Monthly Archives: July, 2017

ថ្វីដៃរហ័សប៉ុនណាឆ្ងាញ់ប៉ុណ្ណឹង! មីទាញតុងយ៉ាំ

ចុងភៅ ម្នាក់នេះពិតជាមិនធម្មតាទេ ថ្វីដៃរហ័សណាស់ដើម្បីអោយសសៃមីទាញរបស់គាត់ឆ្ងាញ់ ហើយស្វិតល្អ។ និយាយថាមិនឆ្ងាញ់ក៏មិនកើត ព្រោះអីអណ្តាតបញ្ជាប្រាប់ថាឆ្ងាញ់បាត់ហើយហ្នឹង មិនត្រឹមតែប៉ុណ្ណឹងទេ តម្លៃវិញក៏សមរម្យ មួយចានត្រឹមតែ១០០០០៛ ប៉ុណ្ណោះ សំរាប់ញ៉ាំម្នាក់ឯង តែបើទៅលក្ខណៈស្វឺត ហៅចានធំទៅចំនេញ ៣០០០០៛។ ហាង មីទាញតុងយ៉ាំ មានមីទាញច្រើនជម្រើសសាច់សម្រាប់អោយអ្នកជ្រើសរើសដូចជា៖ មីទាញបង្កងតុងយ៉ាំ, មីទាញបង្កងប៉ាកតុងយ៉ាំ, មីទាញលៀសតុងយ៉ាំ និងមីទាញសាច់ទា សាច់ចិញ្ច្រាំ អូ៎យច្រើនជម្រើសណាស់ទៅសាកទៅមិនខកបំណងទេ នៅជិតសាលាស៊ីសុវត្ថិយើងហ្នឹង។ អូភ្លេច!...

បកស្រាយការវាយប្រហារសង្គ្រាមលោកលើកទី 2 ក្នុងរឿង Dunkirk

លោកគ្រីស្តូហ្វ័រណុលហាន (Christopher Nolan) បានយកការផ្លាស់ប្តូរទីលាន Dunkirk ជាប្រវត្តិសាស្ត្រដែលបានកើតឡើងកំឡុងសង្គ្រាមលោកលើកទី 2 ។ វាធ្វើឡើងបន្ទាប់ពីគ្រោះថ្នាក់ក្នុងការជម្លៀសទាហានសម្ព័ន្ធមិត្តពីឆ្នេរសមុទ្រនិងកំពង់ផែ Dunkirk ប្រទេសបារាំងដែលត្រូវបានហ៊ុំព័ទ្ធដោយកងទ័ពអាល្លឺម៉ង់នៅខែឧសភាឆ្នាំ 1940. ដោយប្រើរាល់នាវាកងទ័ពជើងទឹកនិងស៊ីវិលដែលអាចរកបាននៅក្រោមគម្របខ្យល់និងដីពីកងទ័ពអង់គ្លេសនិងបារាំង, ច្រើនជាង 300.000 នាក់ត្រូវបានគេជម្លៀសយឺតនិងវិធីសាស្ត្រពីឆ្នេរសមុទ្រ។ https://www.youtube.com/watch?v=KdbFJycOgOk&feature=youtu.be

