Yearly Archives: 2020

នឹកឃ្លានសាច់អាំងបែបកូរ៉េ រសជាតិដើមឆ្ងាញ់ពិតៗគឺមាននៅ Bulgogi Korean BBQ

អ្នកណាខ្លះចូលចិត្តញ៊ាំសាច់អាំងបែបកូរ៉េ ពេលនេះនឹកឃ្លានចង់ញ៊ាំមិនចាំបាច់ហោះហើរទៅដល់កូរ៉េទៀតនោះទេ មកត្រឹមតែហាង Bulgogi Korean BBQ គឺធានាថាមានញ៊ាំម៉ាឆ្ងាញ់មាត់ជាមួយរសជាតិដើមពិតៗ បានញ៊ាំហើយធានាថាជក់មាត់ជីបៗហ្មង។ ស្គាល់ហាង Bulgogi Korean BBQ កុំភ្លេចបបួលគ្នាមកញ៊ាំណាព្រោះថានៅទីនេះមានសាច់អាំង និងម្ហូបកូរ៉េច្រើនមុខណាស់ដូចជា៖ ឈុតសាច់ជ្រូកប៊ីប៊ីឃ្យូ, ឈុតប្រចាំហាង(Set Bulgogi), តុកប៉ុកគី, មីស៊ុបតុកប៉ុកគី, មីតុកប៉ុកគី, បាយប៊ីប៊ីមបាប់,​ ស៊ុបគីមឈីសាច់គោ, សារាយរុំបំពង, មាន់បំពងរសជាតិដើម,...

តារានីសាច់អាំង(សាខាសន្ធរម៉ុក) សាច់អាំងទឹកកាពិល្បីមកពីសៀមរាប ដែរគ្រប់គ្នាគួរតែមកភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសេសនៅទីនេះ

ធ្លាប់មកញ៊ាំសាច់អាំងទឹកកាពិដ៏មានរសជាតិនៅហាង តារានីសាច់អាំង(សាខាសន្ធរម៉ុក) ហើយរឺនៅ? សម្រាប់ហាងមួយនេះគឺមិនអាចរំលងបានទេណា ព្រោះថាសាច់អាំងនៅទីនេះឆ្ងាញ់ខ្លាំងណាស់ដែរជារសជាតិដើមមកពីសៀមរាប ដែរមានទឹកជ្រលក់ទឹកកាពិឆ្ងាញ់ពិសេសជាងគេ នៅពេលដែលអតិថិជនបានញ៊ាំហើយតែងលាន់មាត់សរសើរគ្រប់ៗគ្នា។ អ្វីដែរពិសេសសម្រាប់ហាង តារានីសាច់អាំង មិនត្រឹមតែរសជាតិទឹកកាពិឆ្ងាញ់ប្លែកពីគេប៉ុណ្ណោះទេ គឺគ្រប់ប្រភេទសាច់ និងគ្រឿងសមុទ្រទាំងអស់ស្រស់ៗល្អ នៅពេលដែលយកមកប្រលាក់គ្រឿងប្រចាំហាង និងអាំងជាមួយចង្ក្រានធ្យូងទៀតគឺធ្វើអោយរសជាតិឆ្ងាញ់ថ្វេរដង។ ចំពោះទឹកជ្រលក់ក្រៅពីទឹកកាពិដែលជាទឹកជ្រលក់ល្បីប្រចាំហាង ហាង តារានីសាច់អាំងក៏មានទឹកជ្រលក់ ២រសជាតិផ្សេងទៀតផងដែរគឺទឹកត្រីកោះកុង និងអំបិលម្រេច ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ បន្ថែមពីនេះម្ចាស់ហាងគាត់បានបញ្ជាក់ថាប្រភេទសាច់គោ និងសាច់ជ្រូកគឺត្រូវបានទិញពីកសិករនៅឯខេត្តសៀមរាប ធានាបាននូវគុណភាពសាច់ល្អរក្សាបានអនាម័យខ្ពស់ ដែលជាការគិតគូដល់បញ្ហាសុខភាពរបស់អតិថិជនជាចម្បង។ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់នេះ ហាង តារានីសាច់អាំង ក៏មានលក់នូវគ្រឿងក្លែម និងម្ហូបកុម្ម៉ង់បែបខ្មែរថៃជាច្រើនមុខទៀតផងដែរ។ បែបនេះកុំភ្លេចណាចង់ញ៊ាំសាច់អាំង គ្រឿងក្លែម...

