ថៃ ៖ អ្នក​និយម​លេង​បណ្ដាញ​សង្គម​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ថតរូប និង​ជាតា​រា​ម៉ូ​ដែល Chuando Tan ដែល​លោក​នៅ​តែ​មានមុខមាត់​ក្មេង​ជាង​វ័យ​ដដែល ។ ចុង​ក្រោយ​នេះ លោក​បាន​ធ្វើ​ដំណើរ​ទៅ​សម្ដែង​នៅ​ប្រទេស​ចិន​ទៀត​ផង ។

Chuando Tan បច្ចុប្បន្ន​មាន​វ័យ​៥៥​ឆ្នាំ​ហើយ​តែ​មើលទៅ​រូបសម្បត្តិ​វិញ​គឺ​ផ្ទុយ​ពី​អាយុ​តែ​ម្ដង តារា​រូប​នេះ​តែង​ត្រូវ​បាន​គេ​បាន​គេ​និយាយ​ដល់​លោក​ជា​និច្ច ទាំង​ការ​មើលថែ​ខ្លួន និង​ការ​ថែទាំ​សម្រស់ ។ បើ​មើល​នៅ​ក្នុង Instagram របស់​លោក​វិញ ពេល​នេះ​មាន follower រហូត​ដល់ ១.២ លាន​នាក់​ផង​ដែរ ។

Chuando Tan ជា​អ្នក​ថតរូប​ជនជាតិ​សឹ​ង្ហ​បុរី​ដែល​មនុស្ស​ភាគច្រើន​ស្គាល់​លោក​ក្នុង​នាម «ChuanDo & Frey» ដែល​លោក​មាន​ស្នាដៃ​ថតរូប​ថ្នាក់​អន្តរជាតិ​ទៀត​ផង ៕

ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង