Monthly Archives: July, 2019

ទីតាំងថ្មី នំបុ័ងសាច់ប៉ាតេបីជាន់ស្តាតអូឡាំពិក ម៉ូយៗស្គាល់នៅក្បែរហ្នឹងតើ

មួយរយៈនេះដោយសារម៉ូយៗ នំបុ័ងសាច់ប៉ាតេបីជាន់ស្តាតអូឡាំពិកច្រើនតែសួរថា រកមិនឃើញសោះប្តូរទៅណាហើយ ពេលឃ្លានចង់ញ៉ាំទៅរកកន្លែងចាស់រកមិនឃើញ មោះៗប្តូរទីតាំងក្បែរហ្នឹងដែរទេ នៅក្នុងស្តាតដដែល គឺនៅក្រោយដំបូលទូក តៃខ្វាន់ដូ ហើយបើចូលតាមច្រកចូលស្តាតទល់មុខស្រីមុំលក់ផ្លែឈើកាន់តែស្រួលរកជាងមុន ចូលមកឃើញតែម្តង។ និយាយរួមទៅរបស់ញ៉ាំដែលឆ្ងាញ់ មានអតិថិជនទទួលស្គាល់ពីរសជាតិទោះដល់ទីណាក៏គេសួររកដែរទាំងនេះអាស្រ័យរសជាតិជាចម្បងតែម្តង សម្រាប់អ្នកដែលជាម៉ូយៗផ្ទាល់របស់ហាង នំបុ័ងសាច់ប៉ាតេបីជាន់ស្តាតអូឡាំពិក កុំភ្លេចណាបើចង់ញ៉ាំរកមិនឃើញអាចទំនងទំនងបានតាមលេខទូរស័ព្ទ៖ 097 97 08 234 | 097 777 0534 ម៉ោងបើកលក់ ម៉ោង...

Food Vlogger មិនបាច់មានបទពិសោធន៍ក៏បាន ឱ្យតែស្រលាញ់ដាក់ពាក្យធ្វើការបានហើយ ចាំអង្កាល់ទៀត!

កុំគិតថាខ្លូនឯងម៉ាប់ៗ ឬពូកែញ៉ាំ អត់សាច់ការ អត់ប្រយោជន៍ណា! ឥឡូវនេះ កោះសន្តិភាព ត្រូវការអ្នកមកធ្វើការជាមួយ ជាតួដែលយើងហៅថា Food Vlogger ដើម្បីចូលរួមថតជាមួយក្រុមការងារម្ហូបរបស់យើងដែលមានឈ្មោះថា Facetaste ។ អញ្ចឹងហើយសម្រាប់ប្អូនៗដែលកំពុងសិក្សាក្តី បញ្ចប់ការសិក្សាក្តី សុទ្ធតែអាចដាក់ពាក្យមកសម្ភាសបាន ដោយគ្រាន់តែយល់ឃើញថា ខ្លួនឯងស្រលាញ់ និងចូលចិត្ត មានរូបសម្បត្តិសមរម្យ ពូកែលេងសើចច្រើន មិនអៀនកាមេរ៉ា មានសមត្ថភាព ឬដុងពិសេសអ្វីមួយដែលគិតថា...

ឃ្លាននៅហ្នឹងតោះញ៉ាំ ត្រីដុត បង្គាដុតអំបិលបំពង់ឬស្សី ភោជនីយដ្ឋាន កាហ្វេ ដី ម្តងមើល៍

ក្រពះឃ្លានហើយស្វែងរកកន្លែងគួរសមបានហើយឬនៅ បើចង់បានម្ហូបប្លែកៗឆ្ងាញ់ៗ មានច្រើនមុខ ញ៉ាំអាហារក្នុងបរិយាកាសអមទៅដោយភ្លើងពណ៌ភ្លឺផ្លេក ញ៉ាំបណ្តើរស្តាប់តន្រ្តីច្រៀងកំដរបណ្តើរ មោះទុកតួនាទីនេះអោយ ភោជនីយដ្ឋាន កាហ្វេ ដី ដឹងតែសប្បាយហើយ គ្រប់ជម្រើស មិនថាពេលថ្ងៃត្រង់ ឬក៏ពេលល្ងាចនោះទេ លោកអ្នកអាចមកទទួលទានអាហារបានយ៉ាងឆ្ងាញ់ពិសារជាមួយ និងមុខម្ហូបប្លែកៗរបស់ភោជនីយដ្ឋាន កាហ្វេ ដី ពិតជាសាកសមសម្រាប់ការជួបជុំ ទាំងលក្ខណៈគ្រួសារ និងមិត្តភក្តិ រួមជាមួយនិងមុខម្ហូបថ្មីដូចជា៖ បង្គាដុតអំបិលបំពង់ឬស្សី ត្រីដុតបំពង់ឬស្សី ត្រីសាបាក់អាំងអំបិលម្ទេស...