រសជាតិឆ្ងាញ់ប្លែកមែន! ញ៊ាំជក់មាត់ជីបៗតែម្តង ម្ហូបប្រចាំ ហាងស៊ុបក្រអៅឈូក

មិនមែននិយាយលេងទេ រសជាតិឆ្ងាញ់ប្លែកមែន សម្រាប់អ្នកដែលធ្លាប់ញ៊ាំស៊ុបក្រអៅឈូក គឺដឹងច្បាស់តែម្តង រសជាតិជូរអែមឆ្ងាញ់ ញ៊ាំមិនទ្រលាន់ ញ៊ាំហើយនឹកចង់ញ៊ាំម្តងទៀត ហើយអាចថារសជាតិស៊ុបក្រអៅឈូកមួយនេះ មិនមាននៅហាងផ្សេងនោះទេ បើតាមបងស្រីម្ចាស់ហាងផ្ទាល់បានបញ្ជាក់ថា រសជាតិ និងរូបមន្តមួយនេះគឺជាស្នាដៃបង្កើតឡើងពីម្តាយរបស់គាត់ផ្ទាល់ ហើយមានតែមួយគត់ ។ សម្រាប់ហាង ស៊ុបក្រអៅឈូក បច្ចុប្បន្ននេះ គឺទទួលបានការគាំទ្រខ្លាំង មិនថាការមកញ៊ាំក្នុងហាងផ្ទាល់ និងតាមប្រព័ន្ធ online នោះទេក្នុងមួយថ្ងៃៗ លក់អស់២០០ឈុត ទៅ៣០០ឈុត ។...

ខ្ចប់ក៏បាន ញ៊ាំនៅកន្លែងផ្ទាល់ក៏បាន នំបុ័ងជ្រូកខ្វៃភ្នំពេញ លក់៥ឆ្នាំមកហើយនៅម្តុំទួលគោក

នំបុ័ងសាច់ អាចនិយាយបានថាជាប្រភេទអាហារសម្រន់មួយបែបដែល ងាយរហ័ស មិនចំណាយពេលចាំយូរ ងាយខ្ចប់តាមខ្លួន ពេលខ្លះវាអាចញ៊ាំជំនួសអាហារថ្ងៃត្រង់ និងយប់បានថែមទៀតផង ថ្ងៃនេះAdmin សូមណែនាំអ្នកដែលនៅម្តុំទួលគោក បានស្គាល់កន្លែងមួយឈ្មោះថា នំបុ័ងជ្រូកខ្វៃភ្នំពេញ លក់៥ឆ្នាំមកហើយ។ ប្រសិនបើលោកអ្នកជិះកាត់ចន្លោះផ្លូវ សាលាបឋមសិក្សាទួលគោក និងក្រសួងសុខាភិបាល លោកអ្នកប្រាកដជាឃើញ តូបលក់នំបុ័ងឈ្មោះថា នំបុ័ងជ្រូកខ្វៃភ្នំពេញ ដែលជាទូទៅកន្លែងគាត់មានភ្ញៀវច្រើនជាហូរហែចាំខ្ចប់ និងមានតុធំៗ សម្រាប់ដាក់អោយភ្ញៀវអង្គុយញ៊ាំផ្ទាល់ក៏បាន ដែលទីតាំងនោះគាត់បើកលក់យូរហើយ។ អតិថិជនគាត់ចូលចិត្តរសជាតិនំបុ័ងជ្រូកខ្វៃរបស់គាត់ ចំនុចពិសេសនោះគឺ ធ្វើជ្រក់ល្ហុង...

ចង់ដឹងអត់ការមកដល់ថ្មីរបស់ហាង The Ann Coffee មានអ្វីប្លែកខ្លះទៅ?

