លទ្ធផលលេងបាល់ រវាងម្ចាស់ក្រុមហ៊ុន Facebook នឹង Neymar នឹកស្មានមិនដល់

Mark Zuckerberg VS​ Neymar

អ្នកទស្សនា ៦លាននាក់ជាង ដែលបានមើលនៅវីដេអូថ្មីមួយ និង Comment របស់លោក Mark Zuckerberg ចេញមុខបបួលកីឡាករ Neymar ប្រកួតលេងហ្គេមបាល់ទាត់ដែលមានបង្កប់នៅក្នុងកម្មវិធី Messenger។

Comment zuckerberg-neymar

Mark អារម្មណ៍ហាក់តាន់តឹងបន្តិច ពេលគាត់កំពុងលេងហ្គេមបាល់ ដែលមានបង្កប់ក្នុងកម្មវិធី Messenger ដោយសារគាត់បាន Challenge ការប្រកួតជាមួយ Neymar ដើម្បីលេងហ្គេមបាល់ទាល់អាថ៌កំបាំងក្នុងកម្មវិធី Messenger ហើយពិន្ទុដែលទទួលបានពីការលេងហ្គេមនេះ Mark អាចធ្វើបានរហូតដល់ ៣៧ពិន្ទុ ដោយគាត់បានប្រើនូវកម្លាំងម្រាមមេដៃចុចលើកញ្ចក់ទូរស័ព្ទ ដើម្បីសន្សំពិន្ទុអោយបានច្រើន។

zuckerberg

អីយ៉ា! លទ្ធផល Mark ពិតជាអាចយកឈ្នះលើកីឡាករបាល់ទាត់ដ៏ឆ្នើម Neymar របស់ Barcelona មែនដោយ Neymar រកពិន្ទុបានពីការលេងហ្គេមនេះត្រឹមតែ ២៩ពិន្ទុប៉ុណ្ណោះ។

https://www.youtube.com/watch?v=ecBaU9tRIRM

ដើម្បីលេងហ្គេមបាល់នេះបាន លោកអ្នកគ្រាន់តែផ្ញើ Emoji រូបបាល់ទាត់ទៅកាន់មិត្តរបស់អ្នកណាម្នាក់ហើយចុចលើរូប Emoji នោះ ពេលកម្មវិធីហ្គេមបាល់នឹងចាប់ផ្ដើម៕