កុំព្យូទ័រ​យួរដៃ​ស្តើងបំផុតលើលោក

The World's Thinnest Laptop - HP Spectre

0
886
HP Spectre

ក្រុមហ៊ុន HP បានបញ្ចេញកុំព្យូទ័រយួរដៃស៊េរីថ្មី របស់ខ្លួនគេ HP Spectre Laptop គឺជាកុំព្យូទ័រយួរដៃដែលមានកំរាស់ស្តើងជាងគេ គឺមានកំរាស់ 13មម និងទំងន់ 1.11 គីឡូក្រាម  និងរចនារូបរាងឡើងដោយភាពស៊ីវីល័យ។ កុំព្យូទ័រយួរដៃ HP Spectre ជំនាន់ថ្មីនេះ គឺបំពាក់ដោយអេក្រង់ 13.3 អ៊ីង FHD Display អាចប្រើប្រាស់ ថាច់ស្គ្រីន និងមានភាពរហ័សទាន់ចិត្ត។

HP Spectre Laptop

HP Spectre Laptop

HP Spectre Laptop

HP Spectre Laptop

បំពាក់ដោយអង្គគណនាជំនាន់ថ្មី Intel® Core™ i5 6200U (2.3 GHz, up to 2.8 GHz, 3 MB cache, 2 cores) និង Intel® Core™ i7 6500U (2.5 GHz, up to 3.1 GHz, 4 MB cache, 2 cores) អង្គក្រាហ្វិក  Intel® HD Graphics 520 អង្គចងចាំទំហំ 8 GB LPDDR3-1866 SDRAM (onboard) ថាសរឹង 256 GB PCIe® NVMe™ M.2 SSD និង 512 GB PCIe® NVMe™ M.2 SSD និងបំពាក់ដោយថ្ម 4-cell 38 Wh Li-ion polymer និងអាចប្រើបាន 9ម៉ោង និង 45នាទី  រួមទាំងផ្នែកពិសេសជាច្រើនទៀត និងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro 64។

HP Spectre Laptop HP Spectre Laptop HP Spectre Laptop