Monthly Archives: July, 2017

ម៉ោះ! Share វីដេអូ ហើយ Check-In មីហឹរ Seoul មីហឹរ៧យ៉ាង សាខាទី១២ យកតែទឹកដោះគោ ឬតែអ៊ូខុងហ្វ្រីៗ

អ្នកទាំងអស់គ្នាភាគច្រើនប្រាកដជា ធ្លាប់ស្គាល់រួចមកហើយពីហាងមីហឹរ បែបកូរ៉េ ដែលជាអាហារកំពុងពេញនិយមនាពេលសព្វថ្ងៃនេះ។ ជាក់ស្តែង ហាង មីហឹរ Seoul មីហឹរ៧យ៉ាង គឺសឹងតែទៅដល់ទីណាក៏មាននៅក្នុងរាជធានីភ្នំពេញ ដោយសារការគាំទ្រនៃរសជាតិដ៏ឆ្ងាញ់ ពីសំណាក់អតិថិជន ក៏ចេះតែបន្តបង្កើនសាខាពីមួយ ទៅទីមួយ រហូតដល់សាខាទី១២ ហើយសាខានេះ ស្ថិតនៅលើផ្លូវ៣៦០ ផ្លូវសាកលប៊ែលធី តែម្តងកាន់តែងាយស្រួល។ ហើយដើម្បីស្អំមាត់ ពីភាពក្តៅហូរញើសសស្រាក់ ដោយសារទ្រាំមិនពិសារមិនបាន នូវរសជាតិមីហឹរដ៏ឆ្ងាញ់ក្រោយពិសារមីរួច សាខាទី១២នេះនឹងមានការផ្តល់ជូននូវភេសជ្ជៈមួយកែវដោយឥតគិតថ្លៃ នោះគឺតែទឹកដោះគោ ឬតែអ៊ូខុង...

ចង់ញាុុំបាយឆាពេលថ្ងៃត្រង់ ឆ្ងាញ់ៗកុំភ្លេច Waku Waku

ចង់ញាុុំបាយឆាពេលថ្ងៃត្រង់ ពិបាករកមែនអត់? លើកនេះមានជំរើសសំរាប់លោកអ្នកហើយ ជាមូយបាយឆាម្រះព្រៅ បាយឆាតុងយ៉ាំ បាយឆាកាពិ និងបាយឆាគ្រឿងសមុទ្រ ដ៏ទំនងមួយបែបថៃពី Waku Waku។ លោកអ្នកអាចកម្មង់បាយឆាបានច្រើនប្រភេទ ដែលជាចំណង់ចំណូលចិត្តលោកអ្នកមានទាំងសាច់គោ គ្រឿងសមុទ្រ ជាដើម ជាពិសេសបន្ថែមនឹងពងមាន់ថែមទៀតផង។ អូ៎ មានក្រួចអាំង ដែលភាយក្លិនឈ្ងុយ បើទៅពិសាមិនអាចទប់ចិត្តមិនកុម្មង់មិនបានទេ ។ គ្រាន់តែឃើញរូបភាព ក៏ស្រក់ទឹកមាត់បាត់ទៅហើយ​ជាមួយបាយឆាច្រើនប្រភេទបែបនេះ និងញ៉ាំមីសួរគ្រឿងសមុទ្រ។ ម៉ោះបបួលមិត្តភក្តិទៅញាុំទាំងអស់គ្នា ហើយត្រូវហៅគ្នីគ្នាអោយច្រើនបន្តិច ប្រយ័ត្នញាំុអត់អស់ណា៎...

