បន្ធូរអារម្មណ៍ជាមួយបរិយាកាសត្រើយម្ខាង តែមិនភ្លេចខ្យង នំគ្រក់ និងបាញ់ឆែវ

0
3924
បាញ់ឆែវ
បាញ់ឆែវ

រៀងរាល់ល្ងាច តុអាហារតាមដងវិថីនានាជុំវិញរាជធានីភ្នំពេញបានចាប់ផ្ដើមរីក ដូចផ្សិតរង់ចាំអ្នកទទួលទាន។ ប៉ុន្តែ ថ្ងៃនេះអ្នកច្បាស់ជាចង់ញ៉ាំខ្យង បាញ់ឆែវ ឬនំគ្រក់អីហើយ បានចូលអានអត្តបទនេះ មែនអត់ហ្នឹង? ចឹងថ្ងៃនេះយើងខ្ញុំសូមណែនាំ កន្លែងលក់បី ម្ចាស់ផ្សេងគ្នា ដោយមួយកន្លែងយើងសូមលើកយក នៅកណ្តាលទីក្រុង និងពីរកន្លែងទៀត នៅជាយក្រុងខាងជ្រោយចង្វារម្តុំសណ្ឋាគារសុខា។

  • ទីក្រុង៖ គាត់ទើបតែដាក់ឈ្មោះអោយហាងរបស់គាត់ ថ្មីៗនឹងទេ ថា ” បាញ់ឆែវ នំគ្រក់ឆ្ងាញ់ គ្រួសារយាយម៉ាប់ ” ដោយសារក្រុមការងារយើងបានចុះទៅថត ដោយមិនបានប្រាប់ពួកគាត់ជាមុន ហើយពួកគាត់សប្បាយរីករាយជាខ្លាំង ពួកគាត់ក៏ដាក់ឈ្មោះដូច្នេះតែម្តង។ អ្នកដឹងអត់ ថាគ្រួសារគាត់ជាគ្រួសារដ៏រីករាយណាស់ ទទួលភ្ញៀវយ៉ាងរាក់ទាក់ និងរសជាតិនំ ថែមទាំងឆ្ងាញ់ទៀតផង។ ហើយមិនតែប៉ុណ្ណោះ ហាងរបស់ពួកគាត់ មិនមែនមានលក់តែ បាញ់ឆែវ និងនំគ្រក់ប៉ុណ្ណោះទេ មានលក់ជាច្រើនទៀតដូចជា ប្រហិតច្រៀន ប្រហិតសាច់ខ្ចប់សណ្តែក បុកល្ហុង… នៅទៀតហាងរបស់គាត់ក៏ មានសេវាកម្មដឹកផ្ទះថែមទៀតផង។ ទូរស័ព្ទទំនាក់ទំនង 010 97 97 34 | 016 666 132 ទីតាំង ផ្ទះលេខ 16 ផ្លូវ 246 ចតុមុខ ដូនពេញ ក្រោយរដ្ឋសភាចាស់ ។
  • ជាយក្រុងជ្រោយចង្វារ៖ ប្រសិនបើលោកធ្វើដំណើរលំហែរកាយ ជិះម៉ូតូឬរថយន្ត កំសាន្តអារម្មណ៍តាមដងមាត់ទន្លេសួនវត្តចាស់ជ្រោយចង្វារ អ្នកនឹងឃើញមានហាងលក់បាញ់ឆែវតំរៀបជួរគ្នាជាច្រើន ហើយមានមនុស្សម្នាជាច្រើន ចូលញ៉ាំពេញៗ ជាមួយអ្នកលក់ឈរចាក់បាញ់ឆែវ ដៃរវល់មិនឈប់ លើកវែកចាក់ម្សៅនំបាញ់ឆែវ លើខ្ទះជុំវិញខ្លួនគាត់ជាច្រើនខ្ទះ។ ងាកមកមើលក្រោយខ្នងអ្នកលក់វិញឃើញអ្នកលើកនំបាញ់ឆែវអោយភ្ញៀវ ញាប់ដៃពាាប់ជើង ដើម្បីបំពេញតម្រូវការភ្ញៀវ។

ទីក្រុង

ត្រើយម្ខាង ប្លុកសណ្ឋាគារសុខា

វីដេអូថ្មី បន្ធូរអារម្មណ៍ជាមួយបរិយាកាសត្រើយម្ខាង តែមិនភ្លេចខ្យង និងបាញ់ឆែវ

ហាង បាញ់ឆែវពិសេស
លេខទូរស័ព្ទ៖ 078 637 384 / 012 502 052 / 086 981 491
ទីតាំង៖ ជិតសណ្ឋាគារសុខា