លេងសើចម៉េចបាន! ក្មេងៗធ្វើភីហ្សាដូចអ្នកជំនាញចឹង

ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀគឺជាកម្មវិធីមួយដែលត្រូវបានសម្រិតសម្រំាងឡើងសម្រាប់កុមារចាប់ពីអាយុ៤-១២​​​ ឆ្នាំដែលជាឱកាសល្អមួយដើម្បីអោយកុមារៗយល់ដឹងអំពីជំនាញធ្វើម្ហូបអាហារនៅក្នុងបន្ទប់រៀនប្រកបទៅសុវត្ថិភាពនិងបទពិសោធន៏ថ្មី។ កម្មវិធីនេះទៀតសោធន៏ក៏នឹងផ្តល់ឱកាសឲ្យកុមារៗចេះបង្កើតភីហ្សានិងផាស្តាដោយដៃរបស់ពួកគេផ្ទាល់តែម្តង។ ជាមួយគ្នានេះផងដែរពួកគេក៏នឹងមានការសើចលេងសប្បាយរីករាយជាមួយនឹងការធ្វើភីហ្សានិងផាស្តាព្រមទាំងការយល់ដឹងអំពីសម្ភារៈផ្ទះបាយជាច្រើនប្រភេទផ្សេងៗគ្នា។​ម្យ៉ាងវិញទៀតកម្មវិធីនេះក៏ផ្តល់អោយបុត្រាបុត្រីរបស់លោកអ្នកស្គាល់នូវវិស័យម្ហូបអាហារដ៏កម្រមួយប្រកបទៅដោយវិជ្ជាជីវៈទៅថ្ងៃអនាគតផងដែរ។ ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១នៅក្នុងប្រទេសសិង្ហបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលរបស់កូនសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនៅតាមបណ្តាសាលារៀនធំៗមួយចំនួនរហូតដល់បានបញ្ចូលការធ្វើ​ ភីហ្សានិងផាស្តា​ នេះទៅក្នុងកម្មវិធីសាលារៀនរបស់ពួកគេផងដែរ។ រហួតមកដល់ពេលនេះការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀ​បានពង្រីកខ្លួនទៅកាន់បណ្តាប្រទេសធំៗមួយចំនួនដូចជា​៖ប្រទេសចិនមីយ៉ានម៉ា​ គុយវេត ជាដើមហើយថ្មីៗនេះក៏បានមកដល់ប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងវិស័យនៃការអប់រំនៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនគួរអោយកត់សំគាល់ទើបភោជនីយដ្ឋានផាស្តាមេនៀបានសំរេចចិត្តនាំយកកម្មវិធីដ៏ល្អមួយនេះមកប្រទេសកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ក៏ដួចជាផ្តល់ចំណេះដឹងបន្ថែមទៀតដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាយើង។ ហាង Pasta Mania Cambodia & Gelatofix Cambodia បើកម៉ោង៖ 10:00ព្រឹក – 11:00យប់ ទូរស័ព្ទ៖ 023 666 6290 អាស័យដ្ឋាន៖  ផ្ទះលេខ 661 ផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ វត្តភ្នំ...

ថែរក្សាគ្រួសាររបស់អ្នកហើយពិនិត្យមើលឡានសម្រាប់គ្រួសារនៅលើ Myphsar

ជាទូទៅការចាប់ផ្តើមកសាងគ្រួសារមិនមែនជារឿងងាយស្រួល ជាពិសេស​ការបំពេញនូវតម្រូវការចាំបាច់សំរាប់គ្រួសារគឺជាការធ្វើដំណើរផ្ទាល់តែម្តង។ ជាពិសេសបើអ្នកមានឡានដែលមិនទាន់ជាជំរើសដ៏សាកសមសំរាប់អ្នកដូចជាវាតូចពេក មិនគ្រប់គ្រាប់សំរាប់កូនៗរបស់អ្នកវាក៏ជាបញ្ហា។ ជាក់ស្តែង ការសម្រេចចិត្តទិញរថយន្ត នរណាក៏ដូចនរណាដែរ ជាពិសេសគឺការទិញឡានលក្ខណះគ្រួសារ វាពិតជាមិនងាយស្រួលនោះឡើយ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានឡានមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។ ដូច្នេះហើយបើសិនជាអ្នកចង់បានឡានដែលអ្នកប្រាថ្នាសំរាប់គ្រួសាររបស់អ្នកនោះ មិនចាំបាច់ខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសរថយន្តជាច្រើនគ្រឿងប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរករថយន្តតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន រួចទាញទូរស័ព្ទ Call ទៅអ្នកលក់ទៅជាការស្រេច។ https://www.youtube.com/watch?v=WWTaKTW4eDY&feature=youtu.be    

យូរណាស់ហើយ អ្នកណាមិនស្គាល់នំប័ុងបាយ័ននោះ?

