Yearly Archives: 2016

កោះនេះ មានភ្ញៀវទេសចរច្រើនដល់កំរិតណាបានដល់ថ្នាក់បិទចឹង

កោះ Tachai នៅប្រទេសថៃបានក្លាយជាកន្លែងទេសចរណ៍ ដែលមានកន្លែងមុជទឹកលេង ទាក់ទាញ និងពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកជំនាញជាច្រើននៅប្រទេសថៃបានប្រាប់សារព័ត៌មានថា កោះ Tachai អាចផ្ទុកភ្ញៀវទេសចរទៅលេងបានប្រហែលជា៧០នាក់ ប៉ុន្តែពេលខ្លះចំនួនអ្នកទេសចរ នៅទីនោះបានកើនដល់ ជាង១ពាន់នាក់នៅលើកោះ ដូច្នេះជា អកុសលវាបណ្តាលឱ្យចំនួន អ្នកទេសចរ ហួសចំណុះធ្វើអោយប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថានផងដែរ។ ដូច្នេះអាជ្ញាធរថៃបានរៀបចំបិទកោះមួយនេះរបស់ខ្លួន ពីថ្ងៃច័ន្ទដល់ 16 ឧសភា 2016...

ពិតជាអស្ចារ្យ ក្រុម Dude Perfect បាន ១១ record ពី Guinness World Records

រឿងដែលគួរអស្ចារ្យមួយសំរាប់ក្រុម Dude Perfect កាលពីម្សិលមិញ គឺអាចទទួលបាន Guinness World Records រហូតដល់ទៅ១១ ពីកីឡាបាល់បោះ។ លើសពីនេះទៀត វីដេអូសកម្មភាពរបស់ក្រុមគាត់ ទើបតែដាក់បញ្ចូលក្នុង YouTube គឺមានអ្នកចូលទៅមើលរហូតដល់ទៅជិត ៤លាននាក់បាត់ទៅហើយ។ https://www.youtube.com/watch?v=gm2_6DX_0Bw

មោះ! មើលបច្ចេកទេសថត ភាពយន្ត Hollywood

បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែរីកចម្រើនឥតឈប់ឈរ ជាក់ស្តែងក្នុងវិស័យផលិតខ្សែភាពយន្តជាពិសេសភាពយន្ត Hollywood ត្រូវការបច្ចេកវិទ្យាចាំបាច់ដែលខានមិនបាន។ ថ្ងៃនេះ KSPG.TV លើកយកបច្ចេកទេសក្នុងការរៀបចំប្លង់ និងបច្ចេកទេសថត បច្ចេកទេសកាត់ និងបច្ចេកទេសបញ្ចូលសំលេងជាដើម នៅក្នុងរឿង The Jungle Book ។ សូមទស្សនាវីដេអូបច្ចេកទេសថតដូចខាងក្រោម៖ https://www.youtube.com/watch?v=vkNArCG80Bg https://www.youtube.com/watch?v=zTebgHNSe_4

តើ Liverpool ឫក៏ Sevilla ដែលអាចលើកពាន Europa League នៅរាត្រីយប់នេះ?

យប់នេះ គឺជាជំនួបរវាងក្រុមខ្លាំងរបស់អង់គ្លេស និងអេស៉្បាញ ក្នុងកម្មវិធី Europa League ដើម្បីស្វែង រកម្ចាស់ពានរង្វាន់នេះផងដែរ។ ចំពោះការប្រកួតនេះ គឺនឹងធ្វើឡើងនៅកីឡាដ្ឋាន Jakob Park របស់ក្រុម Basel។ តាមប្រវត្តិកន្លងមក គឺក្រុម Liverpool ធ្លាប់បានលើកពាននេះ ៣ដង ចំណែកក្រុម Sevilla វិញ គឺបានលើកពាននេះចំនួន ៤ដងមកហើយដែរ ។ មោះ! ឥឡូវមកមើលវីដេអូ...

