តារាស្រីថៃម្នាក់នេះ បានចូលប្រឡូកវិស័យសិល្បះតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ប៉ុន្តែនៅដើមឆ្នាំ ២០១៦ នេះ នាង ហាក់បីដូចជាមានសន្ទុះខ្លាំង ដោយសារសម្រស់និង រាងដ៏ស៊ីចស៊ី របស់នាងកំពុងតែទាក់ទាញចិត្តយុវវ័យ មួយ ចំនួនតាមរយះខ្សែភាពយន្តភាគ បណ្តាញសង្គម Facebook និង Instagram ផងដែរ។

ជីវប្រវត្តិខ្លះៗរបស់ GYPSY KEERATI
ឈ្មោះពិត Keerati Mahapreukpong ដែលឈ្មោះហៅក្រៅ Gypsy (ยิปซี) ដែលនាងជាតារា សំដែងកើតនៅថ្ងៃ 12 សីហា ឆ្នាំ 1987 ទីកន្លែងកំណើត ទីក្រុងបាងកក ប្រទេសថៃ មានកំពស់ 165cm មានបងប្អូនស្រីឈ្មោះ Gypso Ramita Mahapreukpong ចំនង់ចំនូលចិត្តនាងនៅពេលទំនេរគឹ ស្តាប់តន្រ្តី និងការដើរទិញឥវ៉ាន់ នាងបានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ Chulalongkorn ផ្នែកសិល្បះនៃការទំនាក់ទំនង ។


ដូច្នេះពេលនេះក្រលេកមើលចំនង់ចំនូលចិត្តនៃការស្លៀកពាក់របស់នាងតិចមើលតាមរយះវីដេអូខាងក្រោម
ប្រភពពី YouTube Channel GMM TV