ហាងនំប័ុងបាយ័ន ជាយីហ៊ោក្នុងស្រុក ហើយក៏ជាស្នាដៃចេញពីកូនខ្មែរ ហើយយើងគ្រប់គ្នាពិតណាស់ ធ្លាប់បានស្គាល់ បានភ្លក្សរសជាតិនំប័ុងនេះជាក់ជាមិនខាន។ តែអ្នកអ្នកទាំងអស់គ្នា មិនបានដឹងទេថាហាងមួយនេះ ផ្តោតសំខាន់ទៅលើអ្វីនោះ? អ្វីដែលនំប័ុងបាយ័ន យកចិត្តទុកដាក់បំផុតនោះគឺ អតិថិជន ហើយទៅលើ៤ចំនុច រួមមាន៖ គុណភាព របស់នំ, តម្លៃ សមរម្យមួយដែលប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈទទួលយកបាន, អនាម័យ សុវត្ថិភាពចំណីអាហារ លក្ខណៈស្តង់ដា និងចំនុចពិសេសចុងក្រោយនោះគឺ សេវាកម្មតែម្តង ទាំងនេះហើយជាអ្វីដែលអ្នកទាំងអស់គ្នាទទួលបានពីយីហ៊ោមួយនេះ។ ដើម្បីបញ្ជាក់ ក្រុមការងារយើងបានចុះទៅមើលផ្ទាល់...

បង្កើតភាពភ្ញាក់ផ្អើលជាមួយខេកការ៉េមរបស់ Dairy Queen

សំរាប់ការជួបជុំ ការជប់លៀង ប្រារព្ធកម្មវិធីផ្សេងៗ ឬក៏ដើម្បីបង្កើតភាពភ្ញាក់ផ្អើល អោយមនុស្សជាទីស្រលាញ់ ក្នុង ពេលវេលាសេ្នហានារដូវក្តៅដ៏ល្អនេះ! ហើយចង់បានខេកដែលឆ្ងាញ់ និងធ្វើពីការ៉េមពិតៗទៀតនោះ កុំភ្លេចណាមានតែ Dairy Queen តែមួយប៉ុណ្ណោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ហើយពិតណាស់ថា ពេលដែលអ្នកលឺថាខេកធ្វើពីការ៉េម ប្រាកដជាមានកើតជាចម្ងល់ជាក់ជាមិនខាន តើគេធ្វើយ៉ាងម៉េចកើត? អញ្ចឹងហើយពេលនេះយើងសូមបង្ហាញ វីដេអូខាងក្រោមនេះដើម្បីដោះស្រាយចម្ងល់ជូនលោកអ្នក ថាតើហាងការ៉េមដ៏ល្បី Dairy Queen ធ្វើខេកពីការ៉េមយ៉ាងណា សូមទស្សនាទាំងអស់គ្នា... វីដេអូ https://youtu.be/QyCtac7jbzU

ស្រាយចំងល់ ពីរឿង សិស្សឆ្នើមកំពូលល្បិច ទាំងអស់គ្នា

តើសិស្សឆ្នើមកំពូលល្បិច​មានន័យដូចម្តេចដែរ? ដើម្បីស្រាយចំងល់សូមរង់ចាំទស្សនាទាំងអស់គ្នានៅថ្ងៃស្អែកនេះ។ Bad Genius  និយាយពីសិស្សឆ្លាតដាច់គេម្នាក់ ឈ្មោះ លីន (ឈុទិមន្ត ជឹងចារើនសុខយីង) មានភារកិច្ចបន្លំការប្រលង ប្តូរក្រដាសចម្លើយ ជាថ្នូរនឹងលុយរាប់លាន។ នាងរួមដៃជាមួយមិត្តជិតស្និទ្ធិ ឈ្មោះ ក្រេស (អ៊ីសៈយ៉ា ហសុវណ្ណ) ជាក្មេងពូកែធ្វើការងារ តែរៀនខ្សោយ និងផាត់ (ធីរៈដុន សុផាន់ភីណូ) កូនអ្នកមានទ្រព្យ គិតថាគ្រប់យ៉ាង លុយអាចទិញបាន។ ពួកគេចែកចាយចម្លើយ...