គន្លឹះពិសេសនៃការថតរូបដោយប្រើ Smart Phone

ស្មាតហ្វូនរបស់យើងកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីជំនួសរាល់ឧបករណ៍កាមេរ៉ាផ្សេងទៀតរបស់លោកអ្នក។ ដូច្នេះ នៅទីនេះគឺជាប្រយោជន៍នៃគន្លឹះមួយចំនួនដែលធ្វើអោយការថតរូបក្នុងទូរស័ព្ទស្មាតហ្វូនអ្នកកាន់តែពិសេសដើម្បី ទទួលបាននូវរូបថតដែលស្អាតខណៈពេលនៃការធ្វើដំណើរកំសាន្តនានា។ ដូច្នេះ អ្នកនឹងទទួលបានរូបថតស្អាតដែលមិនអាចបំភ្លេចបានទោះបីគ្មានកាមេរ៉ា Professional ក៏ដោយ ។ តោះក្រលេកមើលនៅទីនេះគឺជាគន្លឹះមួយចំនួននៃរបៀបដើម្បីទទួលបានរូបថតកាន់តែល្្អប្រសើរជាងមុន ។ https://www.youtube.com/watch?v=fTz4Nhgm_SQ ប្រភពពី YouTube Chhanel COOPH https://www.youtube.com/watch?v=M68lNfqmTNk ប្រភពពី YouTube Chhanel COOPH

ទោះក្រុម Manchester United ឈ្នះ ក៏គ្មានកៅអីទៅ Champion League រដូវកាលក្រោយដែរ!

កាលប្រកួតបិទរដូវកាល EPL របស់ក្រុម Manchester United គឺ ទទួលបានជ័យជំនះលើក្រុម Bournemouth ក្នុងលទ្ធផល 3-1។ ៣គ្រាប់ របស់ Manchester United គឺរកបានដោយកីឡាករ Wayne Rooney, Marcus Rashford និង Ashley Young។ ហើយ ១គ្រាប់របស់ Bournemouth...

អីយ៉ា! ការបង្ហាញ ក្បាច់វៃ២ទល់១ របស់ប៊ូខាវ មិនធម្មតាមែន!!!

អ្នកប្រដាល់សេរីដ៏ល្បីឈ្មោះរបស់ថៃ ប៊ូខាវ ដែលមានឈាមជ័រ និងពូជពង្សវង្សត្រកូលជីដូនជីតាជាខ្មែរ នៅសំរោងថេត ខេត្តសុរិន្ទ ជាអតីតទឹកដីរបស់ខ្មែរនោះ បានធ្វើការបង្ហាញសមត្ថភាព មួយដែលធ្វើអោយទស្សនិកជនមិនសរសើរមិនបាន នូវការវៃតទល់គ្នា រវាងមនុស្សពីរនាក់ និងខ្លួនតែម្នាក់ឯង មិនតែប៉ុណ្ណោះ រូបគេបានបង្ហាញនៅទឹកមុខយ៉ាងកាច់សាហាវ ជាមួយនឹងក្បាច់ជាច្រើនដើម្បីវាយទៅលើគូរប្រកួតរបស់ខ្លួនដើម្បីជាការបង្ហាញទៅដល់ទស្សនិជន ដែលកំពុងទស្សនាអោយហ៊ោរ យ៉ាងកក្រើកសង្វៀនថែមទៀតផង ។ ចង់ដឹងថាការ បង្ហាញនេះអស្ចារ្យយ៉ាងណា នោះសូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖ https://www.youtube.com/watch?v=IFiu9BDopgs&t=7m50s

London ជាទីក្រុងដ៏អស្ចារ្យរបស់ពិភពលោក

ទីក្រុងឡុងដ៍ គឺជាទីក្រុងដែលសម្បូរបែប ហើយទីក្រុងនឹងធ្វើអោយយើង មានអារម្មណ៍រំភើបនៅពេលយើងបានទៅឃើញទេសភាពដោយផ្ទាល់ភ្នែកនៅទីនោះ។ កន្លែងអស្ចារ្យរបស់ទីក្រុងមួយនេះ មានជាច្រើនកន្លែងដូច្នេះ គួរគប្បីកុំអោយរំលងទៅទស្សនាទេសភាពទីក្រុងក្នុងក្តីស្រមៃមួយនេះអោយសោះ។ ទស្សនា រូបភាព និង វីដេអូ ខាងក្រោមនេះអ្នក នឹងទទួលបានភាពដ៏រំភើបពីទីក្រុងមួយនេះ... https://youtu.be/L0r0VTos_wU

មានបានស្តាប់បទចំរៀងផ្លូវការក្នុងការប្រកួត UEFA Euro 2016 ឫនៅ ?