ហាង The Ann Coffee ជាហាងភេសជ្ជៈមួយថ្មី ដែលមានលក់នៅកាហ្វេ ភេសជ្ជៈផ្លែឈើ និងអាហារសម្រន់ ដែលគ្រប់មុខម្ហូប ភេសជ្ជៈគឺ ធានាបាននៅ អនាម័យ រសជាតិប្លែក បន្ថែមការតុបតែលំអរ បែបខ្យូតៗ បរិយាកាសខាងក្នុងហាង ត្រូវបានរៀបចំយ៉ាងស្អាត ទាក់ទាញសម្រាប់មិត្តៗយុវវ័យ ហើយមិនតែប៉ុណ្ណោះ ស្ថិតក្នុងកាហ្វេមួយពែងដែលអ្នកកុម្មង់ អាចដាក់រូបភាពដែលខ្លួនស្រលាញ់បានថែមទៀតផង ហើយសម្រាប់បំពងបឺត ធ្វើពីអង្ករ ដែលលោកអ្នកក៏អាចពិសាបានដែរ។ ហាង...

The Alley តែគុជទឹកដោះគោរសជាតិដ៏ប្រណិតដែលល្បីថាឆ្ងាញ់ បានបង្ហាញវត្តមាននៅChipmong Baktouk Center

អ្នកដែលនៅប្លុកបាក់ទូក នឹងជាអតិថិជនរបស់The Alley ពេលនេះងាយស្រួលខ្លាំងហ្មង ពេលចង់ញ៊ាំភេសជ្ជៈរបស់The Alley មិនចាំបាច់ទៅណាឆ្ងាយទៀតនោះទេ មកត្រឹមតែChipmong Baktouk Center ឡើងមកកាន់ជាន់ទី២ គឺអាចទិញញ៊ាំបានម៉ាឆ្ងាញ់មាត់។ និយាយថាអោយតែបានមកដល់The Alley គឺដឹងតែរីករាយខ្លាំងហ្មងជាមួយភេសជ្ជៈជាច្រើនមុខ ដែលមានទាំងប្រភេទតែគុជទឹកដោះគោ និងប្រភេទភេសជ្ជៈដែលចម្រាញ់ចេញពីផ្លែឈើស្រស់ៗជាច្រើនមុខដែលល្អសម្រាប់សុខភាព។ បន្ថែមពីនេះ The Alley ក៏តែងតែបង្កើតនូវភេសជ្ជៈថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាមួយនឹងរសជាតិដ៏ប្រណិតៗដែរគ្រប់គ្នាបានញ៊ាំហើយតែងតែលាន់សរសើរជារឿយៗ។ តោះៗ នៅចាំអីទៀតអតិថិជនរបស់The Alley ដែលនៅប្លុកបាក់ទូកទាំងអស់កុំភ្លេចមកThe...

ដើមខែបើកលុយថ្មីៗ GrillHouse BBQ & Beer បញ្ចុះតម្លៃយ៉ាងពិសេស៣០% ពេញមួយខែ

ដើមខែថ្មី បើកប្រាក់ខែថ្មីៗ តោះនៅចាំអីទៅជប់លៀង លើករាសីញ៊ាំសាច់អាំង៣រសជាតិ ជាមួយស្រាបៀរ និងCocktail នៅហាង GrillHouse BBQ & Beerទាំងអស់គ្នា។ ពិតជាមិនអាចរំលងបានទេណា ជាមួយការប្រម៉ូសិនដ៏ពិសេសបញ្ចុះតម្លៃ៣០% ពេញមួយខែវិច្ឆិកានេះ ដោយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ត្រៀមតែមាត់ញ៊ាំទៅព្រោះនិយាយពីថាជាតិខ្លាំងណាស់ព្រោះសាច់ទាំងអស់សុទ្ធតែស្រស់ៗ មានគុណភាពល្អ យកមកអាំងហើយជ្រលក់ជាមួយទឹកជ្រលក់ទាំង ៣រសជាតិប្រចាំហាងទៀត ឆ្ងាញ់តិចអី។ ក្រៅពីសាច់អាំង ក្នុងហាងក៏មានស្រាជាច្រើនប្រភេទ សម្រាប់អ្នកទាំងអស់គ្នាអាចជ្រើសរើសយកមកញ៉ាំជាមួយសាច់អាំងផងដែរ...