ទិញឡានដំបូងរបស់អ្នកនៅលើ MyPhsar

ឲ្យតែត្រូវទិញរបស់អ្វីមួយជាលើកដំបូងវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអីបើយើងមិនចេះរើស មិនចេះត្រួតពិនិត្យលើរបស់ដែលយើងគ្រោងនឹងទិញនោះទេ ខ្លាចតែប៉ះចំរបស់ដែលមិនត្រូវចិត្ត។ ជាក់ស្តែង មុននឹងសម្រេចចិត្តទិញរថយន្ត នរណាក៏ដូចនរណាដែរ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានឡានមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។ ប៉ុន្តៃឥឡូវនេះ នរណាទៅមានពេលដើរមើលទៀតនុុុះ! ហត់ក៏ហត់! ហើយថែមទាំងខាតពេលទៀត។ ដើម្បីជាគំនិតក្នុងការបញ្ជាទិញឡានថ្មីមួយគ្រឿងដោយមានភាពងាយស្រួល មិនបានខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសរថយន្តជាច្រើនគ្រឿងប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរករថយន្តតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន...

កិច្ចប្រជុំ​អន្តរជាតិ​ផ្នែក​ស៊ើប​អ​ង្កេ​ត​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​កម្ពុជា

ក្រុមហ៊ុនអាមេរិកដែលជាម្ចាស់ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 បានរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិ ផ្នែកស៊ើបអង្គេតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ប៉ូលីសស៊ើបអង្គេត FBI) នៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំកិច្ចប្រជុំអន្តរជាតិនេះតែងតែរៀបចំនៅតាមប្រទេសជាសមាជិកនៃសមាគមនេះ។ ខេត្តសៀមរាបត្រូវបានជ្រើសរើសយកសំរាប់កិច្ចប្រជុំនេះ។ ការប្រជុំបានចាប់ផ្តើមពីថ្ងៃ១៨ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ធាគារ Sofitel សាខាខេត្តសៀមរាប។ ការដែលជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងសំរាប់ កិច្ចប្រជុំប៉ូលីសស៊ើបអង្កេត FBI ដោយសារ ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 មានជាដៃគូរចែកចាយប្រចាំប្រទេសកម្ពុជាគឺ...

កាហ្វេដី បែងភាគនៅម្តុំផ្សារដើមថ្កូវរក្សានូវម្ហូបប្លែកៗដដែល

ហាង​ កាហ្វេដី គឺជាហាងដែលរក្សាភាពល្បីល្បាញ ​ដោយ​មេចុងភៅ​ចំណានបានបង្កើតនូវមុខម្ហូបប្លែកៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់តែម្តង។ ហើយដើម្បីឆ្លើយតបនឹង ការ​សរសើរ​ពីសំណាក់អ្នកពិសា ដែលបានគាំទ្រនូវរសជាតិមុខម្ហូបរបស់ខ្លួន ពេលនេះ ហាង កាហ្វេដី បាន​ពង្រីក​សាខាថ្មី​មួយ​ទៀតនៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ដែលជាសាខាទីពីរ ដើម្បីអោយអតិថិជនមានភាពងាយស្រួលក្នុងការជ្រើសរើសទីតាំងណាមួយដែលនៅជិតខ្លួន។ ក្នុង​ចំណោម​អាហារ​ក្នុងបញ្ជី​មុខម្ហូប​ទាំងអស់ ហាង កាហ្វេដី មានការ​ពេញ​និយម​ខ្លាំង​ពីភ្ញៀវ ដោយសារ​តែមាន​គន្លឹះ​ពិសេស​ៗទៅតាមមុខម្ហូបនីមួយៗដែលកន្លងមកមានដូចជា​ ត្រីដុតបំពង់ឬស្សី  សាច់គោបំពងឬស្សី មាន់លាក់ខ្លួន គុយទាវកូនកាត់បាយមាន់ស្រែចំហុយឡាំងសឹង ជាដើម​។​ ប៉ុន្តែដើម្បីបន្តផ្គាប់ផ្គុនចិត្តអ្នកពិសារ និងជាការស្វាគមន៍សំរាប់សាខា​ទី២...

