Yearly Archives: 2016

ភ្ញាក់ព្រើត ! ចង្វាក់ភ្លេងរបស់ ម៉ានិត លើសពីសង្ឃឹម

ប៉ុន្មានថ្ងៃកន្លងទៅ ម៉ានិត បានចេញបទចរៀងច្រើនគួរសម តែសំរាប់មួយបទក្រោយនេះកាន់តែពិសេសដោយសារ បទនេះគឺជាបទដែលទាក់ទងនឹងសៀវភៅ រឿងបេសកកម្មមួយ របស់គាត់តែម្តង ។ លោកក៏បានបញ្ជាក់ផងដែរថា បទនេះគឺជាចង្វាក់ដែលប្លែកមិនសូវបានលឺ នៅប្រទេសកម្ពុជាឡើយ។ យ៉ាងណាមិញ សំរាប់ការចងក្រងសៀវភៅ រឿងបេសកកម្មមួយ នេះបានមានការសំណូមពរជាច្រើន ពីសំណាក់អ្នកគាំទ្រ ថាបើមានជាខ្សែភាពយន្តតែម្តងមិនដឹងជាល្អមើលប៉ុនណាទេ។ ដូច្នេះ មានតែសង្ឃឹមថារូបលោកនឹង បង្កើតនូវអ្វីដែលរឹតតែពិសេស បន្ថែមទៀត។ កំុបង្អង់យូរ មកស្តាប់បទមួយនេះសិនទៅណា ។

ក្រុមតោខៀវ Chelsea ត្រៀមលុយយ៉ាងច្រើនសំរាប់នាំយកកីឡាករ Lukaku

ពេលនេះក្រុម Chelsea បាននឹងកំពុងរៀបចំនៅកញ្ចប់ទឹកប្រាក់ដ៏ច្រើនក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Lukaku ពីក្រុម Everton។ បើតាមរយៈព័ត៌មានរបស់ Sky Sport Italia គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវ បានប្រាប់ទៅកាន់អ្នកគ្រាំទ្ររបស់ខ្សែប្រយុទ្ធ Belgian និងអ្នកគ្រាំទ្ររបស់ខ្លួនថា “គាត់នឹងដាក់សំណើរ ជាទឹកប្រាក់ចំនួន 88លានដុល្លារ សំរាប់ការស្នើរផ្ទេរកីឡាករ Lukaku មកកាន់ទឹកដីរបស់ខ្លួន”។ ហើយគ្រូបង្វឹករូបនេះ ក៏បានចុះហត្ថលេខាទិញយកកីឡា Michy Batshuayi ពីក្រុម...

វីដេអូពេញ James Corder សាបមាត់ឈឹង ពេល​ជិះ​ឡាន​ចូល​សេត​វិមាន​ភរិយា​លោក​អូប៉ាម៉ា

កាលពីម្សិលមិញយើងបានចេញអត្តបទមួយ ពីកម្មវិធី Carpool Karaoke ដែលនិយាយពីវីដេអូរបស់លោក James Corder បានជិះរថយន្តទៅយកអ្នកស្រី Michelle Obama ដើម្បីច្រៀងរួមគ្នានៅលើរថយន្តគាត់ តែវីដេអូនោះគ្រាន់តែជា Trailer ប៉ុណ្ណោះ។ សំរាប់ថ្ងៃនេះដូចអ្វីដែលយើងបាននិយាយអញ្ចឹងថា វីដេអូពេញហ្នឹងចេញផ្សាយនៅថ្ងៃនេះ ហើយក្នុងវីដេអូនោះ James Corder សាបមាត់សាបកពេលជិះរថយន្តចូលសេតវិមានរបស់អ្នកស្រី Michelle Obama ហើយត្រូវសន្តិសុខកាក់សួរ តែគាត់បែរជាស្រឡាំងកាំងទៅវិញ ពេលឃើញអ្នកស្រី Michelle...

បំបាត់ការឈឺធ្មេញតាមវិធីងាយៗដោយខ្លួនឯង

ការឈឺធ្មេញ អ្នកណា ក៏ធ្លាប់ឈឺដែរហើយពិបាកទ្រាំទៀតផង អាការៈមួយនេះ វាកើតឡើងទៅលើ មនុស្សគ្រប់វ័យ មិនថា ក្មេងតូច ក្មេងជំទង់ ឬក៏ វ័យចំនាស់នោះឡើយ។ អាការៈឈឺធ្មេញនេះវា កើតឡើងនៅពេលដែល ធ្មេញរបស់យើងមានការពុកខូច ដោយការញាំុរបបអាហារ មិនបានត្រឹមត្រូវ ឬ ក៏ការលាងសំអាតធ្មេញមិនបានស្អាតល្អ ត្រឹមត្រូវតាមក្បួនខ្នាតបន្ទាប់ពីបរិភោគអាហាររួច ។ និងម្យ៉ាងទៀតអាការៈឈឺធ្មេញនេះអាចបណ្តាលមកពី ការដុសធ្មេញថ្គាមថ្មី ពីព្រោះការលូតលាស់នៃធ្មេញថ្គាមរបស់មនុស្សម្នាក់ៗមានសភាពខុសគ្នា។ អ្នកខ្លះ ធ្មេញថ្គាមអាចដុះនៅពេល...

