Monthly Archives: July, 2019

អស់តែ២ដុល្លា នំបញ្ចុក១ចាន ថែមកាហ្វេ១កែវទៀត រឿងអីថាមិនសាកនោះ

ត្រៀមលុយ២ដុល្លាសម្រាប់អាហារពេលព្រឹក ញ៉ាំនំបញ្ចុក១ចាន ថែមកាហ្វេ១កែវដោយឥតគិតថ្លៃ នៅហាង នំបញ្ចុក ផ្លូវ២០០៤ ប្រជុំដោយនំបញ្ចុកមានគ្រប់រសជាតិ បញ្ចុកខួរក្តាម នំបញ្ចុកឆ្នាំងភ្លើង នំបញ្ចុក្បាលត្រី នំបញ្ចុកជើងជ្រូក នំបញ្ចុកផាកឡូវ គ្រប់មុខតែម្តង។ សម្រាប់អាហារពេលព្រឹកអ្នកនៅម្តុំផ្លូវ២០០៤​ មិនបាច់ទៅណាឆ្ងាយទេ មកហាង នំបញ្ចុក ដឹងតែឆ្អែតហើយ អស់តែ២ដុល្លា ញ៉ាំនំបញ្ចុក១ចាន ថែមជូនកាហ្វេរសជាតិថ្មីប្រចាំហាង១កែវភ្លាមៗ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ពីថ្ងៃទី ១៦...

ចំនីមាត់ថ្មីហើយប្លែក ឈុតស៊ុបម្ទេស ឈុតបុកគ្រឿងសមុទ្រ ពីហាងបុកល្ហុងបាងកក

ទប់ចិត្តមិនបានទេ ម្ហូបទំនងបែបនេះហើយ លេងមកទាំងឈុតៗចឹងហ្មង ឈុតបុកល្ហុងគ្រឿងសមុទ្រ ឈុតបុកល្ហុងឥសាន្ត ហើយមួយទៀតនោះគឺ ឈុតស៊ុបម្ទេស ឃើញភ្លាមអារម្មណ៍នៅមិនសុខទេ ទំនងខ្លាំងពេក រសជាតិវិញជូ ហឹរ ប្រៃលាយគ្នាជាតិណាស់។ ហាង បុកល្ហុងបាងកក​ ចាប់បើកដំណើរការសាខាមួយទៀតហើយគឺសាខាអ៊ីអន២ មានបម្រើជូននៅមុខម្ហូប ជាលក្ខណៈអាហារសម្រន់ជាច្រើនមុខ មានជាឈុតដូចជា៖ ឈុតបុកល្ហុងគ្រឿងសមុទ្រ ឈុតបុកល្ហុងឥសាន្ត គុយទាវទូកពិសេស បាយឆាកាពិ ផាត់ថៃ រូមជាមួយមុខម្ហូបថ្មីៗហើយប្លែកទៀតផងនោះគឺ...

ឈុ​ម​ភូ អា​រ៉ៈ​យ៉ា លេង​ឈុត​ណា​ក៏​នៅ​តែ​ស្អាត ពិសេស​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូ​ដ​នៅ​ប៉ា​រី​ស

បើ​ទោះជា​ពេល​នេះ នាង​បាន​ក្លាយជា​ម្ដាយ​គេ និង​មានកូន​ភ្លោះ​ពីរ​នាក់​ហើយ​ក្ដី​ក៏ Araya A. Hargate វ័យ​៣៨​ឆ្នាំ នៅ​តែ​រក្សា​ភាព​ស្រស់​ស្អាត​ដដែល ។ នាង​ទើបបាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូ​ដ​លំដាប់​ពិភពលោក​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង គឺ​កម្មវិធី Paris Fashion Week Haute Couture Fall/ Winter 2019 ។ ក្រៅពី​បាន​សាង​ការ​ចាប់អារម្មណ៍​ដល់​ហ្វ៊ែ​ន​ៗ​អ្នកគាំទ្រ​តាម​រយៈ​ការ​បើក​បង្ហាញខ្លួន​ក្នុង​ឈុត Finale ដ៏​លេចធ្លោ​នោះ ឈុ​ម...