ពេញចិត្ត​ពេញ​ថ្លើម​ មានស៊ុប និងសាច់អាំងលក្ខណៈបុហ្វេបែបជប៉ុន

ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ តែថ្ងៃនេះយើងសូមណែនាំស៊ុបថ្មីមួយដែលមានឈ្មោះថា KU-CHI-NA-SHI ជាហាងស៊ុបលក្ខណៈបុហ្វេ ។ ការពិសារស៊ុបលក្ខណៈបុហ្វេ ពិតណាស់តម្រូវអោយលោកអ្នក ទៅជ្រើសរើសនូវបន្លែ សាច់​ ផ្សេងៗជាដើមទៅតាមចំណង់ចំណូលចិត្តអ្នកពិសា ហើយហាង KU-CHI-NA-SHI មិនមែនមានតែស៊ុបនោះទេ គឺថែមទាំងមានជាលក្ខណៈសាច់អាំងថែមទៀតផង កាន់តែមិនខ្វះបានគឺទឹកជ្រលក់ ប្រចាំហាងដែលមានរសជាតិកាន់តែពិសេស​។ បន្ថែមពីលើនេះទៀតលោកអ្នកគួរតែដឹងដឹងស្រាប់ហើយសំរាប់ប្រពៃណីជប៉ុន មិនបំភ្លេចបាននោះ...

អ្នកណាខ្លះធ្លាប់ធ្វើសម្លរប្រូងជនជាតិភាគតិច?

ទីរួមខេត្តមណ្ឌលគិរី ជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ច្រើនរាប់មិនអស់ ហើយក៏ជាខេត្ត ដែលមានបងប្អូនជនជាតិភាគតិច រស់នៅផងដែរ។ ជនជាតិភាគតិច ជាជនជាតិដែលមាន ប្រពៃណីវប្បធម៌ច្រើនកាលពីមុន តែពេលបច្ចុប្បន្ននេះពួកគាត់ ភាគច្រើនបានផ្លាស់ប្តូរតែទំលាប់នៃការរស់នៅ មកតាមបែបធម្មតាដូចប្រជាពលរដ្ឋខ្មែរយើងវិញ ប៉ុន្តែប្រពៃណី ទំនៀមទំលាប់ វប្បធម៌ នៅដដែល។ ក្រៅពីវប្បធម៌ ប្រពៃណី និងការរស់នៅ ជនជាតិនេះក៏មានជាម្ហូបប្រចាំត្រកូលជនជាតិរបស់ខ្លួនផងដែរ ដែលកាលពីមុនម្ហូបទាំងអស់នេះ ត្រូវបានពួកគាត់ចម្អិនតាមព្រៃព្រឹក្សា ដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិសុទ្ធសាធ...

Spider Man ត្រឡប់មកវិញនូវបទពិសោធន៍ថ្មីម្តងទៀត

Peter Parker វ័យក្មេងឬមនុស្សពីងពាង (ឈ្មោះដើម Tom Holland) ដែលធ្វើឱ្យទស្សនិកជន ភ្ញាក់ផ្អើលក្នុងការសម្តែងលើកដំបូងក្នុងរឿង កាពីទែនអាមេរិកៈ សង្គ្រាមស៊ីវិល ចាប់ផ្តើមបន្តដំណើរក្នុងសមាសភាពថ្មី ក្នុងនាមជាកំពូលវីរបុរសតោងសំណាញ់ពីងពាងក្នុងរឿង មនុស្សពីងពាង Spider-Man: Homecoming។ ដោយរំភើបនឹងបទពិសោធន៍ក្នុងភាពយន្ត Avengers តួអង្គក្រមិចក្រមើម Peter រូបនេះក៏ត្រឡប់មកផ្ទះវិញ ជាកន្លែងដែលគេរស់នៅជាមួយម្តាយមីង May (ឈ្មោះដើម Marisa Tomei)...

