Yearly Archives: 2016

ទទួលទាន​ផ្សិត​ពិតជា​អាច​ទប់ស្កាត់មហារីក​មាត់ស្បូន​បាន​មែន​ទេ?

ដោយ ៖ ឈិត គឹមឆុន គ្រប់គ្នាធ្លាប់តែដឹងថា ផ្សិតជាអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមនិងមានកាឡូរីទាប  ប៉ុន្តែក្រុមអ្នកស្រាវជ្រាវអាមេរិកបានពិសោធឃើញកាលពីពេលថ្មីៗនេះថា វាក៏អាចប្រើប្រឆាំងនឹងជំងឺមហារីកបានផងដែរ ។ សារធាតុដែលចម្រាញ់ពីផ្សិតឈ្មោះ «ស៊ីអីុតាកិ» នៅប្រទេសជប៉ុនបានបង្ហាញនូវប្រសិទ្ធភាពរបស់ខ្លួនក្នុងការសម្លាប់មេរោគ HPV ដែលអាចបង្កឱ្យទៅជាមហារីកមាត់  ស្បូន។ HPV ជាប្រភេទមេរោគដែលអត្រាឆ្លងមានកម្រិតខ្ពស់បំផុត ។ វាវាយប្រហារទៅលើស្បែក និងភ្នាសសើមៗផ្នែកខាងក្នុងរាងកាយក្នុងនោះមានដូចជា មាត់ស្បូន មាត់ និងបំពង់កជាដើម។ ស្ត្រីច្រើនជាង៣/៤ឆ្លងមេរោគនេះអំឡុងជីវិតរស់នៅ  ហើយក្នុងចំណោមនោះ មួយចំនួនបានកើតមហារីកមាត់ស្បូន...

ការ​ទទួលទាន​បន្លែ​ពី​វ័យ​កុមារ​ជួយ​ឱ្យ​ស្ត្រី​គេច​ផុត​ពី​គីស​ក្នុង​សុដន់

ដោយ ៖ ឈិត គឹមឆុន លទ្ធផលនៃការសិក្សាមួយបានអះអាងថា បណ្តាក្មេងស្រីដែលនិយមទទួលទានបន្លែនិងផ្លែឈើសម្បូរដោយ Carotenoids ប្រឈមយ៉ាងតិចតួចបំផុតនឹងហានិភ័យកើតជំងឺគីសក្នុងសុដន់ពេលពួកគេឈានចូលដល់វ័យបន្តពូជ ។ Carotenoids គឺជាក្រុមសមាសធាតុពណ៌ដែលផលិតពណ៌ដូចជា ពណ៌ទឹកក្រូច ពណ៌ក្រហម ឬពណ៌ខៀវចាស់ ។ វាត្រូវគេជឿថា ផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលអាចទប់ទល់នឹងជំងឺបាន ។ ការពិសោធលើស្ត្រីវ័យក្មេង៦.៦០០នាក់បានបង្ហាញថា អ្នកដែលទទួលទានបណ្តាបន្លែនិងផ្លែឈើសម្បូរដោយ Carotenoids ក្នុងកម្រិតច្រើន ហានិភ័យកើតមានជំងឺគីសក្នុងសុដន់ត្រូវបានកាត់បន្ថយ ។ អ្នកដឹកនាំការសិក្សា លោកស្រី Caroline Boeke...

LG ផលិតទូទឹកកកស៊េរីថ្មី រួមជាមួយបច្ចេកវិទ្យាចុងក្រោយ ដ៏អស្ចារ្យ

ដោយសារតែបច្នុប្បន្ន យើងសង្តេតឃើញថាមានការកើននូវសមាជិកគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយមនុស្សគ្រប់គ្នាមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ និង ការចំអិនម្ហូប ដូច្នេះហើយទើប LG បានណែនាំទូទឹកកកស៊េរីថ្មីដែលធ្វើអោយលោកអ្នកមានភាពងាយស្រួយ ជាមួយទំហំដ៏ធំ និង ជាប់ធន់បានយូរ ព្រមទាំងសន្សំសំចៃថាមពលខ្ពស់ងាយស្រួលប្រើ និង អាចរក្សាទុកម្ហូបអាហារឲ្យនៅស្រស់បានយូរ ។ ទូទឹកកក LG ត្រូវបានរចនាឡើងយ៉ាងពិសេសនិងអស្ចារ្យជាមួយនិងបច្ចេកវិទ្យាចុងក្រោយដែលប្រកបទៅដោយគុណភាព នឹង គុណសម្បិត្តទៅតាមស្ដង់ដា ជាពិសេសត្រូវបានរចនាបែប Door in Door ដែលធ្វើអោយលោកអ្នកមានភាពងាយស្រួយក្នុងការយកម្ហូបអាហារ...