៥​យ៉ាង​ពី​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki ដែល​ទើប​ល្បី​រឿង​លែងលះ​គ្នា​ជាមួយ​ភរិយា

កូរ៉េ ៖ មក​ដឹង​រឿង​៥​យ៉ាង​ពី​តួឯក​ប្រុស​កូរ៉េ ដែល​ល្បី​ក្នុង​រឿង​ភាគ «Descendants of the Sun» គឺ​លោក សុង ជុង​គិ (Song Joong Ki) 1 . សង្ហា​ដោយ​មិន​កែ​សម្ផស្សបើសិនជា​និយាយ​ដល់​តារា​កូរ៉េ មនុស្ស​ជា​ច្រើន​អាច​នឹង​នឹកឃើញ​ដល់​ការ​វះកាត់​កែ​សម្ផស្ស​របស់​តារា​ទាំងនោះ ។ ប៉ុន្តែ​សម្រាប់​តារា​សម្ដែង​មួយ​នេះ​វិញ គឺ​មិន​បាន​ឆ្លងកាត់​ការ​កែ​សម្ផស្ស​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​មាន​រូបរាង​សង្ហា តាំងពី​កំណើត ហើយ​លោក​មាន​ស្នាមញញឹម​ដ៏​គួរ​ឱ្យ​ស្រឡាញ់​តែ​ម្ដង ។ 2...

ឱកាស​លើក​ទី​១ បញ្ញា សិ​ទ្ឋិ ឈ្នះ​ការ​ប្រកួត​​គ្រង​ឈុត​បុរាណ​លេចធ្លោ​ជាងគេ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង សម្តែង និង​ជា​ពិធីករ​លោក បញ្ញា សិ​ទ្ឋិ បាន​ចំណាយពេល​ចូលរួម​ប្រកួត​គ្រង​ឈុត​បុរាណ​ប្រចាំឆ្នាំ ដោយ​ក្នុង​ចិត្ត​ចង់​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​។ នេះ​ជា​ការ​ចូលរួម​លើក​ទី​១​ហើយ បាន​គ្រង​ឈុត​បុរាណ​ជាមួយ​សិល្បករ​ជា​ច្រើន​រូប​ទៀត​។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​គណៈមេប្រយោគ​បាន​សម្រេច​ឲ្យ​តារាចម្រៀង​រូប​នេះ​ឈ្នះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​។ នេះ​ជា​ព្រឹត្តិការណ៍ «​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ឆ្នាំ​២០១៩» និង​ជា​ព្រឹត្តិការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​២០១៩​។ តារា​ចូលរួម​សុ​ទ្ឋ​សឹង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា និង​ជា​ការ​អបអរ​ខួប​គម្រប់​៣​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។ លោក​មក​ប្រកួត​នេះ​យក​ឈុត ទេវតា ដើម្បី​ចូលរួម​ខួប​គ្រួសារ​តារា​កម្ពុជា ដោយ​ចង់​ដឹង​ថា មានការ​រៀបចំ​បែប​ណា ព្រោះ​គ្រួសារ​តារា​កម្ពុជា​ល្បីឈ្មោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ណាស់​។​លោក​ពិតជា​នឹក​អត់​ដល់​ថា ទម្រង់​ដែល​លោក​គ្រង​ជា​ឈុត​បុរាណ​ខ្មែរ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន និង​មេ​ប្រយោគ​បែប​នេះ​ឡើយ​។ លោក​ពិតជា​ស្រឡាំងកាំង​តែ​ម្តង...

មិន​ច្បាស់​ថា​តារា​ថៃ​រូប​នេះ​ផុស​រូប​ឆ្មា ឬ​បង្គន់​ដូច​បល្ល័ង្ក

ថៃ​៖ តារាចម្រៀង និង​ជា​តារា​សម្ដែង វ័យ​៤៥​ឆ្នាំ ម្នាក់​ឈ្មោះ Kejmanee Wattanasin បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ចាប់អារម្មណ៍​ដោយ​មិនដឹង​ថា រូប​ផ្ដោត​លើ​សត្វ​ឆ្មា ឬ​បង្គន់​ស្បែក​របស់​នាង ។ រូប​នោះ​បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ប្លែក​ចិត្តខ្លាំង​ចំពោះ​នាង​ដែល​ផ្ទះ​របស់​នាង​ក្នុង​ត្រកូល​គ្រួសារ Wattanasin ជា​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ប្រមាណ​៥០​លាន​បាត​ថៃ​ឯណោះ ដែល​បាន​មក​ពី​កម្លាំង​ញើស​ឈាម​រវាង​នាង និង​ស្វាមី ថ្មី​ៗ​នេះ Kejmanee Wattanasin បាន​ផុស​រូប​សត្វ​ឆ្មា ដែល​នៅ​ក្នុង​បន្ទប់ទឹក​កំពុង​ឈរ​នៅ​លើ​បង្គន់​ស្បែក​ដ៏​ទន់ ពណ៌​ត្នោត រួម​នឹង​មាន​កន្លែង​ដាក់​គង​ដៃ​ពីលើ​ទៀត​ផង មើលទៅ​ប្រណីត ស្កឹមស្កៃ...