ទស្សនាសកម្មភាពថតឈុតក្រៅឆាក ក្នុងរឿង Pete’s Dragon

រឿង Pete's Dragon ជាប្រភេទរឿងដំណើរផ្សងព្រេងរបស់ក្មេងប្រុសកំព្រាដែលមានឈ្មោះ Pete ដែលរស់នៅក្នុងព្រៃជ្រៅតែម្នាក់ឯង។ នឹងចាក់បញ្ចាំងក្នុងរោងកុនសហរដ្ឋអាមេរិច នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2016 នាពេលខាងមុខនេះហើយ តែឥឡូវនេះទស្សនាសកម្មភាពក្នុងការថតឈុតក្រៅឆាកខ្លះៗក្នុងរឿង Pete's Dragon  មុនសិន។ ទស្សនាវីដេអូទាំងអស់គ្នា... https://www.youtube.com/watch?v=Dszjo-RMkYc

លទ្ធផលលេងបាល់ រវាងម្ចាស់ក្រុមហ៊ុន Facebook នឹង Neymar នឹកស្មានមិនដល់

អ្នកទស្សនា ៦លាននាក់ជាង ដែលបានមើលនៅវីដេអូថ្មីមួយ និង Comment របស់លោក Mark Zuckerberg ចេញមុខបបួលកីឡាករ Neymar ប្រកួតលេងហ្គេមបាល់ទាត់ដែលមានបង្កប់នៅក្នុងកម្មវិធី Messenger។ Mark អារម្មណ៍ហាក់តាន់តឹងបន្តិច ពេលគាត់កំពុងលេងហ្គេមបាល់ ដែលមានបង្កប់ក្នុងកម្មវិធី Messenger ដោយសារគាត់បាន Challenge ការប្រកួតជាមួយ Neymar ដើម្បីលេងហ្គេមបាល់ទាល់អាថ៌កំបាំងក្នុងកម្មវិធី Messenger ហើយពិន្ទុដែលទទួលបានពីការលេងហ្គេមនេះ...

បិសាចក្រហម Manchester United អាចនឹងនាំកីឡាករ Pogba ក្នុងពេលឆាប់ៗ

តាមព័ត៌មានចុងក្រោយបានបង្ហាញថាក្រុមសេះបង្កង់ Juventus បានយល់ព្រមនឹងសំណើររបស់ក្រុម Manchester United ក្នុងតំលៃខ្លួន 121លានដុល្លារហើយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ របស់ជំរើសជាតិបារាំងមកកាន់ ទឹកដីរបស់ខ្លួន។ ប៉ុន្តែក្នុងនោះដែល ក្រុម Juventus តំរូវអោយក្រុមបិសាចក្រហម ជាអ្នកចំណាយទៅអោយភ្នាក់ងារដែលទាក់ទងក្នុងការងារនេះ ចំនួន ២៤លានដុល្លារទៀត។ កីឡាករខ្សែប្រយុទ្ធ Pogba បានផ្លាស់មកលេងអោយក្រុម Juventus ក្នុងឆ្នាំ ២០១២។ ក្នុងកំឡុងពេលស្នាក់នៅក្នុងក្រុមសេះបង្កង់...

ក្រុម U19 កម្ពុជានឹងបើកយុទ្ធនាការ AFF នៅខែកញ្ញា

បន្ទាប់ពីក្រុម U16 របស់ប្រទេសកម្ពុជាយើងបញ្ចប់ប្រតិបត្តិការណ៍ AFF យុវជនក្រោមអាយុ16 ក្នុងខែ នេះ គឺដល់ពេលដែរ U19 របស់ប្រទេសយើងបើកយុទ្ធនាការប្រកួតវិញម្តង។ ការប្រកួត AFF U19 Championship នេះ នឹងប្រព្រឹត្តក្នុងខែកញ្ញាខាងមុខ ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី24 ដែលមានប្រទេស វៀតណាមជាម្ចាស់ផ្ទះ។ ក្នុងការប្រកួតនេះ ក្រុមជំរើសជាតិកម្ពុជា ដែលមានរហ័សនាមថា គោព្រៃ...

