មនុស្សយើងគ្រប់គ្នា ដឹងហើយថា ស៊ុបក្ដៅៗ គឺជាជម្រើស អាហារដ៏ប្រពៃសម្រាប់ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ដោយសារតែអាហារប្រភេទនេះជួយបង្កើនថាមពល ម្យ៉ាងវាមានគ្រឿងផ្សំសាច់ និងបន្លែជាច្រើនមុខ ដែលអាចបំពេញតាមចំណូលចិត្តរបស់អ្នកទទួលទានបានគ្រប់ៗគ្នា។



ដូច្នេះ សប្តាហ៏នេះក្រុមការងារ KSPG.TV បានស្វែងរកឃើញហាងមួយដែលមានឈ្មោះថា Fast Food ដែលហាងនេះតាមពិតមានមុខម្ហូបជាច្រើនរួចមកហើយ ។ ដោយឡែក ម្ចាស់ហាងក៏បានបង្កើតជាលក្ខណះបន្ថែមទៀត ដើម្បីបន្ថែមជំរើសសំរាប់អ្នកពិសា ។



ប៉ុន្តែអ្វីដែលពិសេសនោះ ការពិសារសំរាប់ហាងនេះគឺប្លែកបន្តិច ព្រោះយើងធ្លាប់តែពិសា ជាលក្ខណះកម្មង់សាមញ្ញធម្មតា ឬក៏ទៅរើសដែលគេដាក់ជាចានធម្មតាតែប៉ុណ្ណោះ តែហាង Fast Food មានភាពប្លែកពីគេបន្តិចគឺគាត់រៀបចំជាថាសៗស្រាប់តែម្តងដែលមានតំលៃ ៤៥០០០៛ មានសាច់ បន្លែ ជាដើម ។



ហាង Fast Food ដែលមានទីតាំងស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤ ហាងនេះក៏មានលក់នូវប្រភេទម្ហូបអាហារសម្រន់ជាច្រើនមុខផ្សេងទៀតផងដែរ។ កុំភ្លេចណាមើលវីដេអូរួចទៅសាកលមើល៍ផង…



ហាង Fast Food
ទីតាំង៖ ស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤
អូ៎ ប្រសិនបើអ្នករកទីតាំងមិនឃើញអាចទំនាកទំនងតាមរយៈទូរស័ព្ទលេខៈ 016 99 55 09 | 092 61 61 66
វីដេអូ