Yearly Archives: 2016

Original Songs ៥បទ ហ្នឹងស្រលាញ់បទណាជាងគេ?

មួយរយៈពេលនេះ យើងសង្កេតឃើញថា សន្ទុះនៃការគាំទ្របទ ចំរៀង Original មានការកើនឡើងគួរអោយកត់សំគាល់ ហើយយើងក៏សូមគាំទ្រដល់អ្នកចំរៀងណាដែលតែងតែ ខិតខំប្រឹងប្រែង និពន្ធបទចំរៀង ទំនុកច្រៀង បទភ្លេង ដោយខ្លួនឯង អស់ពីចិត្តផងដែរ។ ដូច្នេះយើងសូម អោយលោកអ្នកជួយគាំទ្រ ក៏ដូចជា បង្កើនការ ស្តាប់ចំរៀងរបស់ពួកគាត់បន្ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ក្នុងការធ្វើបទថ្មីៗ បន្ថែមទៀតផងដែរ ។ ខាងក្រោមនេះ ជាចំរៀង...

ចំណាយពេល ៥នាទី ដើម្បីក្បាលពោះរាបស្មើ

មនុស្សគ្រប់រូប មិនថាប្រុសស្រី តែងតែប្រាថ្នាចង់បាននូវក្បាលពោះ រាបស្មើ ប៉ុន្តែអ្នកខ្លះក៏គ្មានពេលវេលា គ្រប់គ្រាន់ សំរាប់ការធ្វើលំហាត់ប្រាណ រហូតដល់មានមនុស្សមួយចំនួន តមអាហារពេកធ្វើអោយ ប៉ះពាល់ដល់សុខភាពថែមទៀតផង។ ប៉ុន្តែថ្ងៃនេះ KSPG.TV សូមណែនាំនូវវីដេអូមួយដែលលោកអ្នក គ្រាន់តែចំណាយពេលត្រឹមតែ ៥នាទី ប៉ុណ្ណោះ ដើម្បីទទួលនៅក្បាលពោះរាបស្មើ សូមទស្សនាវីដេអូខាងក្រោម សូមអនុវត្តផងណា https://www.youtube.com/watch?v=bqxxtxXWMsM ប្រភពពី YouTube Channel XHIT Daily

ឈុតក្រៅឆាក ក្នុងរឿង Captain America

នៅថ្ងៃមុន KSPG.TV ក៏បានលើកយក Trailer រឿង Captain America មកបង្ហាញរួចម្តងហើយ ដែលរឿងនេះមានសាច់រឿងប្រយុទ្ធគ្នាជាច្រើន។ ហើយរឿង Captain America ក៏បានចាក់បញ្ចាំងក្នុងរោងកុនជុំវិញពិភពលោករួចមកហើយដែរ តែថ្ងៃនេះយើងសូមលើកយក បច្ចេកទេសក្នុងការរៀបចំប្លង់ និងថតក្រៅ ឆាកខ្លះៗមកបង្ហាញ វិញម្តង។ សូមទស្សនាវីដេអូ ឈុតក្រៅឆាក ក្នុងរឿង Captain America https://www.youtube.com/watch?v=r_cMcndBS-A https://www.youtube.com/watch?v=ZGRO0M3PDzk

G-Devith ចេញបទថ្មីទៀតហើយ ជីវិតខ្ញុំ My Life

អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង Original ងួន ចាន់ដេវីត (G- Devith ) បានចេញបទថ្មីទៀតហើយមានចំណងជើងថា ជីវិតខ្ញុំ (My life) បទនេះនិពន្ធឡើងគ្រាន់តែសង្ខេបជីវប្រវត្តជីវិតខ្លះៗរបស់គាត់ ដូច្នេះនៅចាំកាល់ទៀត តោះស្តាប់ទាំងអស់គ្នា https://www.youtube.com/watch?v=_Ww0vwpJTIg&feature=youtu.be ប្រភពពី YouTube Channel G DEVITH

ណាគេ Fans GYPSY KEERATI ខ្លះ តោះក្រលេកមើល Style ស្លៀកពាក់របស់គាត់

តារាស្រីថៃម្នាក់នេះ បានចូលប្រឡូកវិស័យសិល្បះតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ប៉ុន្តែនៅដើមឆ្នាំ ២០១៦ នេះ នាង ហាក់បីដូចជាមានសន្ទុះខ្លាំង ដោយសារសម្រស់និង រាងដ៏ស៊ីចស៊ី របស់នាងកំពុងតែទាក់ទាញចិត្តយុវវ័យ មួយ ចំនួនតាមរយះខ្សែភាពយន្តភាគ បណ្តាញសង្គម Facebook និង Instagram ផងដែរ។ ជីវប្រវត្តិខ្លះៗរបស់  GYPSY KEERATI ឈ្មោះពិត Keerati  Mahapreukpong ដែលឈ្មោះហៅក្រៅ Gypsy...

