ស្រីៗណាប្រាថ្នា​ មានពិធីមង្គលការដូច សៀវ​ឡុ​ង​នី​ ​ខ្លះ?​

0
1903
michelle-chen--chen-xiao

មង្គលការរបស់នាង Michelle Chen និងលោក Chen Xiao បានធ្វើឡើងក្នុងបរិយាកាសឱឡារិក និងអស្ចារ្យបំផុតមិនដូចមង្គលការរបស់តារាផ្សេងទៀតទេ ។ មង្គលការរបស់តារាសម្ដែងស្រីតៃវ៉ាន់វ័យ៣៣ឆ្នាំ Michelle Chen និងតារាសម្ដែងប្រុសចិនវ័យ ២៩ឆ្នាំ Chen Xiao ធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ កក្កដា ២០១៦ ដោយមានមិត្តរួមអាជីព និងភ្ញៀវកិតិ្តយសច្រើននាក់ចូលរួម ។

អ្វីដែលធ្វើឱ្យមហាជនរំភើបចិត្តជំនួសកូនក្រមុំគឺទូកសដែលនាង Michelle Chen បានជិះចូលក្នុងកន្លែងប្រារព្ធពិធីអមជាមួយនឹងកម្រងផ្កា និងការអបអរសាទរពីភ្ញៀវកិតិ្តយសចូលរួមរឹតតែញ៉ាំងកម្មវិធីអធិកអធមមួយកម្រិតទៀត ។ គូអាពាហ៍ពិពាហ៍នេះបានបង្កើតចំណងស្នេហ៍អំឡុងពេលចូលរួមសម្តែងរឿង «ទេព ឥន្ទ្រីបក្សីស្នេហ៍» ដោយលោកChen Xiao សម្តែងជាតួយ៉ាងគួ និង Michelle Chen សម្តែងជាតួសៀវឡុងនី។

michelle-chen--chen-xiaomichelle-chen--chen-xiao michelle-chen--chen-xiao

ចង់ដឹងមានទិដ្ឋភាពរំភើបយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម។

ប្រភពពី៖ YouTube Channel TencentVideo 腾讯视频