ខ្ចប់ក៏បាន ញ៊ាំនៅកន្លែងផ្ទាល់ក៏បាន នំបុ័ងជ្រូកខ្វៃភ្នំពេញ លក់៥ឆ្នាំមកហើយនៅម្តុំទួលគោក

0
1920

នំបុ័ងសាច់ អាចនិយាយបានថាជាប្រភេទអាហារសម្រន់មួយបែបដែល ងាយរហ័ស មិនចំណាយពេលចាំយូរ ងាយខ្ចប់តាមខ្លួន ពេលខ្លះវាអាចញ៊ាំជំនួសអាហារថ្ងៃត្រង់ និងយប់បានថែមទៀតផង ថ្ងៃនេះAdmin សូមណែនាំអ្នកដែលនៅម្តុំទួលគោក បានស្គាល់កន្លែងមួយឈ្មោះថា នំបុ័ងជ្រូកខ្វៃភ្នំពេញ លក់៥ឆ្នាំមកហើយ។

ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ

ប្រសិនបើលោកអ្នកជិះកាត់ចន្លោះផ្លូវ សាលាបឋមសិក្សាទួលគោក និងក្រសួងសុខាភិបាល លោកអ្នកប្រាកដជាឃើញ តូបលក់នំបុ័ងឈ្មោះថា នំបុ័ងជ្រូកខ្វៃភ្នំពេញ ដែលជាទូទៅកន្លែងគាត់មានភ្ញៀវច្រើនជាហូរហែចាំខ្ចប់ និងមានតុធំៗ សម្រាប់ដាក់អោយភ្ញៀវអង្គុយញ៊ាំផ្ទាល់ក៏បាន ដែលទីតាំងនោះគាត់បើកលក់យូរហើយ។ អតិថិជនគាត់ចូលចិត្តរសជាតិនំបុ័ងជ្រូកខ្វៃរបស់គាត់ ចំនុចពិសេសនោះគឺ ធ្វើជ្រក់ល្ហុង ជ្រក់ត្រសក់ សាច់ជ្រូកខ្វៃ សាច់ផាក់ឡូវ សាច់ចិញ្ច្រាំ គឺធ្វើដោយខ្លួនឯង ហើយមានអនាម័យថែមទៀតផង។

ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ

ភាគច្រើនអ្នកដែលជិះកាត់ម្តុំនោះ មិនដែលរំលងទេ គឺតែងតែចូលញ៊ាំជាប្រចាំ ដោយសារតែរសជាតិឆ្ងាញ់ប្លែក ងាយរហ័ស ខ្ចប់ក៏បាន ញ៊ាំនៅកន្លែងផ្ទាល់ក៏បាន។ ចឹងប្រសិនបើបានជិះកាត់ម្តុំនោះ អាចចូលសាកបាន។

ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ

ហាង នំបុ័ងជ្រូកខ្វៃភ្នំពេញ
ទីតាំង៖ ចំហៀងសាលាបឋមសិក្សាទួលគោក ជាប់ក្រសួងសុខាភិបាល
លេខទូសព្ទ៖ 093 96 99 19 / 069 28 72 21

វីដេអូ

https://youtu.be/J-OobGtKUMg