Trailer ទី៣របស់ Ice Age: Collision Course ចេញមកទៀតហើយ!

នៅសល់ពេលតែ ២ខែទៀតប៉ុណ្ណោះ រឿង Ice Age: Collision Course នឹងដាក់បញ្ចាំងជាផ្លូវការនៅតាម រោងភាពយន្ត។ ហើយក៏មានមនុស្សជាច្រើន កំពុងតែរង់ចាំមើលរឿងនេះដែរ។ ពេលនេះ រឿង Ice Age: Collision Course បានចេញនៅ Official Trailer ទី៣ របស់ខ្លួនហើយ ។ បើចង់ដឹងថា ក្នុង...

តោះ! រៀនធ្វើក្រេមលាបបបូរមាត់ដោយខ្លួនឯង ??

ក្រេមលាបបបូរមាត់ គឺជាតម្រូវការរបស់នារីភាគច្រើន ទូទាំងសាកលលោក ដូច្នេះនេះ គឺជាវិធីសាមញ្ញ គួរឱ្យភ្ញាក់ផ្អើលមួយដោយមិននឹកស្មានដល់។ វីដេអូនេះនឹងបង្រៀន អ្នកពីរបៀបធ្វើក្រេមលាបបបូរមាត់ខ្លួនឯងបានយ៉ាងងាយស្រួល ដែល ផ្តល់ឱ្យបបូរមាត់របស់អ្នកមានសំណើមថែមទៀតផង ។ ទស្សនា ទាំងអស់គ្នា ដូចជាងាយពេកទេដឹង ?? https://www.youtube.com/watch?v=3Nouv5Pbx58 ប្រភពពី YouTube Channel himepcy 하이맵시  

៥វគ្គ ពី​រាជិនី​ក្រមា​ខ្មែរ​ គេថា “សម្តែងដូចធម្មជាតិ”

កញ្ញា មាន សូនីតា ដែលត្រូវបានអ្នកគាំទ្រដាក់នាមជារាជិនីក្រមាខ្មែរ ហើយមិនតែប៉ុណ្ណោះ ឥឡូវនេះត្រូវបាន គេសរសើរកញ្ញាមិនដាច់ពីមាត់ទៀតថា ជាតារាសម្តែង " សម្តែងដូចធម្មជាតិ " តែកញ្ញាក៏បានបង្ហាញការយល់ឃើញ របស់កញ្ញាមកវិញតាមរយៈបណ្តាញសង្គម Facebook វិញថា " គេថាខ្ញុំសម្តែងដូចធម្មជាតិ បុ៉ន្តែធម្មជាតិខ្ញុំមិនបានសម្តែងទេ " ។ ហើយខ្លួនកញ្ញាផ្ទាល់ ក៏ជាអ្នកបង្កើតចលនាស្រលាញ់ និងជាអ្នកធ្វើអោយក្រមាខ្មែរ មានការល្បីល្បាញ បង្ហាញសម្រស់ មកវិញតាមរយៈកញ្ញាថតគ្រងក្នុងឈុតសំលៀកបំពាក់ដែលច្នៃពីក្រមាខ្មែរ។ ប៉ុន្តែថ្ងៃនេះ KSPG.TV សូមនាំអារម្មណ៍ប្រិយមិត្តទៅមើលវីដេអូរឿងភាគ...

