រភពពី៖ YouTube Channel  Love Candy...

ពេលដែលគេងមិនលក់ គួរធ្វើដូចម្តេច?

ការគេងមិនលក់ គឺជា ស្ថានភាពដែលយើងពិបាកគេង បើទោះ ជាយើងមានពេលវេលា គ្រប់គ្រាន់សម្រាប់គេងក៏ដោយ ។ ការគេងមិនលក់អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬក៏ការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម ។ ការគេងមិនលក់មានច្រើនដូចជា មូលហេតុផ្លូវកាយ ផ្លូវចិត្ត ទាក់ទងនឹងបរិស្ថាន ឬក៏កន្លែងគេងមានសំឡេងរំខានមូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន...

មិនដល់មួយម៉ោងផងការលក់គ្រឿងសំអាង Kylie Jenner អស់ស្តុកបាត់

Kylie Jenner  បានប្រារព្ធពីធីខួបកំណើតរបស់នាងជាមួយមិត្តភក្តិ និងមិត្តប្រុសនាងTyga  ក្នុងវ័យ 19 ឆ្នាំ កាលពីយប់មិញនេះ ។ ស្របពេលនោះដែរអធិរាជនៃចក្រភពសម្រស់ម្នាក់នេះបានដាក់លក់ផលិតផល គ្រឿងសំអាង Kylie របស់នាងមិនដល់មួយម៉ោងផង ក៏អស់ស្តុកបាត់ទៅហើយ  នេះ គឺជាការចាប់ផ្តើម អស្ចារ្យបំផុត របស់នាងមិនធ្លាប់មាន ដោយសារ ការរចនាបទថ្មីមួយបែបទៀត គឺជាពណ៍ទឹកមាស សំរាប់ អបអរខួបកំណើតរបស់នាងតែម្តង ។ ប៉ុន្តែនាងក៏បាន បញ្ជាក់ផងដែរនៅលើបណ្តាញសង្គមថា...

កុំព្យូទ័រ​យួរដៃ​ស្តើងបំផុតលើលោក

ក្រុមហ៊ុន HP បានបញ្ចេញកុំព្យូទ័រយួរដៃស៊េរីថ្មី របស់ខ្លួនគេ HP Spectre Laptop គឺជាកុំព្យូទ័រយួរដៃដែលមានកំរាស់ស្តើងជាងគេ គឺមានកំរាស់ 13មម និងទំងន់ 1.11 គីឡូក្រាម  និងរចនារូបរាងឡើងដោយភាពស៊ីវីល័យ។ កុំព្យូទ័រយួរដៃ HP Spectre ជំនាន់ថ្មីនេះ គឺបំពាក់ដោយអេក្រង់ 13.3 អ៊ីង FHD Display អាចប្រើប្រាស់ ថាច់ស្គ្រីន...

ជិតបានទស្សនា ប្រវត្តិសាស្រ្តសង្រ្គាម The Great wall ហើយ

ឧស្សាហកម្មភាពយន្តយក្សដែលមាន ទីតាំងនៅ ហូលីវូដ គឺ Universal Picture បានធ្វើការផលិតខ្សែភាពយន្តខ្នាតធំ រឿង The Great Wall ដែលមាន ការសហការជាមួយនឹងសហគ្រាសភាពយន្តចិន។ ខ្សែភាពយន្តនេះមានការចំណាយដើមទុន ជិត ១៦០លានដុល្លារអាមេរិច ដែលជា ការគូបផ្សំរវាងប្រទេសទាំងពីរ ។ បើនិយាយពីតួអង្គវិញគឺជាម្ចាស់ពានរង្វាន់អូស្ការ លោក Matt Damon, លោក Jing...

Most Read