ហូរញើស ហាមាត់ សមាជិកថ្មីពីផ្ទះបាងកក

សព្វថ្ងៃ​នេះ​គឺ​យើងឃើញ​ថាយុវវ័យ​ភាគច្រើន​ចូល​ចិត្ត​ជួប​ជុំគ្នា​ញ៉ាំ​អាហារ​សម្រន់​ដូចជា​បុកល្ហុង មី​បុក  ផាត់ថៃ ឬ​ បាយឆា និង​អាហារ​ជាច្រើន​ទៀត​នៅតាម​ហាង​នានា។ ក្នុង​ចំណោម​ហាង​ទាំង​នោះ ផ្ទះ​បាងកក ដែលមាន​ចុងភៅ​បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ជាមួយ​នឹង​ការច្នៃ​នូវ​អាហារ​សម្រន់​ប្លែកៗ​និង​មាន​រសជាតិ​ឆ្ងាញ់។ ក្នុង​ផ្ទះ​បាងកក មាន​លក់​អាហារ​ជា​ច្រើន​ប្រភេទ​ដូចជាបង្គាទឹកត្រីខៀវ បិកល្ហុងព្រៃ បុកល្ហងកំពឹសលោត ផាត់ថៃ ឬ​ ផាត់ម្រះព្រៅ និង បុកល្ហុងបុរាណ ដែល​ជា​អាហារ​ពិសេស​ក្នុង​ហាង​តែម្តង។ ​ កាន់តែពិសេស​បន្ថែមទៀតនោះម្ចាស់ហាងបាន បញ្ចេញមុខម្ហូបថ្មីបន្តទៀតហើយ កាន់តែចម្លែកចិត្ត ប្លែកមាត់សូម្បីតែឈ្មោះ មុខម្ហូបដូចជា បុករួម(បុកល្ហុងសាប់) បាយឆាណែម...

មកតាំងពីមណ្ឌលគិរីពោះគោ សាច់អាំងស្រាពាង មិនសាកម៉េចបាន!

ភោជនីយដ្ឋាន ដែលល្បីមួយនៅទីរួមខេត្តមណ្ឌលគិរីជាងមួយទស្សវត្សមកហើយ ពេលនេះហាង បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំទួលស្វាយព្រៃ ដែលមានឈ្មោះថា​ ជំនោរត្រជាក់ ។ ហាងនេះផ្តោត ជាពិសេសនូវសាច់គោអាំង, ពោះគោទឹកប្រហុក និងស្រាពាង រួមជាមួយនឹងម្ហូបពិសេសៗ ផ្សេងទៀតដូចជា៖ ១០០ស្រទាប់កោះកុង, គ្រលៀនចំហុយពិសេស, កំភួនស្រួយ, ប្រហិតត្រីឆ្លាត និងគ្រឿងក្លែមជាច្រើនមុខទៀត។ បន្ទាប់ពីកុំម៉្មង សាច់អាំង ពោះគោ ដ៏ឈ្ងុយដាក់លើតុរួចហើយ កុំភ្លេចជាមួយនឹងស្រាប្រពៃណី របស់បងប្អូនជនជាតិភាគតិចដែលគេហៅថាស្រាពាង ព្រោះអីវាត្រូវបានយកមកពីខេត្តមណ្ឌលគិរីផ្ទាល់ ដែលរសជាតិពិតណាស់ថា...

Most Read