Qingdao ជាទីក្រុងដែលមានផាសុកភាពបំផុតរបស់ប្រទេសចិន

Qingdao​ - China

0
1182

ក្រុង Qingdao ស្ថិតនៅភាគខាងត្បូងខេត្ត  Shan Dong ជាក្រុងទេសចរណ៍ស្រស់ស្អាតបំផុតក្នុងប្រទេសចិន ។ ទីក្រុងនោះមានស្ថាបត្យកម្មតាមបែបអឺរ៉ុបនៅពាសពេញ ព្រោះអតីតកាលធ្លាប់ ស្ថិតក្រោមអាណានិគមរបស់អាល្លឺម៉ង់ និងជប៉ុន ។ ទីក្រុង Qingsao  មានអាកាសធាតុល្អ សីតុណ្ហភាពស្ទើរតែពេញមួយឆ្នាំប្រហែល១២អង្សាសេ និងមានខ្យល់បោកបក់ពីមហាសមុទ្រល្ហៀកល្ហើយ ។

qingdao

អ្នកក្រុង Qingdao ជាអ្នកឧស្សាហ៍ព្យាយាមចំពោះការងារ ធ្វើឱ្យទីក្រុងមានការរីកចម្រើនក្នុងអំឡុង ១០០ឆ្នាំកន្លងមក ទាំងផ្នែកសេដ្ឋកិច្ច ជីវភាពរស់នៅ និងបរិស្ថាន ។ ដូច្នេះ ហើយ Qingdao ទទួលរហស្សនាមថា ជា «ប្រទេសស៊្វីស នៅភាគខាងកើត» ។

Qingdao

តាមរបាយការណ៍ពីការរៀបចំណាត់ថ្នាក់ក្រុង ធំៗទាំង៤០របស់ចិន ឃើញថា ក្រុង Qingdao ស្ថិតនៅលំដាប់ទី១ ជាទីក្រុងគួរឱ្យចង់រស់នៅដោយមានសុវត្ថិភាព ធម្មជាតិ និងបរិស្ថានល្អ ។ នៅមាន៤ក្រុងទៀតស្ថិតក្នុងចំណាត់ថ្នាក់ល្អ គឺក្រុង  Kunming, Sanya, Dalian និង  Weihai ។ ចំណែកក្រុងមានការពេញនិយមរស់នៅ ស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុត គឺប៉េកាំង, ណានឆាង, ថៃយួន, ហាប៊ីន និងក្វាងចូវ ។ ហេតុផលដែលក្រុងប៉េកាំងស្ថិតក្នុងលំដាប់ចុងក្រោយគេ ព្រោះបរិយាកាសនៅក្នុងទីក្រុងពោរពេញដោយការកកស្ទះចរាចរណ៍ និងអាកាសធាតុមានជាតិពុល .

Qingdao

សូមទស្សនាវីដេអូ ខាងក្រោមដើម្បីឃើញទេសភាពរបស់ទីក្រុងនេះ ។