តារា​ស្រី​សិច​ស៊ីសាច់​ស​ខ្ទី​រូប​នេះ​លេង​មួយ​ក្បាច់​គ្រប់​គ្នា​ឆ្ងល់​ព្រាត

ថៃ ៖ បើ​តាម​គណនី​អ៊ិ​ន​ស្ដា​ក្រាម​របស់​តារាចម្រៀង​-​សម្ដែង​-​ពិធីករ Irin Sriklao បើ​ទោះជា​មាន​វ័យ​៣៩ឆ្នាំ ហើយ​ក្ដី​ក៏​នៅ​ឃើញ​ថា នាង​ចូល​ចិត្ត​បង្ហោះ​រូប​ស្លៀក​ឈុត​ហែល​ទឹក​បង្អួតរាង​សិច​ស៊ី​របស់​នាង​ជា​និច្ច ។ ចុង​ក្រោយ​នេះ​នាង​ក៏​មិន​បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ខកចិត្ត​ដែរ​ដោយ​បាន​ស្លៀក​ឈុត​ប៊ី​គី​នី​តូច​ពណ៌​ក្រហម ចុះ​លេង​ទឹក​ក្បែរ​អាង​ហើយ​ថែម​ទាំង​កាន់​ផ្លែ​ដូងក្រអូប​ថតរូប​ទៀត​ផង ។ មនុស្ស​ជា​ច្រើន​អាច​នឹង​ផ្ដោត​លើ​រូប​ផ្លែ​ដូង​នោះ​ថា អាច​នឹង​តូច​ជាង នៅ​ពេល​ដែល​នាង​យក​ផ្លែ​ដូង​នោះ​មក​ថត​ដាក់​ផ្ទឹម​ជិត​ដើមទ្រូង ដែល​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​អត់ទ្រាំ​នឹង​ចូល​ទៅ​ខមិន​មិន​បាន​។ ក្រៅពី​នេះ ក៏​អាច​ថា​បែងចែក​មិន​ច្បាស់​ថា​មួយ​ណា​ជា​ផ្លែ​ដូង​ទៀត​ផង ពេល​យក​មក​ផ្ទឹម​បែប​នេះ រឿង​សិច​ស៊ី​បែប​នេះ សូម​លើក​ឱ្យ​តារា​ស្រី​មួយ​នេះ​តែ​ម្ដង ៕ ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖...

ភី យ៉ា អរ​ចង់​គាំង ពេល​ប្រកាស​ក្លាយជា​ម្ចាស់​ពាន​លេខ​១

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រស់​សោភា ភី​យ៉ា បាន​ព្យាយាម​ខិតខំ​រក​គំនិត​ច្នៃប្រឌិត​យ៉ាង​ផ្ចិតផ្ចង់ ដើម្បី​បាន​ចូលរួម​ការ​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​របស់​គ្រួសារ​តារា​កម្ពុជា​។ ឆ្លងកាត់​ការ​ប្រកួត​ពី​បេក្ខជន​ជិត​៦០​រូប ស្រី​ស្អាត ភី​យ៉ា ត្រូវ​បាន​ប្រកាស​ឲ្យ​ក្លាយជា​ម្ចាស់​ពាន​លេខ​១​ដែល​បាន​គ្រង​ឈុត «​ស្រី​ទេព​»​ធ្វើ​ឲ្យ​សាមីខ្លួន​អរ​ចង់​គាំង​។ នេះ​ជា​ព្រឹត្តិការណ៍ «​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ឆ្នាំ​២០១៩» និង​ជា​ព្រឹត្តិការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំ​ឆ្នាំ​២០១៩​។ តារា​ចូលរួម​សុទ្ធ​សឹង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា និង​ជា​ការ​អបអរ​ខួប​គម្រប់​៣​ឆ្នាំ នៃ​ការ​បង្កើត​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។ តារា​សម្តែង ភី យ៉ា បាន​ឆ្លងកាត់​ការ​ប្រកួត​៣​ដំណាក់កាល​ដោយ​ឈ្នះ​ជុំ​ទី​១ ជ្រើសរើស​៦​រូប​ផ្នែក​នារី បុរស​​៦​រូប​។ លុះ​ជ្រើសរើស​ចំណាត់ថ្នាក់​ឆ្នើម​៣​រូប (​ផ្នែក​បុរស​៣ ផ្នែក​នារី​៣)...

