ហាង ម៉ាក់អាកាំង អ្នកណាមិនស្គាល់ អ្នកណាមិនល្បី នៅម្ដុំផ្សារញ៉ែជិតស្តុបដេអិន លក់រាប់ឆ្នាំមកហើយ ម៉ូយៗមកញ៊ាំពេញៗរាល់ល្ងាចមិនដែលចេះស្ងាត់ម៉េច។ បើនិយាយពីរបស់ញ៊ាំវិញមិនច្រើនមុខមិនចេះខ្វះញ៊ាំ អាចនិយាយបានថាមកដល់ហើយលែងមានបញ្ហារឿងស្គមហ្មង។


និយាយពីថាអោយតែបានមកដល់ទីនេះត្រៀមតែមាត់ញ៊ាំទៅចង់បង្អែមបែបខ្មែរ បែបថៃមានច្រើនមុខច្រើនជម្រើសចង់មួយណាក៏បាន ក្រៅពីនេះក៏មានបង្អែមផ្លែឈើ ទឹកក្រឡុក នំប៉័ងសាច់ នំបញ្ចុក និងពងទាកូនដ៏ល្បីប្រចាំហាងផងដែរ គឺថាដូចដែរនិយាយខាងលើចឹង អោយតែបានមកដល់លែងមានកង្វល់រឿងខ្លាចស្គមហ្មង។

ណ្ហើយ សម្បូររបស់ញ៊ាំបែបនេះរំលងម៉េចបាន បបួលគ្នាមកតែមួយកន្លែងអាចញ៊ាំបានច្រើនមុខហើយសុទ្ធតែឆ្ងាញ់ៗទៀតស្រួលតិចអី។ កុំភ្លេចណាហាង ម៉ាក់អាកាំង មានទីតាំងនៅម្ដុំផ្សារញ៉ែជិតស្តុបដេអិន អាចជួយលោកអ្នកឆ្ងាញ់មាត់ និងកុំអោយស្គមបាន?៕



ហាង ម៉ាក់អាកាំង
លេខទូរសព្ទ៖ 011 777 927 / 016 777 927
ទីតាំង៖ នៅម្ដុំផ្សារញ៉ែជិតស្តុបដេអិន
វីដេអូ៖