សព្វថ្ងៃនេះការប្រែក្លាយស្មាតហ្វូនអោយទៅជាកាមេរ៉ាអាជីពគឺកំពុងតែត្រូវបានក្រុមហ៊ុនស្មាតហ្វូនធំៗមួយចំនួនកំពុងតែប្រកួតប្រជែងជាមួយនឹងការថតរូបតាមរយៈបច្ចេកវិទ្យា និង មុខងារដែលមានស្រាប់នៅលើទូរស័ព្ទ។មិនតែប៉ុណ្ណោះចំពោះទូរស័ព្ទស្មាតហ្វូន LG G5se គឺមិនដូចគ្នាទេ ព្រោះវាមានសមត្ថភាពទាំងខាងក្នុងនឹងទាំងខាងក្រៅមានន័យថាក្រៅពីបច្ចេកវិទ្យាដ៏អស្ចារ្យនៃកាមេរ៉ា ហើយវាក៏អាចបន្ថែមនូវឧបករណ៍ជំនួយដែលផ្តល់នូវភាពជឿជាក់កាន់តែខ្លាំងឡើងក្នុងការថតរូបភាព ទោះបីជានៅក្នុងស្ថានភាពណាក៏ដោយ។


ជាមួយនឹងការប្រើប្រាស់ឧបករណ៍ជំនួយ LG Cam Plus គឺរឹតតែពិសេសថែមទៀតដោយសារតែឧបករណ៍នេះគឺអាចភ្ជាប់ជាមួយនឹងទូរស័ព្ទបានយ៉ាងងាយស្រួយតាមរយៈការដោតជាប់នឹងថ្ម ហើយនៅលើឧបករណ៍នេះ គឺមានប៊ូតុងសំរាប់ Capture Zoom in និង Zoom out បានយ៉ាងងាយស្រួលដោយមិនចាំបាច់ប៉ះទៅលើអេក្រង់ និង ប្រើប្រាស់ដៃទាំងពីររបស់លោកអ្នកក្នុងការថតរូបដូចមុននោះទេ គឺអាចធ្វើការថតរូប និង វីដេអូជាមួយកំរិតសំលេង ច្បាស់ល្អដោយគ្រាន់តែប្រើប្រាស់ដៃម្ខាងរបស់លោកអ្នកតែប៉ុណ្ណោះ ហើយ LG Cam Plus ក៏ត្រូវបានភ្ជាប់មកជាមួយនូវកំរិតថ្ម 1200 mhA ដែលជំនួយក្នុងការថតរូបបានយូរ និងមានភាពងាយស្រួល ដល់ការប្រើប្រាស់ ។


សូមជំរាបថា LG G5se ត្រូវបានក្រុមហ៊ុន LG បំពាក់ដោយកាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់(Dual Rear Camera) ដែលមានអមមកនូវជាមួយនឹងភ្លើងហ្វាស់ជំនួយពីរគ្រាប់ (ដូចគ្នាទៅហ្នឹងកាមេរ៉ាដែរក្នុងនោះក៏មានស៊ិនស័រសំរាប់ចាប់រូបភាពដ៏វៃឆ្លាតផងដែរ។
នៅក្នុងចំណោមកាមេរ៉ាទាំងពីរគ្រាប់នោះគឺមានមុខងារ និង តួនាទីខុសៗគ្នាគឺមួយគ្រាប់ដែលមានទំហំ 16 មេហ្គាភិចសែលមានសមត្ថភាពអាចចាប់រូបភាពច្បាស់បែបធម្មជាតិបាននៅក្នុងកម្រិត 78 ដឺក្រេ មានន័យថាវាដូចទៅនឹងកាមេរ៉ាថតរូបរបស់ស្មាតហ្វូនដ៏ទៃទៀតអញ្ចឹងដែរ។ចំពោះមួយគ្រាប់ទៀត គឺមានទំហំ 8 មេហ្គាភិចសែល ដែលអាចចាប់រូបភាពបានរហូតដល់ កំរិត 135 ដឺក្រេ ជាមួយមុខងារ OIS, Laser autofocus មានន័យថាវាមានសមត្ថភាពអាចថតរូបភាពបានដូចគ្នាជាមួយនឹងកាមេរ៉ា Professional ដែលមានកែវម៉ាស៊ីន Lens កំរិត 15មម និង 16មម គឺលក្ខណះ (Wide-Angel) អាចថតរូបភាពបានទំហំធំជាងមុនទោះបីជាក្នុងល័ក្ខខ័ណ្ឌបែបណាក៏ដោយក៏រូបភាពមួយសន្លឹកដែលផ្តិតចេញពីការមេរ៉ារបស់ទូរស័ព្ទ LG G5se គឺពិតជាស្រស់ស្អាតជាទីគាប់ចិត្ត។







សូមបញ្ជាក់ផងដែរថាឥលូវនេះ LG Cam Plus មានវត្ដមាននៅគ្រប់ សាខា របស់ LG BrandShop ទំនាក់ទំនងពត៍មានបន្ថែម 023 888 199 ។