អាយុ​ពាក់កណ្តាល​១០០​ហើយ​តែ​តារា​ប្រុស​រូប​នេះ​សង្ហា​កប់

ថៃ ៖ អ្នក​និយម​លេង​បណ្ដាញ​សង្គម​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ថតរូប និង​ជាតា​រា​ម៉ូ​ដែល Chuando Tan ដែល​លោក​នៅ​តែ​មានមុខមាត់​ក្មេង​ជាង​វ័យ​ដដែល ។ ចុង​ក្រោយ​នេះ លោក​បាន​ធ្វើ​ដំណើរ​ទៅ​សម្ដែង​នៅ​ប្រទេស​ចិន​ទៀត​ផង ។ Chuando Tan បច្ចុប្បន្ន​មាន​វ័យ​៥៥​ឆ្នាំ​ហើយ​តែ​មើលទៅ​រូបសម្បត្តិ​វិញ​គឺ​ផ្ទុយ​ពី​អាយុ​តែ​ម្ដង តារា​រូប​នេះ​តែង​ត្រូវ​បាន​គេ​បាន​គេ​និយាយ​ដល់​លោក​ជា​និច្ច ទាំង​ការ​មើលថែ​ខ្លួន និង​ការ​ថែទាំ​សម្រស់ ។ បើ​មើល​នៅ​ក្នុង Instagram របស់​លោក​វិញ ពេល​នេះ​មាន follower រហូត​ដល់ ១.២...

ម៉ា​ដូ​ណា ត្រៀម​ចិត្ត​បែក​ប្តី​ជា​និច្ច ទោះ​អ្វី​ៗ​នៅ​ល្អូកល្អិន

រាជធានី​ភ្នំពេញ ៖ តារា​ភេទ​ទី​បី ម៉ូ​ដូ​ណា​មុខសេះ មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​សម្រេច​ត្រូវ​គ្នា​វិញ​ហើយ​ជាមួយ​ប្រុស​ក្មេង​លោក ហេង ទ្រី ដែល​ត្រូវ​ម៉ា​ដូ​ណា ចាត់​ទុក​ថា ជា​ប្តី​ពេញមាត់​។ ប៉ុន្តែ​គាត់​ហាក់​ដឹង​មុន​ថា កម្រង​ស្នេហ៍​មួយ​នេះ​មិន​ស្ថិតស្ថេរ​នោះ​ទេ​ព្រោះ​ស្នេហ៍​មួយ​នេះ​ជូរ​ចត់​រួច​ទៅ​ហើយ​កន្លង​ទៅ​។ លោក​ម៉ា​ដូ​ណា បានឱ្យ​ដឹង​ថា លោក​ទើបតែ​ត្រូវ​គ្នា​ឡើង​វិញ​ជាមួយ​ប្តី​ក្មេង ក្រោយ​បែក​គ្នា​ប្រមាណ​៣​លើក​មក​ហើយ ក្នុង​នោះ​មួយ​លើក​ៗ​សុទ្ធតែ​តាំងចិត្ត​ថា ឈប់​មក​រកគ្នា​វិញ​។ លោក​ថា នេះ​ប្រហែលជា​លោក​នៅ​តែ​មាន​និស្ស័យ​ជាមួយ​គ្នា​បន្ត​ទៀត​ក៏​ថា​បាន ដោយសារ​រូប​លោក​មិន​ដែល​មានចិត្ត​ចង់​បែក​គ្នា​ម្តងណា​ឡើយ​។ ទោះជា​ពេល​នេះ​យើង​ស្រឡាញ់​គ្នា តែ​ពេល​ខាង​មុខ​មិនដឹង​ឡើយ ឯ​ចិត្ត​ត្រៀម​ឈឺ​ទុកជា​មុន ខ្លាច​មាន​ស្នាម​ចាស់​កើត​ទៀត​។ ប្តី​ក្មេង​នេះ...