បណ្តុំវីដេអូប្លែកៗ ជុំវិញពិភពលោក

នៅលើកលោកយើងនេះពោរពេញទៅដោយភាពចៃដន្យ និងសមត្ថភាពអស្ចារ្យ ជាច្រើនរាប់មិនអស់ដែលយើងទាំងអស់គ្នាមិនបានដឹង និងមិនធ្លាប់លឺ ធ្លាប់ឃើញពីមុនមក។ ហើយភាពចៃដន្យ និងសមត្ថភាព ដែលមើលទៅរន្ធត់ ភ័យតក់ស្លុត នឹកស្មានមិនដល់ និងហួសចិត្តរបស់ពួកគាត់ ក៏មិនមាននរណាម្នាក់អាចធ្វើបានដូចពួកគាត់បានឡើយ។ តោះសូមទស្សនាបណ្តុំវីដេអូប្លែកទាំងនេះដូចខាងក្រោម៖ https://www.youtube.com/watch?v=tFRcr9Ep66Q

អាថ៌កំបាំង នៃ ម្សៅ Baking Soda ដែលអ្នកមិនធ្លាប់ដឹង

អត្ថប្រយោជន៍ជាច្រើនរបស់ ម្សៅសូដា ឬ អាចហៅថា Baking Soda ដែលមានលក់នៅតាមបណ្តាផ្សារទំនើបនានា ក្នងទីក្រុងភ្នំពេញ លោកអ្នកពិតជាទៅរកទិញ ភ្លាម បើសិនជាអ្នកបានទស្សនាវីដេអូខាងក្រោម អនុវត្តន៍តាមវិធីងាយៗទាំងនេះ... https://www.youtube.com/watch?v=97mBKp7Y3VU ប្រភពពី YouTube Channel https://www.youtube.com/watch?v=MebmK4nsOYs ប្រភពពី YouTube Channel https://www.youtube.com/watch?v=Kup3DgKf5OE ប្រភពពី YouTube Channel

វីធីជួយទារក ឈ្លក់របស់អ្វីមួយ ឪពុកម្តាយទាំងអស់ត្រូវដឹង

វិធីបឋមដើម្បីជួយទារក ឈ្លក់របស់អ្វីមួយ លោកអ្នកដាក់ទារកនៅលើភ្លៅ ហើយផ្កាប់មុខទារក រួចយកដៃទ្រក និងដៃម្ខាងទៀតទះខ្នងចំនួន ៥ ដង។ ប្រសិនបើនៅតែមិនបាត់ឈ្លក់ សូមផ្ងារកូនរបស់អ្នកដាក់លើភ្លៅ ដោយដាក់ក្បាលទាបជាងដងខ្លួនដដែល បន្ទាប់មកយកម្រាមដៃពីរសង្កត់ចំពាក់កណ្តាលទ្រូង ៥ដងដដែល ហើយរកមើលរបស់ដែលឈ្លក់ក្នុងមាត់ ថាតើវាបានចេញមកក្រៅវិញ ហើយឬនៅ។ ចង់ដឹងជ្រាបច្បាស់សូមទស្សនាវីដេអូដូចខាងក្រោម៖ https://www.youtube.com/watch?v=X9BtHyaYIaM

បន្ធូរអារម្មណ៍ជាមួយបរិយាកាសត្រើយម្ខាង តែមិនភ្លេចខ្យង នំគ្រក់ និងបាញ់ឆែវ

រៀងរាល់ល្ងាច តុអាហារតាមដងវិថីនានាជុំវិញរាជធានីភ្នំពេញបានចាប់ផ្ដើមរីក ដូចផ្សិតរង់ចាំអ្នកទទួលទាន។ ប៉ុន្តែ ថ្ងៃនេះអ្នកច្បាស់ជាចង់ញ៉ាំខ្យង បាញ់ឆែវ ឬនំគ្រក់អីហើយ បានចូលអានអត្តបទនេះ មែនអត់ហ្នឹង? ចឹងថ្ងៃនេះយើងខ្ញុំសូមណែនាំ កន្លែងលក់បី ម្ចាស់ផ្សេងគ្នា ដោយមួយកន្លែងយើងសូមលើកយក នៅកណ្តាលទីក្រុង និងពីរកន្លែងទៀត នៅជាយក្រុងខាងជ្រោយចង្វារម្តុំសណ្ឋាគារសុខា។ ទីក្រុង៖ គាត់ទើបតែដាក់ឈ្មោះអោយហាងរបស់គាត់ ថ្មីៗនឹងទេ ថា " បាញ់ឆែវ នំគ្រក់ឆ្ងាញ់ គ្រួសារយាយម៉ាប់ " ដោយសារក្រុមការងារយើងបានចុះទៅថត ដោយមិនបានប្រាប់ពួកគាត់ជាមុន...

Most Read