Qingdao ជាទីក្រុងដែលមានផាសុកភាពបំផុតរបស់ប្រទេសចិន

ក្រុង Qingdao ស្ថិតនៅភាគខាងត្បូងខេត្ត  Shan Dong ជាក្រុងទេសចរណ៍ស្រស់ស្អាតបំផុតក្នុងប្រទេសចិន ។ ទីក្រុងនោះមានស្ថាបត្យកម្មតាមបែបអឺរ៉ុបនៅពាសពេញ ព្រោះអតីតកាលធ្លាប់ ស្ថិតក្រោមអាណានិគមរបស់អាល្លឺម៉ង់ និងជប៉ុន ។ ទីក្រុង Qingsao  មានអាកាសធាតុល្អ សីតុណ្ហភាពស្ទើរតែពេញមួយឆ្នាំប្រហែល១២អង្សាសេ និងមានខ្យល់បោកបក់ពីមហាសមុទ្រល្ហៀកល្ហើយ ។ អ្នកក្រុង Qingdao ជាអ្នកឧស្សាហ៍ព្យាយាមចំពោះការងារ ធ្វើឱ្យទីក្រុងមានការរីកចម្រើនក្នុងអំឡុង ១០០ឆ្នាំកន្លងមក ទាំងផ្នែកសេដ្ឋកិច្ច ជីវភាពរស់នៅ...

ស្រីៗណាប្រាថ្នា​ មានពិធីមង្គលការដូច សៀវ​ឡុ​ង​នី​ ​ខ្លះ?​

មង្គលការរបស់នាង Michelle Chen និងលោក Chen Xiao បានធ្វើឡើងក្នុងបរិយាកាសឱឡារិក និងអស្ចារ្យបំផុតមិនដូចមង្គលការរបស់តារាផ្សេងទៀតទេ ។ មង្គលការរបស់តារាសម្ដែងស្រីតៃវ៉ាន់វ័យ៣៣ឆ្នាំ Michelle Chen និងតារាសម្ដែងប្រុសចិនវ័យ ២៩ឆ្នាំ Chen Xiao ធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ កក្កដា ២០១៦ ដោយមានមិត្តរួមអាជីព និងភ្ញៀវកិតិ្តយសច្រើននាក់ចូលរួម ។ អ្វីដែលធ្វើឱ្យមហាជនរំភើបចិត្តជំនួសកូនក្រមុំគឺទូកសដែលនាង Michelle Chen...

HyunA ចាប់ផ្តើមនៅតែម្នាក់ឯងហើយ

ក្រោយពេលក្រុម 4minutes រំសាយធ្វើឱ្យអ្នកគាំទ្រតាមដានយ៉ាងខ្លាំងចំពោះក្រុមនេះ។ ដោយឡែកគេហទំព័រ Allkpop កាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាង HyunA នឹងវិលត្រឡប់មកសម្តែងលើឆាកវិញ ក្នុងនាមជាតារាចម្រៀងទោល ។ ផលិតកម្ម Cube Entertainment បានប្រកាសពីការត្រឡប់របស់នាង HyunA ដោយពួកគេរំពឹងថា នាងនៅតែរក្សាប្រជាប្រិយភាពដដែល ទោះបីជាក្រុម 4minute រំសាយហើយក៏ដោយ ។ ផលិតកម្មនិយាយថា HyunA នឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីនៅថ្ងៃទី១...

ទីនេះមានមនុស្សខូចចិត្ត ចេញ MV បកស្រាយអត្តន័យហើយ

បទ "ទីនេះមានមនុស្សខូចចិត្ត" ជាបទចំរៀងដ៏ពេញនិយមបំផុត ព្រោះថាជាបទចំរៀង Original ដែលច្រៀងដោយ Adda ហើយក៏ជាបទដែល មានមិត្តអ្នកស្តាប់ចង់ដឹងចង់យល់ពីអត្តន័យនៃបទចំរៀងមួយនេះ អោយកាន់តែច្បាស់ផងដែរ ។ ហើយសំរាប់ថ្ងៃនេះដែរ លោកហេង ពិទូ បានបង្ហោះនូវបទដ៏ពិរោះមួយនេះ ចេញជា Full MV ដើម្បីបកស្រាយនូវចម្ងល់មួយនេះ ចង់កុំបង្អង់យូរចុចមើលទាំងអស់គ្នាម៉ងទៅ៖ https://www.youtube.com/watch?v=ThTRy-BXOts ប្រភពវីដេអូ៖ Pitu Heng