មក​រាំ​បួងសួង​តែ​មួយ​ភ្លែតសោះ Yaya ស៊ីថ្លៃ​កប់​ពពក​ដល់​ទៅ​…

ថៃ​៖ នៅ​ទីលាន​ក្បែរ​មាត់ទន្លេ​មេគង្គ​នា​ទីរួមខេត្ត Nakhon Phanom (​នគរ​ភ្នំ​) មាន​រៀបចំ​ពិធីបួងសួង​ប្រចាំឆ្នាំ​ដើម្បី​លើក​ស្ទួយ និង​គាំទ្រ​ការ​អភិរក្ស​សិល្បៈ​វប្បធម៌ ប្រពៃណី​ល្អ​ផូរផង់ នៃ​ជំនឿ​ទាក់ទង​នឹង​ពស់នាគរាជ​ដែល​តែងតែ​ថែរក្សា​ប្រជាជន​នៅ​តំបន់​ទន្លេមេគង្គ​របស់​ថៃ ។ កម្មវិធី​នោះ​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​៧ ដល់​១៣ កក្កដា គឺ​មាន​រយៈពេល​៧​យប់​៧​ថ្ងៃ ដោយ​ថ្ងៃ​ដំបូង​មាន​នារី​រាំ​ជាង​៣០០០​នាក់ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ថៃ ឡាវ និង​បរទេស​នាំ​គ្នា​មក​ចូលរួម​យ៉ាងច្រើន​កុះករ ។ ដោយឡែក​ក្នុង​ពិធី​បើក​វិញ​ក៏​មាន​តារា​សម្ដែង​ល្បី​គឺ​នាង Yaya Urassaya បាន​មក​ចូលរួម​រាំ​បួងសួង​នេះ​ដែរ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នាង ដង្ហែ​គ្នា​មក​ទស្សនា​យ៉ាងច្រើន​ផង​ដែរ...

តារា​ល្បី​ថៃ​៥​គូ​ធ្វើការ​ជាមួយ​គ្នា​យូរ​ៗ​ក្លាយជា​សង្សារ

ថៃ​៖ មាន​គូស្នេហ៍​តារា​ថៃ​ជា​ច្រើន​គូ ដែល​បាន​បណ្ដុះ​ទំនាក់ទំនង​ក្លាយជា​គូស្នេហ៍​នឹង​គ្នា ក៏​ព្រោះតែ​ភាព​ស្និទ្ធស្នាល​គ្នា និង​បាន​ជួប​គ្នា សម្ដែង​ជាមួយ​គ្នា​នៅ​ពេល​ថតកុន​នោះ​ឯង​។ មាន​គូស្នេហ៍​តារា​ណាខ្លះ​ដែល​ផ្ដើម​ស្នេហ៍​នៅ​ក្នុង​ជាមួយ​គ្នា​នៅ​ពេល​ថត​ខ្លះ​! 1/. Phut-Jui សម្រាប់​គូស្នេហ៍ DJ Putthichai និង​នាង Jiyawataya Nilkha ដែល​ខាង​ស្រី​មាន​អាយុ​បង​ខាង​ប្រុស ៣​ឆ្នាំ ពួក​គេ​បាន​ក្លាយជា​គូស្នេហ៍​ក្រោយ​ពី​ពួក​គេ​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​មក តែ​ពេល​មុន​នោះ​ពួក​គេ​ក៏​មាន​សង្សារ​រៀង​ៗ​ខ្លួន មុន​ពេល​ម្នាក់​ៗ​បែក​គ្នា​ពី​សង្សារ​ចាស់ ។ ដោយសារ​តែ​មាន​ឈុត​ខ្លះ​នៃ​រឿង​ភាគ​នោះ ពួក​គេ​ក៏​មានការ​ថើប​គ្នា​ពិត​ៗ​ផង​នោះ ទើប​ពួក​គេ​ផ្ដើម​ស្រលាញ់​គ្នា​មែន ក្រោយមក​ឱ្យ​ពួក​គេ​ប្រកាសប្រាប់​ពី​ទំនាក់ទំនង​ស្នេហា​ជា​ផ្លូវការ​តែ​ម្ដង​។ 2/. Ter...

Most Read