Yearly Archives: 2020

ឆ្ងាញ់មាត់​ពេញទំហឹង​ហ្មង​ ជាមួយ​លៀស​អ៊ី​ទុំ​ សៀមរាប​ បាន​មកដល់​ភ្នំពេញ​ហើយ​

អូហូ! ពិតជាលឺ១០០ដង មិនស្មើរបានញ៉ាំផ្ទាល់មាត់ម្ដងមែន ឆ្ងាញ់នោះឆ្ងាញ់យកតែមែនទែន គឺថាមិនសរសើរមិនបានហ្មង។ ធ្លាប់តែលឺល្បីនៅលើទឹកដីខេត្តសៀមរាប តែពេលនេះក៏មានវត្តមានមកដល់រាជធានីភ្នំពេញហើយ នៅជិតបង្កើយនៅខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិកយើងហ្នឹង។ ម៉ោះ មកស្គាល់មុខម្ហូបដែលឆ្ងាញ់ប្រចាំហាងដែលAdmin សរសើរនៅខាងលើអម្បិញមិញ នោះគឺមានដូចជា៖ លៀសអប លៀសហូលអប ខ្យងចំហុយ ប្រហិតបំពង និងក្ដាមឆា។ និយាយពីថាប៉ុន្មានមុខនេះ ចង់ញ៉ាំមួយណាក៏ធានាថាពេញចិត្តស្ដូកដែរ។ អ្វីដែលពិសេសទៀតនោះ គឺលៀសទាំងអស់ត្រូវបានយកមកពីទឹកដីខេត្តសៀមរាប ធំៗហើយថែមទាំងសាច់ច្រើនថែមទៀត។...

អេមហ្មង! ពេលនេះអ្នកម្ដុំសាលាព្រះស៊ីសុវត្ថិ ចង់ញ៉ាំប្រហិតបំពងឆ្ងាញ់ មានអីលំបាក

តែ​ប៉ុណ្ណេះ​ដឹង​តែ​ងាយស្រួល​ហើយ​ សម្រាប់​អ្នកចូលចិត្ត​ញ៉ាំ​ប្រហិត​បំពង​ដែល​នៅ​ម្ដុំ​សាលា​ព្រះ​ស៊ី​សុ​វត្តិ​ ព្រោះ​ពេលនេះ​ ហាង​ តូប​ប្រហិត​ បាន​បើក​សាខា​ថ្មី​នៅ​ចំហៀងសាលាដូនពេញ​។ នៅ​ជិ​តបង្កើយ​ចឹង​អី​ មើល​ណាត់​មិត្តភក្តិ​ ក្រាស់​ សង្សារ​ចាស់​ សង្សារ​ថ្មី​ មក​ញ៉ាំ​ជុំគ្នា​មក​ណា​។ បើ​និយាយ​រឿង​រសជាតិ​ប្រហិត​បំពង​នេះ​ មិន​អួត​ទេ​ សួរ​តែ​លោក​ម៉ូយ​កញ្ញា​ម៉ូយ​ ហាង​ តូប​ប្រហិត​ ទៅ​ថា​ប្រហិត​ល្បី​ឆ្ងាញ់​ប៉ុណ្ណា​ ជាពិសេស​រសជាតិ​ទឹកសៀង​ក៏​ពិសេស​មិនធម្មតា​ ជ្រលក់​ចូលគ្នា​ថា​ឆ្ងាញ់​អើយ​ឆ្ងាញ់​។ ហើយ​បន្ថែម​ពីនេះ​ ក៏​មាន​នំប៉័ង​បំពង​យ៉ាង​ស្រួយស្រឹប​ អាច​ញ៉ាំ​ជាមួយ​ប្រហិត​ និង​ជ្រលក់​ជាមួយ​ទឹកសៀង​យ៉ាង​មាន​រសជាតិ​។...

នឹកដល់រសជាតិម្ហូបបែបខ្មែរ តោះមកស្គាល់ហាង៣កន្លែងនេះ ដឹងតែពេញចិត្តហើយ!