សាកហើយនៅ នំពុម្ពតៃវ៉ាន់ ច្រើនរសជាតិ

ចំណីចំណុកតាមដងវិថី ជាច្រើនហូរហែមានរសជាតិឆ្ងាញ់គាប់ចិត្ត តែមនុស្សមួយចំនួននៅមិនទាន់បានស្គាល់នឹងសាករសជាតិនៅឡើយទេ។ ហើយសំរាប់ថ្ងៃនេះដែរ យើងសូមលើកយកនំម្យ៉ាងដែលគេអោយឈ្មោះថា នំពុម្ពតៃវ៉ាន់ ដែលមានរូបរាង សណ្ឋាន និងជាពិសេសនោះគឺរបៀបធ្វើគឺ ស្រដៀងទៅនំគ្រក់អញ្ចឹងដែរ តែមានសាច់ម្សៅ និងស្នូល ក្លិនឈ្ងុយឆ្ងាញ់ខុសគ្នា។ មិនត្រឹមតែប៉ុណ្ណោះនំនេះ មានស្នូលច្រើនជម្រើសសំរាប់ជ្រើសរើសដូចជា៖ ស្នូល សូកូឡា, ស្នូល ធូរេន, ស្នូល ដូង, ស្នូល ស្ត្រប៊ឺរី, ស្នូល សណ្តែកក្រហម...

អាហារបង្គន់ ម្ហូបប្លែកអារម្មណ៍នៅហាងកាហ្វេឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ៖ ហាងកាហ្វេបង្គន់មួយកន្លែងដែលអតិថិជនទទួលទានអាហារ ត្រូវអង្គុយនៅលើបង្គន់ ដែលម្ចាស់ហាងសង់នៅជុំវិញតុមួយ ជាកន្លែងដែលម្ហូបអាហារ ត្រូវបានបម្រើដាក់ចានអោយភ្ញៀវសុទ្ធតែប្រើចានបង្គន់ទាំងអស់។ ក្នុងដំណើរទស្សនកិច្ចនៅលើកោះជ្វាប្រទេសឥណ្ឌូនេស៊ី ប្រសិនបើអ្នកចង់សាកល្បងស៊ុបក្នុងបង្គន់មួយចាន ហាងនឹងថែមស្រាក្រឡុកលាយគ្រឿងស្រវឹងដោយឥតគិតថ្លៃ ។ សម្រាប់អ្នកដែលមិនដែលឃើញ បែបនេះ ហើយប្រសិនបើរមូលចង់ក្អួតនោះ គឺខាងភោជនីយ៍ដ្ឋានមានថង់ព្យួរ លើឈើមួយនៅច្រកចូលស្រេច ។ ហាងដូចនេះមាននៅកន្លែងផ្សេងទៀតដូចជាតៃវ៉ាន់ និងរុស្ស៊ី ប៉ុន្តែនៅឥណ្ឌូនេស៊ីមានភាពខុសគ្នា សំខាន់ហាងកាហ្វេបង្គន់នៅឥណ្ឌូនេស៊ីមួយនេះ មានគោលបំណង ដើម្បីអប់រំប្រជាជនអំពីអនាម័យ និងការលើកទឹកចិត្ត ដល់ការប្រើប្រាស់បង្គន់អនាម័យកើនឡើង។ លោក Mukodas...

ឱក សុគន្ធកញ្ញា ឥឡូវចេះលាក់ទៀត

ចម្រៀងមួយបទរបស់ ឱក សុគន្ធកញ្ញា ដែលចេញជា Audio Teaser ប្រមាណ ១០ថ្ងៃមុនមកនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្តាប់ ព្រោះថាវាពិតជាពិរោះ និងអត្តន័យល្អថែមទៀតផង។ តែអ្វីដែលចំឡែកនោះគឺ ថាបទចំរៀងមួយបទនេះ នៅមិនទាន់ដឹងពីចំណងជើងនៅឡើយទេ។ ហើយឥឡូវនេះកញ្ញានៅតែបន្តលាក់ចំណងជើង បើទោះបីពេលនេះរូបកញ្ញា បានចេញជាវីដេអូ Clip ពិសេសមួយក៏ដោយ។ ចឹងចាំមើល និងសាកទាយលមើល៍ថាបទនេះមានចំណងជើងដូចម្តេច ទាំងអស់គ្នាណា តែឥឡូវមើល Clip...

ឡើងឡូយកម្មវីធី Carpool Karaoke សប្តាហ៍នេះដៃគូច្រៀងជា Michelle Obama ម៉ង

ប្រិយមិត្តខ្លះប្រហែលបានដឹងបានស្គាល់ខ្លះៗ ហើយនូវកម្មវិធី Carpool Karaoke រួចមកហើយ ប៉ុន្តែអ្នកខ្លះទៀតក៏ប្រហែលជាមិនទាន់ជ្រាបច្បាស់ពីកម្មវិធីមួយនេះនៅឡើយទេ។ Carpool Karaoke ជាកម្មវិធីមួយដែលពេញនិយម ដោយការលេង ការសម្តែង ច្រៀងរបស់លោក James Corden ដែលរូបគាត់តែងតែបើករថយន្ត ទៅទទួលតារាល្បីៗមកច្រៀងរួមគ្នាជាមួយគាត់នៅលើរថយន្តតែម្តង។ តែលើកនេះគាត់ពិតជាហ៊ានណាស់ ដោយគាត់បានទៅដល់ផ្ទះភរិយារបស់លោក Obama ផ្ទាល់តែម្តងគឺលោកស្រី Michelle Obama ដើម្បីច្រៀងរួមគ្នា ពិតជាអស្ចារ្យណាស់។...

Most Read