មិត្តយុវវ័យ ដែលចូលចិត្តវិស័យកីឡា ជាពិសេសកីឡាបាល់ទាល់ប្រាកដ ជាកំពុងរង់ចាំទស្សនា ការប្រកួតបាល់ទាល់ជ្រើសរើសជើងឯកប្រចាំទ្វីបអឺរ៉ុប។ ហើយការប្រកួត ដើម្បីរកប្រទេសដែលខ្លាំងនេះ នឹងចាប់ផ្តើមធ្វើនៅពាក់កណ្តាលខែក្រោយ ក្នុងប្រទេសបារាំង។ នៅពេលនេះដែរ ប្រទេសបារាំងបាន ចេញនៅបទចំរៀងសំរាប់ការទទួលជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះផងដែរ។ បទចំរៀងនេះ គឺមានចំណង ជើងថា This One’s For You ដែលច្រៀងដោយ David Guetta ft. Zara Larsson។...

ធ្វើម៉េចថតរូប ទាក់ទាញសំរាប់បណ្តាញ Instagram

សព្វថ្ងៃ បណ្តាញ Instagram ក៏មានអ្នកគាំទ្រ និងមានភាពចាប់អារម្មណ៍មិនចាញ់បណ្តាញ Facebook ប៉ុន្មាន ទេហើយវាក៏ជាបណ្តាញ ដែលអនុញ្ញាតឱ្យ ចែករំលែករូបថត វីដេអូ ក្នុងទូរស័ព្ទដៃ អោយមិត្តភក្តិរបស់អ្នកជា សាធារណៈឬជា លក្ខណះឯកជនបានផងដែរ ។ ប៉ុន្តែតាមការកត់សំគាល់អ្នកដែលលេង បណ្តាញនេះ ភាគច្រើនការថតរូបរបស់ពួកគាត់ហាក់បីដូចជាប្លែក និងទាក់ទាញមែនទែន។ ចង់ដឹងថាត្រូវថតម៉េចអត់ តោះទស្សនាទាំងអស់គ្នា https://www.youtube.com/watch?v=zvR95H9bzaU ប្រភពពី YouTube Channel https://www.youtube.com/watch?v=GSfrjvF86aE ប្រភពពី YouTube Channel...

The BFG យក្ស​ចិត្ត​ល្អ ចេញវីដេអូ Trailer មកចង់មើលម៉ង

រឿង The BFG បានចេញ Trailer ថ្មីមួយ ដែលយើងនឹងបានឃើញ ពីដំណើរជីវិតរបស់តួអង្គក្មេងស្រីម្នាក់ ឈ្មោះថា Sophie ដែលខ្លួននាងត្រូវធ្វើយ៉ាងណា គេចពីសំណីរបស់យក្ស។ The BFG នឹងបង្ហាញ ខ្លួនក្នុង រោងភាពយន្ត ក្នុងស្រុក នៅថ្ងៃទី 8 ខែ កញ្ញា ឆ្នាំ 2016។ ខាងមុខនេះ។ តោះ! ទស្សនាវីដេអូ...

ជិះម៉ូតូ ជាមួយលោក អ៊ាម វន្នី ទេ?

កាលពី ១ម៉ោងមុននេះ នៅលើទំព័រ Facebook របស់តារាងចំរៀងមកពីខេត្តបាត់ដំបង ដែលទទួលបាន ការគាំទ្រជាច្រើនពីសំណាក់មិត្តយុវវ័យបានចេញនៅចំរៀងមួយបទ ដែលមានចំណងជើងថា " ជិះម៉ូតូ " ។ អត្តន័យ ក្នុងបទចំរៀងនេះគឺ ចង់បង្ហាញថា អំពីការគោរពច្បាប់ចរាចរណ៍ និងមានឯកសារគ្រប់គ្រាន់ មុននឹងជិះម៉ូតូ។ ចង់ស្តាប់បទនេះទេ? https://www.youtube.com/watch?v=uftt5kw0WCQ អត្តបទ៖ Mr. Ravy Jack

Most Read