ស្វែងរកហ្វឺដែលឆ្ងាញ់មែនទេ? ថប ហ្វឺ – Top Pho ជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នក

អ្នកដែលចូលចិត្តញ៊ាំហ្វឺ អាចនិយាយបានថាគឺជារឿងដែលល្អហ្មងពេលបានស្គាល់ហាង ថប ហ្វឺ - Top Pho ព្រោះថាហ្វឺនៅទីនេះគឺមានរសជាតិឆ្ងាញ់ប្លែក ដែលគ្រប់គ្នាមិនធ្លាប់ញ៊ាំពីមុនមក។ បែបនេះសម្រាប់អ្នកដែលចង់ នឹងចង់ដឹងថារសជាតិប្លែកពិសេសយ៉ាងណា មានតែមកសាកដោយខ្លួនឯងផ្ទាល់ទេណា។ ថប ហ្វឺ - Top Pho មានលក់នូវហ្វឺដែលមានសាច់ ៣ប្រភេទយ៉ាងពិសេសប្រចាំហាងនោះគឺ៖ ហ្វឹប្រហិតសាច់គោ ហ្វឺសរសៃកែងប្រហិតសាច់គោ និងហ្វឺគ្រឿងសមុទ្រ ដែលប៉ុន្មានមុខនេះគឺសុទ្ធតែមានរសជាតិយ៉ាងពិសេស ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ អ្វីដែលពិសេសមួយមុខទៀតនោះដែលគ្រប់គ្នាគួរតែសាកនោះគឺ...

ព្រោះតែរសជាតិឆ្ងាញ់ប្លែកហ្នឹងហើយ ទើបទៅណាមិនឆ្ងាយទេពី An Cha Taiwan Milk Tea ?

និយាយពីAn Cha Taiwan Milk Tea ម៉ូយៗមួយចំនួនធំមានបានដឹងដំណឹងនេះហើយឬនៅ? បើមិនទាន់ដឹងទេចាំ Admin ប្រាប់ចុះណា៎ ជាពិសេសម៉ូយៗដែលនៅម្តុំបាក់ទូកយើងហ្នឹង ភេសជ្ជៈ An Cha Taiwan Milk Tea បានមកបើកដំណើរការសាខាថ្មីមួយទៀតហើយ គឺនៅមជ្ឈមណ្ឌល ជីបម៉ុងបាក់ទូក សេនធើ ស្ថិតនៅជាន់ទីមួយតែម្តង ។ អ្នកដែលជាអតិថិជនប្រចាំ An Cha...

CHICKEN POPS ល្បីផ្ទុះការគាំទ្រខ្លាំងថារសជាតិឆ្ងាញ់ពិសេស និងតម្លៃសមរម្យ ដែរគ្រប់គ្នាមិនគួររំលង

CHICKEN POPS បើកទើបតែបានរយៈពេលខ្លីតែល្បី ទទួលបានការគាំទ្រខ្លាំងពីអតិជនដែលចូលចិត្តញ៊ាំប្រភេទអាហារFast Food រហូតមានដល់១៦សាខា ត្រឹមរយៈពេល៣ខែ។ អ្វីដែលធ្វើអោយCHICKEN POPS ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែរសជាតិអាហារគ្រប់មុខគឺឆ្ងាញ់ពិសេស រីឯតម្លៃសមរម្យដែលធ្វើអោយគ្រប់គ្នាអាចញ៊ាំបានយ៉ាងឆ្ងាញ់មាត់ ដោយចំណាយមិនច្រើន។ សម្រាប់អ្នកដែលមិនទាន់បានមកញ៊ាំហើយចាប់អារម្មណ៍ចង់មកសាកនោះ ចាំAdmin ខ្សឹបប្រាប់អោយដឹងពីមុខម្ហូបដែលពេញនិយមខ្លាំងប្រចាំហាងដែលគ្រប់គ្នាតែងតែមកញ៊ាំមិនដែលរំលងនោះគឺ ប៊ឺហ្គឺសាច់មាន់ ភ្លៅមាន់បំពង មាន់ផ្ទុះ និងCHICKEN Roll ដែរប៉ុន្មានមុខនេះគឺលក់ដាច់ខ្លាំងមែនទែន។ ក្រៅពីនេះក៏មានអាហារឆ្ងាញ់ៗជាច្រើនទៀតដូចជា ប៊ឺហ្គឺសាច់សាច់គោ ស្លាបមាន់បំពង ណាហ្គេត...

