តារា​ល្បី​ថៃ​៥​គូ​ធ្វើការ​ជាមួយ​គ្នា​យូរ​ៗ​ក្លាយជា​សង្សារ

0
720

ថៃ​៖ មាន​គូស្នេហ៍​តារា​ថៃ​ជា​ច្រើន​គូ ដែល​បាន​បណ្ដុះ​ទំនាក់ទំនង​ក្លាយជា​គូស្នេហ៍​នឹង​គ្នា ក៏​ព្រោះតែ​ភាព​ស្និទ្ធស្នាល​គ្នា និង​បាន​ជួប​គ្នា សម្ដែង​ជាមួយ​គ្នា​នៅ​ពេល​ថតកុន​នោះ​ឯង​។ មាន​គូស្នេហ៍​តារា​ណាខ្លះ​ដែល​ផ្ដើម​ស្នេហ៍​នៅ​ក្នុង​ជាមួយ​គ្នា​នៅ​ពេល​ថត​ខ្លះ​!

1/. Phut-Jui

សម្រាប់​គូស្នេហ៍ DJ Putthichai និង​នាង Jiyawataya Nilkha ដែល​ខាង​ស្រី​មាន​អាយុ​បង​ខាង​ប្រុស ៣​ឆ្នាំ ពួក​គេ​បាន​ក្លាយជា​គូស្នេហ៍​ក្រោយ​ពី​ពួក​គេ​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​មក តែ​ពេល​មុន​នោះ​ពួក​គេ​ក៏​មាន​សង្សារ​រៀង​ៗ​ខ្លួន មុន​ពេល​ម្នាក់​ៗ​បែក​គ្នា​ពី​សង្សារ​ចាស់ ។ ដោយសារ​តែ​មាន​ឈុត​ខ្លះ​នៃ​រឿង​ភាគ​នោះ ពួក​គេ​ក៏​មានការ​ថើប​គ្នា​ពិត​ៗ​ផង​នោះ ទើប​ពួក​គេ​ផ្ដើម​ស្រលាញ់​គ្នា​មែន ក្រោយមក​ឱ្យ​ពួក​គេ​ប្រកាសប្រាប់​ពី​ទំនាក់ទំនង​ស្នេហា​ជា​ផ្លូវការ​តែ​ម្ដង​។

2/. Ter Chantavit – Mai Davika

សម្រាប់​លោក Ter Chantavit និង​តារា​ស្រី Mai Davika ក្រោយ​ពី​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ថៃ​ជាមួយ​គ្នា​មក ធ្វើ​ឱ្យ​ពួក​គេ​មាន​ទំនាក់ទំនង​នឹង​គ្នា​ឡើង​។ តែ​មុន​នោះ Ter Chantavit ក៏​មាន​សង្សារ​ម្នាក់​ហើយ​ដែរ ដែល​ទាក់ទង​គ្នា​បាន​យ៉ាង​យូរ​ដែរ តែ​ចុង​ក្រោយ​ក៏​បែក​គ្នា​។ ក្រោយមក​លោក Ter Chantavit ក៏​ផ្ដើម​សុំ​ស្នេហ៍ Mai Davika និង​ក្លាយជា​គូស្នេហ៍​នឹង​គ្នា​មក​ដល់​ពេល​នេះ​។

3/. Mak-Kimberly

សម្រាប់​លោក Mak Prin និង Kimberly វិញ ក៏​ជា​គូស្នេហ៍​តារា​ដែល​រឹង​មាំ​មួយគូ​ដែរ ដោយ​ពួក​គេ​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន តាំងពី​ពេល​ដែល​ខាង​ស្រី​ធ្លាប់​មាន​ទំនាក់ទំនង​នឹង​ផលិតករ លោក Jet Nattapong ផង​នោះ ទើប​ធ្វើ​ឱ្យ​មាន​ព័ត៌មាន​លេចឡើង​ថា លោក Mak Prin គឺ​មក​ក្នុង​នាម​ជា​អ្នក​ទី​បី​ទៀត​ផង​។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ក៏​មិន​បាន​ប្រកាស​ពី​ស្នេហា​ដែរ រហូត​ដល់​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក Mak Prin ក៏​ប្រកាស​មក​ថា​ខ្លួន​មាន​សង្សារ​ហើយ​។

4/. Kannapat – Marie Burner

គូ​នេះ​វិញ ក៏​ទើបតែ​បង្ហាញ​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ដែរ​។ ក្រោយ​ពី​ពួក​គេ​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​មក ដែល​ម្ចាស់ខ្លួន​ផ្ទាល់​ក៏​បានឱ្យ​ដឹង​ថា​ខ្លួន​មិន​បាន​ចែចង់​បែប​ពិតប្រាកដ​ផង​ដែរ គ្រាន់តែ​បណ្ដោយ​ឱ្យទៅ​តាម​ធម្មជាតិ ដឹងខ្លួន​ច្បាស់ ក៏​ពេល​ដែល​ក្លាយជា​សង្សារ​នឹង​គ្នា​ទៅ​ហើយ​។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​គិត​ថា​ពួក​គេ​គ្រាន់តែ​ធ្វើ​ដើម្បី​ប្រូ​ម៉ូត​រឿង​ភាគ​ដែល​ខ្លួន​សម្ដែង​ទេ​ដឹង តែ​ម្ចាស់ខ្លួន​ក៏​បាន​បញ្ជាក់​ហើយ​ថា​មិនមែន​ទេ គឺ​ស្នេហា​នឹង​គ្នា​ពិត​។

5/. Alek-Tei

សម្រាប់​លោក Alek Theeradej និង​តារា​ស្រី Tejarinporn វិញ បើ​ទោះជា​ពួក​គេ​មិន​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ជាមួយ​គ្នា​ក្ដី តែ​ដោយសារ​តែ​ការ​ស្គាល់គ្នា​ក្នុង​រង្វង់​សិល្បៈ​មក​ជា​យូរ និង​បាន​សម្ដែង​ក្នុង​រឿង​ជាមួយ​គ្នា​ម្ដង​ដែរ ក៏​ពួក​គេ​បាន​បណ្ដុះ​ទំនាក់ទំនង​ស្នេហ៍​នឹង​គ្នា ហើយ​បាន​ក្លាយជា​គូស្នេហ៍​អ្នកសិល្បៈ​មួយគូ​ថ្មី​ផង​ដែរ​ ៕

ប្រភព ៖ tnews , កែសម្រួល​ដោយ ៖ សំណាង