សណ្ឋាគារដ៏ល្អប្រណិតមួយស្ថិតនៅក្នុងទឹកដីអង្គររចនាបែបបុរាណលាយសម័យដែលអ្នកមិនគួររំលង!

ការបំពេញកិច្ចការងារ មមាញឹក សំរាប់មនុសុ្សតែងតែមាន គ្រាន់តែតិចច្រើនទៅលើមនុស្សខុសៗគ្នា។ ទោះជាយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាគួរតែបំពេញក្តីសុខជូនខ្លួនឯងដោយការធ្វើដំណើរកំសាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិ មនុស្សជាទីស្រលាញ់ជាដើម។ យ៉ាងណាមិញសំរាប់ដំណើរកំសាន្ត លោកអ្នកតែងតែស្វែងរកកន្លែងស្នាក់នៅដែលមានផាសុខភាព ​អនាម័យ​​ សុវត្ថិភាព ជាពុំខាន។ សំរាប់ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមណែនាំ សណ្ឋាគារមួយកន្លែងនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប​ របស់យើងផ្ទាល់តែម្តង។ សណ្ឋាគារ​សិន្តាមុន្នី​ (Shinta Mani) ដ៏ល្អប្រណិតមួយនេះស្ថិតក្នុងទឹកដីខេត្តសៀមរាប មានការតុប​តែងក្បួរក្បាច់រចនាបែបខ្មែរសម័យបុរាណ រួមបញ្ចូលការរចនាបែបសម័យថ្មី រំលេចចេញនូវភាពទាក់ទាញ និងផ្តល់នូវបទពិសោធន៍យ៉ាងល្អប្រពៃសម្រាប់អ្នកស្នាក់នៅ​​​ រួមទាំងចូលរួមចំណែក​​​ក្នុងការចែករំលែក​...

គម្រប់ខួបប្រាំបីឆ្នាំ របស់រោងភាពយន្តលេជេនឆ្នាំនេះមានអ្វីពិសេសខ្លះ?

ដើម្បីអបអរសាទរក្នុងកម្មវិធីគម្រប់ខួបប្រាំបីឆ្នាំ របស់រោងភាពយន្តលេជេន និងជាការថ្លែងអំណរគុណដល់អតិថិជន របស់លេជេនផងដែរនេះ រោងភាពយន្តលេជេននឹងធ្វើការផ្តល់រង្វាន់ជាច្រើនសម្រាប់ អតិថិជនទាំងអស់គ្នា ជាមួយនឹងរង្វាន់ដ៏ពិសេសជាច្រើនដូចជា៖ ១. ការផ្តល់ជូនរង្វាន់ IPHONE XS ទំហំ 64 GB ចំនួនមួយគ្រឿងនៅលើគេហទំព័រ facebook ជាផ្លូវការរបស់រោងភាពយន្តលេជេន។ គ្រាន់តែ Like & Share និង Comment ជាមួយពាក្យ...

មិនអាចរំលងបានទេ ជាប់ចិត្តហើយ មាន់ដុតបំពង់ឬស្សី ទំនងខ្លាំងហ្មង!

ដល់ពេលដែលត្រូវបំពេញក្តីសុខក្នុងការញ៉ាំ ញ៉ាំម្ហូបឆ្ងាញ់ៗ ប្លែកៗនោះគឺ ត្រីដុត មានដុត គ្រឿងសមុទ្រដុតដាក់ក្នុងបំពង់ឬស្សីទំនងខ្លាំងណាស់ ឃើញភ្លាមក្រពះកូរឃ្លានឥតឈប់ទេ សុំចិត្តហើយណា ទោះឡើងគីឡូក៏ត្រូវតែញ៉ាំដែរ។ ឃាត់ចិត្តក៏ពិបាក ឃាត់កាយក៏ពិបាកព្រោះថាពេលឃើញមុខម្ហូបទាំងនេះហើយ ធ្វើអោយយើងឃ្លានភ្លាម ចង់ ញ៉ាំតែម្តង លេងសុទ្ធតែរបស់ដែលចូលចិត្តទាំងអស់ចឹងគិតម៉េចទេ មាន់ ត្រី គ្រឿងសមុទ្រ ប្រឡាក់គ្រឿងយ៉ាងទំនងដាក់ដុតក្នុងបំពង់ឬស្សី ភាយក្លិនឈ្ងុយជាប់ច្រមុះ ហើយនិយាយថាបើឃ្លាន មករកនៅ ហាង មីទាញតុងយុំា សាខាណាក៏បានដែរ...

Most Read