តាមរយៈវ៉េបសាយរបស់ ESPN បានបញ្ជាក់ថា ក្រុម Manchester City បានចុះហត្ថលេខានាំយកកីឡាករ ជំរើសជាតិអាឡឺម៉ង Leroy Sane ពីក្រុម Schalke បានដោយជោគជ័យហើយ។ ប៉ុន្តែសំរាប់តំលៃខ្លួនក្នុង ការនាំយកកីឡាកររូបនេះ គឺមិនត្រូវបានក្រុមបញ្ជាក់ប្រាប់អោយដឹងនោះទេ។ កីឡាករ Sane វ័យ 20ឆ្នាំ គឺជាកីឡាករដែលគ្រូបង្វឹក Pep ចង់បានសំរាប់រដូវកាលនេះ។

Sane ផ្ទេរមកលេងអោយក្រុម Manchester City ក្នុងកុងត្រារយៈពេល 5ឆ្នាំ។ ក្នុងនោះដែល តាមរយៈរបាយការណ៍របស់ ESPN បាននិយាយថាក្រុម Manchester City អាចនឹងត្រូវចំណាយ 37លានផោន សំរាប់ Sane ឫក៏អាចឡើងរហូតដល់ទៅ 46.5លាន ផោន។ សំរាប់ Sane អាចនឹងចូលលេងអោយក្រុម មេឃខៀវ ក្នុងការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុម កាំភ្លើងធំ Asernal នៅថ្ងៃអាទិត្យខាងមុខនេះ។