ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ តែថ្ងៃនេះយើងសូមណែនាំស៊ុបថ្មីមួយដែលមានឈ្មោះថា KU-CHI-NA-SHI ជាហាងស៊ុបលក្ខណៈបុហ្វេ ។
ការពិសារស៊ុបលក្ខណៈបុហ្វេ ពិតណាស់តម្រូវអោយលោកអ្នក ទៅជ្រើសរើសនូវបន្លែ សាច់ ផ្សេងៗជាដើមទៅតាមចំណង់ចំណូលចិត្តអ្នកពិសា ហើយហាង KU-CHI-NA-SHI មិនមែនមានតែស៊ុបនោះទេ គឺថែមទាំងមានជាលក្ខណៈសាច់អាំងថែមទៀតផង កាន់តែមិនខ្វះបានគឺទឹកជ្រលក់ ប្រចាំហាងដែលមានរសជាតិកាន់តែពិសេស។
បន្ថែមពីលើនេះទៀតលោកអ្នកគួរតែដឹងដឹងស្រាប់ហើយសំរាប់ប្រពៃណីជប៉ុន មិនបំភ្លេចបាននោះ គឺអាហារសម្រន់ ស៊ូស៊ី ដែលហាងនេះក៏បំរើជូនផងដែរ។ សំរាប់តម្លៃវិញមាន ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 3 រសៀល ត្រឹមតែ 8,90$ និង ចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 10 យប់ តំលៃ 11,90$។
ហាង KU-CHI-NA-SHI Japanese Buffet
អាស័យដ្ឋាន ៖ ហាងស្ថិតនៅលើបណ្តោយផ្លូវលេខ 57 ក្បែរកែងផ្លូវ៣០៦
លេខទូរស័ព្ទទំនាក់ទំនង៖ 023 966 971 ឬ 015 300 154
វីដេអូ