ថ្មើរនេះ បើបានស៊ុបឡាំងស៊ឹងញ៉ាំ មិនដឹងជាឆ្ងាញ់ម៉េចទេណ៎

ថ្មើរ ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ តែថ្ងៃនេះយើងសូមណែនាំស៊ុបថ្មីមួយដែលមានឈ្មោះថា ស៊ុបឡាំងស៊ឹង។ ស៊ុបនេះប្លែកត្រង់ថា សាច់ទាំងអស់យើងត្រូវចំហុយវាក្នុងឆ្នាំង ជាមុន បន្ទាប់មកបានយើងយកវាទៅដាក់ក្នុងទឹកស៊ុបដែលកំពុងពុះជាការស្រេច អូ៎ភ្លេច បើបានញ៉ាំជុំគ្នាមិនដឹងជាល្អយ៉ាងណាទេ ព្រោះថាមួយឈុតតម្លៃត្រឹមតែ ៤០០០០៛ អាចញ៉ាំបានពី ៣ទៅ៤ នាក់ដែរ។ ចង់ដឹងថាវាមានរសជាតិប្លែកយ៉ាងណាណោះកុំភ្លេចមើលវីដេអូខាងក្រោម ហើយសាកទាំងអស់គ្នាណា៖ https://youtu.be/2KVRcRU4gZc ?? ដើម្បីអបអរសាទរ នៃការបើក លក់ជាផ្លូវការរបស់ហាង ស៊ុបចង្កាក់សាខាធំថ្មីទួលស្វាយព្រៃ...

ក្រុមបិសាចក្រហម ចាញ់លើកដំបូង ក្រោមការគ្រប់គ្រងរបស់ The Special One

កាលពីម្សិលមិញនេះ គឺជាការជួបគ្នារវាងក្រុម Manchester United នឹងក្រុម Dortmund នៅក្នុងពាន រង្វាន់ ICC ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃប្រទេសចិន។ ការប្រកួតយប់មិញនេះ គឺជាការប្រកួត លើកទី២ របស់ក្រុមបិសាចក្រហម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Morinhou ហើយក៏ជាការប្រកួតបរាជ័យលើកដំបូង ផងដែរ។ លទ្ធផលនៃការប្រកួតនេះ គឺក្រុម...

រឿង Skiptrace ដែលសម្តែងដោយ ឈិន ឡុង ចេញ Trailer ហើយ

រឿង Skiptrace ដែលត្រៀមដាក់បញ្ចាំងនៅតាមរោងកុនក្នុងខែ សីហា ខាងមុខនេះ បានចេញនៅ Trailer ទី១ របស់ខ្លួនការពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុងខ្សែភាពយន្តនេះដែរ គឺមានការចូលរួមសម្តែងពី លោក Jackie Chan ដែលប្រជាជនខ្មែរនិយមហៅគាត់ថា ឈិន ឡុង។ នៅក្នុងរឿងនេះ គឺនិយាយអំពី តួអង្គម្នាក់ឈ្មោះ Benny Chan (សម្តែងដោយ ឈិន...

ស្គាល់ទឹកចិត្តប្តីច្បាស់ ក្នុងគ្រានេះឯង

គាត់ជាប្រពន្ធដែលមានសំណាងណាស់ បើតាមរយៈវីដេអូនេះ យើងមិនដឹងថាម៉ូតូគាត់ខូច រឺ អស់សាំងទេ តែអ្វីដែលសំខាន់នោះគឺ ទឹកចិត្តដ៏ល្អរបស់ស្វាមី ដែលមានចំពោះភរិយា នៅពេលដែលគាត់ពពោះ។ ហើយវីដេអូនេះដែរ ក៏អាចដាស់តឿនដល់ក្រុមគ្រួសារដែល តែងតែមានបញ្ហាក្នុងក្រុមគ្រួសារ ឬទំនាស់ផ្សេងៗរវាងប្តីប្រពន្ធ គួរតែពិចារណាឡើងវិញ ថា តួនាទី ជាប្តី ឬប្រពន្ធពិតជាសំខាន់ណាស់ សំរាប់គ្រួសាររបស់អ្នកទាំងមូល ដូច្នេះហើយយើងគួរស្រលាញ់និងថែរក្សាមនុស្ស ដែលរួមសុខរួមទុក្ខជាមួយយើង អោយបានច្រើនជាងមនុស្ស ដែលចាំតែរួមសុខ។ ចឹងចង់ដឹងថាវីដេអូនេះ...

រំលឹក រដូវភ្លៀងធ្លាក់ នៅស្រុកយើង ជាមួយព្រាប សុវត្ថិម្តងមើល

មួយរយៈនេះយើងឃើញថា ផលិតកម្មរស្មីហង្សមាស បានចេញបទចំរៀងជា Official Teaser ជាច្រើនបទជាប់ៗគ្នា។ ដោយឡែកយប់នេះដែរ Youtube Channel ផ្ទាល់របស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះនូវបទចំរៀងថ្មីមួយរបស់ លោក ព្រាប សុវត្ថិ ច្រៀងរំលឹកបទ មួយដែលមានចំណងជើងថា "រដូវភ្លៀងធ្លាក់" ដោយបទនេះ ម្ចាស់ដើមគឺ លោក កែវ សារ៉ាត់ ។ កំុបង្អង់យូរ...

Most Read