ប្លែកហា!​ ស៊ុបក្អមតុមយាំុ មួយថាសធំ​រើសម៉ាសប្បាយ

មនុស្សយើងគ្រប់គ្នា ដឹងហើយថា​ ស៊ុប​ក្ដៅៗ គឺជា​ជម្រើស អាហារ​ដ៏​ប្រពៃ​សម្រាប់​ជួប​ជុំ​មិត្តភក្តិ និង​ក្រុម​គ្រួសារ ដោយ​សារ​តែ​អាហារ​ប្រភេទ​នេះ​ជួយ​បង្កើន​ថាមពល ម្យ៉ាង​វា​មាន​គ្រឿង​ផ្សំ​សាច់ និង​បន្លែ​ជា​ច្រើន​មុខ ដែល​អាច​បំពេញ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ទទួល​ទាន​បាន​គ្រប់ៗ​គ្នា។ ដូច្នេះ សប្តាហ៏នេះក្រុមការងារ KSPG.TV បានស្វែងរកឃើញហាងមួយដែលមានឈ្មោះថា Fast Food ដែលហាងនេះតាមពិតមានមុខម្ហូបជាច្រើនរួចមកហើយ ។ ដោយឡែក​ ម្ចាស់ហាងក៏បានបង្កើតជាលក្ខណះបន្ថែមទៀត ដើម្បីបន្ថែមជំរើសសំរាប់អ្នកពិសា ។ ប៉ុន្តែអ្វីដែលពិសេសនោះ ការពិសារសំរាប់ហាងនេះគឺប្លែកបន្តិច ព្រោះយើងធ្លាប់តែពិសា ជាលក្ខណះកម្មង់សាមញ្ញធម្មតា...

ការផ្តល់ជូនពិសេសសំរាប់គម្រប់ខួប៦ឆ្នាំរបស់រោងភាពយន្តលេជេន

ក្នុងឱកាសអបអរគម្រប់ខួប៦ឆ្នាំរបស់រោងភាពយន្តលេជេន សម្រាប់ប្រិយមិត្តដែលចូលចិត្តទស្សនាខ្សែភាពយន្តល្បីៗនៅរោងភាពយន្តលេជេននឹងទទួលបាននូវកម្មវិធីដ៏ពិសេសនោះគឺ “ទិញសំបុត្រកុនមួយសន្លឹកថែមជូនមួយសន្លឹកភ្លាមៗ” ។ កម្មវិធីនេះ គឺចាប់ផ្ដើមពីថ្ងៃទី៥ រហូតដល់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដែលយើងមានការបែងចែកជា៣ សាខា: ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅរោងភាពយន្តលេជេនសាខា មានជ័យ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅរោងភាពយន្តលេជេនសាខា ស៊ីធីម៉ល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅរោងភាពយន្តលេជេនសាខា ទួលគោក ដូចនេះសូមលោកអ្នករួសរាន់ឡើង ហៅគ្នីគ្នា និងមិត្តភក្តិ...

ឈីសពេញមាត់! ឆ្ងាញ់ពេកហើយពីទឹកសៀង

ហាងទឹកសៀង ដែលមានជំនាញខ្លាំងទៅលើមុខម្ហូបកូរ៉េ ហើយមានអនាម័យខ្ពស់ ហើយភ្ញៀវភាគច្រើនចូលសាកញ៉ាំហើយ តែងតែទាក់ចិត្តក្លាយជាម៉ូយប្រចាំហាងតែម្តង។ ដោយសារតែម្ហូបនៅទីនោះមានច្រើន ប្រភេទ ច្រើនរសជាតិ ហើយបើអ្នកចូលចិត្តអាហារកូរ៉េទៀតនោះគឺ ពិតជាពិសេសតែម្តង ពេញចិត្តស្តូកមិនខាន។ ជ្រុងមួយទៀតដែលធ្វើអោយ ហាង ទឹកសៀង មានការពេញនិយមខ្លាំងនោះគឺ ហាងនេះតែងតែមាននូវ មុខម្ហូបថ្មីៗ ដើម្បីរក្សាបានប្រជាប្រិយភាព ហើយជាក់ស្តែង សម្រាប់ថ្ងៃនេះដែរ យើងសូមលើកយកម្ហូបថ្មីពី ហាង ទឹកសៀង មកបង្ហាញជូន អ្នកទាំងអស់គ្នាថាតើមានអ្វីទំនងចង់ញ៉ាំប៉ុណ្ណា? នោះគឺ...

Most Read