មិនចង់ស្គមមែនទេ រសៀលឡើងជិះមកហាង ម៉ាក់អាកាំង មកណាធាថាមិនខ្វះរបស់ឆ្ងាញ់ញ៊ាំម៉េច?

ហាង ម៉ាក់អាកាំង អ្នកណាមិនស្គាល់ អ្នកណាមិនល្បី នៅម្ដុំផ្សារញ៉ែជិតស្តុបដេអិន លក់រាប់ឆ្នាំមកហើយ ម៉ូយៗមកញ៊ាំពេញៗរាល់ល្ងាចមិនដែលចេះស្ងាត់ម៉េច។ បើនិយាយពីរបស់ញ៊ាំវិញមិនច្រើនមុខមិនចេះខ្វះញ៊ាំ អាចនិយាយបានថាមកដល់ហើយលែងមានបញ្ហារឿងស្គមហ្មង។ និយាយពីថាអោយតែបានមកដល់ទីនេះត្រៀមតែមាត់ញ៊ាំទៅចង់បង្អែមបែបខ្មែរ បែបថៃមានច្រើនមុខច្រើនជម្រើសចង់មួយណាក៏បាន ក្រៅពីនេះក៏មានបង្អែមផ្លែឈើ ទឹកក្រឡុក នំប៉័ងសាច់ នំបញ្ចុក និងពងទាកូនដ៏ល្បីប្រចាំហាងផងដែរ គឺថាដូចដែរនិយាយខាងលើចឹង អោយតែបានមកដល់លែងមានកង្វល់រឿងខ្លាចស្គមហ្មង។ ណ្ហើយ សម្បូររបស់ញ៊ាំបែបនេះរំលងម៉េចបាន បបួលគ្នាមកតែមួយកន្លែងអាចញ៊ាំបានច្រើនមុខហើយសុទ្ធតែឆ្ងាញ់ៗទៀតស្រួលតិចអី។ កុំភ្លេចណាហាង ម៉ាក់អាកាំង មានទីតាំងនៅម្ដុំផ្សារញ៉ែជិតស្តុបដេអិន...

ពិតជាប្លែក ម៉ាឡាសាច់អាំងស៊ុបចង្កាក់បែបចិន រសជាតិពិសេស ថែមទាំងមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ២០%ថែមទៀត

ធ្លាប់តែញ៊ាំសាច់អាំងបែបចិនធម្មតាៗរាល់ដង តែងសរសើរថាឆ្ងាញ់មែនទេ? ពេលនេះបើបានមកញ៊ាំ សាច់អាំង និងស៊ុបបែបចិននៅហាង ម៉ាឡាសាច់អាំងស៊ុបចង្កាក់បែបចិន ច្បាស់ជាទទួលបានរសជាតិឆ្ងាញ់ពិសេសប្លែកជាងរាល់ដង ជាពិសេសនោះគឺមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ទៅ២០% ពេញមួយសប្ដាហ៍ឯណោះ ដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ គ្រប់មុខម្ហូបនៅហាង ម៉ាឡាសាច់អាំងស៊ុបចង្កាក់បែបចិន មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តម្លៃក៏សមរម្យ ថែមទាំងមានអនាម័យខ្ពស់ និងសេវាកម្មល្អថែមទៀតផងធានាថាបានមកញ៊ាំហើយពិតជាមិនខកបំណង។ ក្រៅពីសាច់អាំង និងស៊ុបបែបចិន ដែលជាមុខម្ហូបដែលលេចធ្លោប្រចាំហាង ក៏មាននូវមុខម្ហូបឆ្ងាញ់ៗដូចជាប្រភេទញាំគ្រឿងសមុទ្រជាច្រើនមុខផងដែរ។ បែបនេះកុំភ្លេចណាត់គ្នាមកញ៊ាំណា​ ចង់ញ៊ាំសាច់អាំង និងស៊ុបបែបចិនក៏បាន...

Most Read