
កុំគិតថាខ្លូនឯងម៉ាប់ៗ ឬពូកែញ៉ាំ អត់សាច់ការ អត់ប្រយោជន៍ណា! ឥឡូវនេះ កោះសន្តិភាព ត្រូវការអ្នកមកធ្វើការជាមួយ ជាតួដែលយើងហៅថា Food Vlogger ដើម្បីចូលរួមថតជាមួយក្រុមការងារម្ហូបរបស់យើងដែលមានឈ្មោះថា Facetaste ។ អញ្ចឹងហើយសម្រាប់ប្អូនៗដែលកំពុងសិក្សាក្តី បញ្ចប់ការសិក្សាក្តី សុទ្ធតែអាចដាក់ពាក្យមកសម្ភាសបាន ដោយគ្រាន់តែយល់ឃើញថា ខ្លួនឯងស្រលាញ់ និងចូលចិត្ត មានរូបសម្បត្តិសមរម្យ ពូកែលេងសើចច្រើន មិនអៀនកាមេរ៉ា មានសមត្ថភាព ឬដុងពិសេសអ្វីមួយដែលគិតថា បើថតទៅអាចទាក់ទាញអ្នកមើលបាន និងធ្វើឱ្យអ្នកមើលចូលចិត្តនោះ ត្រៀមសប្បាយចិត្តឱ្យហើយទៅ នោះអ្នកនឹងត្រូវបានធ្វើការជាមួយក្រុមការងារយើងហើយ ។ អញ្ចឹងចាំអង្កាល់ទៀត!

បេក្ខជនទាំងពីរភេទ មិនថាស្រី មិនថាប្រុស មិនថាភេទទី ៣ អីនោះទេ ពិសេសម៉ាប់ៗ ខ្យូតៗ គឺសុទ្ធតែអាចដាក់ពាក្យមក កោះសន្តិភាព បាន ដូច្នេះហើយប្រញាប់ឡើង! កាលបរិច្ឆេទដាក់ពាក្យនឹងផុតកំណត់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះហើយ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអម មកកាន់ការិយាល័យ កោះសន្តិភាព ដែលមានអាសយដ្ឋានផ្ទះលេខ 240 ផ្លូវ 271 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អាគារ អានីណា ជាន់ទី១) ឬក៏ផ្ញើ CV របស់អ្នកមកកាន់អ៊ីម៉ែល hr@kspg.co និង Apply Now ក៏បាន ចុចទីនេះ។ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 089 52 40 52 ៕
ខាងក្រោមនេះជាវីដេអូការងារសម្រេចខ្លះៗ កន្លងមកដែលក្រុមការងារយើងបានធ្វើ