បើយើងធ្វើដំណើរកាត់តាមផ្លូវ ២៨២ សម្តេចល្វាឯម លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានក្លិនឈួល ឈ្ងុយក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីឆ្នាំងដ៏ធំដែលកំពុងពុះ ហើយមានបុគ្គលិក និងចុងភៅជាច្រើន ឈរក្នុងសភាពមមាញឹកដៃ ចាប់នំបញ្ចុកស្រុះទឹកស៊ុបដោយទឹកមុខញញឹម ព្រោះថាមានភ្ញៀវជាច្រើនអង្គុយចាំញ៉ាំស្នាដៃរបស់ខ្លួនពេញហាង នោះគឺ នំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថា រសជាតិឆ្ងាញ់។
ហើយអ្វីដែលធ្វើអោយនំបញ្ចុកនេះកាន់តែមានរសជាតិឆ្ងាញ់ប្លែកនោះគឺ លោកអ្នកអាចជ្រើសរើសគ្រឿងថែមតាមចំណងចំណូលចិត្តលោកអ្នកបានថែមទៀតផង ដែលមានដូចជាៈ នំបញ្ចុកញ៉ាំជាមួយខួរក្តាម, សាច់ជ្រូកចិញ្ច្រាំ, ប្រហិត, ផ្សិត, ពោតបារាំង, ជើងមាន់, ជើងជ្រូក,… ជ្រលក់ជាមួយទឹកកាពិលាយតាមរសជាតិដែលលោកអ្នកចូលចិត្តទៅដឹងតែអ៊ែមម៉ង។ កុំភ្លេចណាល្ងាចនេះ នៅហាងនំបញ្ចុកសាច់ចិញ្ច្រាំ។
អីយ៉ា! ចង់ភ្លេចតម្លៃ នំបញ្ចុក១ចានតម្លៃ ៧៥០០៛ ឯទីតាំងវិញគឺនៅផ្ទះលេខ 17Eo, ផ្លូវ 282 (វិថីសម្តេចល្វាឯម), សង្កាត់បឹងកេងកង១, ខ័ណ្ឌចំការមន (ជិះពីស្តុបត្រសក់ផ្អែម តាមផ្លូវមកកាន់ផ្សារបឹងកេងកង ត្រង់ផ្លូវបំបែកជា៤ ច្រកទី២បត់ឆ្វេងប្រហែល២០០ម៉ែត្រ ហាងនៅខាងឆ្វេងដៃ) តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ Tel: 017 447 333 | 010 542 222