បច្ចុប្បន្ននេះ ស្ថិតក្នុងទីក្រុងភ្នំពេញរបស់យើងសម្បូរទៅដោយហាងអាហារជាច្រើនជាតិសាសន៍ មកពីបណ្តាប្រទេសផ្សេងៗ គឺកំពុងតែមានវត្តមានជាបន្តបន្ទាប់ និងបើកដំណើរការជាច្រើនហូរហែរ ដូចនេះផងដែរ សម្រាប់បងប្អូនខ្មែរមួយចំនួន អាចនិងពិបាកស្វែងរកហាងម្ហូបអាហាររសជាតិបែបខ្មែរ ថ្ងៃនេះAdmin សូមចែករំលែកបងប្អូន នៅហាងទីតាំង៣ផ្សេងគ្នា ដែលមានលក់មុខម្ហូបបែបខ្មែរ ជាច្រើនមុខ ហើយមានរសជាតិឆ្ងាញ់ពិសារថែមទៀតផង តោះសូមតាមដានអត្ថបទខាងក្រោមដើម្បីដឹងព័ត៌មានលម្អិត៖ ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។...

ត្រៀម​ៗ ដាក់​ម៉ា​តឹង​ពោះ​នៅ​ ហាង​ ភី​ណូ​ឈី​អូ​ ប៊ូ​ហ្វេ​ស៊ុប​ និង​សាច់​អាំង​ ម្ដង​មើល៎​ ព្រោះ​មានកម្ម​វិធី​តម្លៃ​ពិសេស​​

ដំណឹងល្អ​ មក​ទៀតហើយ​ ម៉ោះ​សា​រេ​គាស់​គីឡូ​ពូកែ​ញ៉ាំ​ មក​អោយ​អស់​មក​ យើង​នាំគ្នា​ទៅ​ញ៉ាំ​នៅ​ ហាង​ ភី​ណូ​ឈី​អូ​ ប៊ូ​ហ្វេ​ស៊ុប​ និង​សាច់​អាំង​ ព្រោះ​ឆ្នាំ​ថ្មីនេះ​មានកម្ម​វិធី​ពិ​សេស​ៗ អាច​ថា​ចំណេញ​ច្រើនណាស់​ មិនធ្លាប់​មាន​ពីមុន​មក​ទេ​។ Admin​ ចង់​ប្រាប់​ថា​ពិសេស​ខ្លាំង​ណាស់​ ដោយ​ក្នុង​ថ្ងៃ​ចន្ទ​ អង្គារ​ ពុធ​ ក្នុង​ម្នាក់​តម្លៃ​ត្រឹមតែ​ 9.9​$ តែប៉ុណ្ណោះ​ សម្រាប់​ថ្ងៃ​ ព្រហស្បតិ៍​ សុក្រ​ សៅរ៍​...

ពិសេស​ម្ល៉េះទេ​! Mini​ BBQ​ សាច់​អាំង​ទឹក​កា​ពិ​ បេី​កសាខា​ទី3​ បញ្ចុះតម្លៃ​ 20​% លេី​សាច់​គ្រប់មុខ​

អូហូ​ តែ​ប៉ុណ្ណេះ​ត្រៀម​តែ​ឆ្ងាញ់មាត់​ទៅ​ ឱកាស​ពិសេស​មកដល់​ហើយ​ ហាង​ Mini​ BBQ​ សាច់​អាំង​ទឹក​កា​ពិ​ បេី​កសាខា​ទី3​ បញ្ចុះតម្លៃ​ 20​% ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ លេី​សាច់​គ្រប់​មុ​ខចឹងៗ​អី​។ សម្រាប់​កា​រប្រ​ម៉ូ​សិន​នេះ​ គឺ​មាននៅ​តែ​នៅ​សាខា​ទី៣​ (សាខា​ទួលទំពូង)​ តែប៉ុណ្ណោះ​។ តោះ​មក​ដឹង​ទាំងអស់គ្នា​ណា​ គឺថា​ ហាង​ ​Mini​ BBQ​ ​សាច់​អាំង​ទឹក​កាពិ​ មាន​លក់​សាច់​អាំង​គ្រប់មុខ​ សាច់​ថ្មី​ៗ ​គ្រឿងក្នុង​ គ្រឿង​សមុទ្រ​ធម្មជាតិ​ជាច្រើន​មុ​ខស្រស់​ៗ...

ដើមខែអញ្ចឹង មាននឹក ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ រឺអត់ហ្នឹង

ដើមខែ​បែបនេះ​កាបូប​លុយ​ ច្បាស់ជា​តឹងណែន​ណាស់​ហើយ​ បែបនេះ​ក៏​គួរតែ​សា​រេ​មក​ញ៉ាំ​សាច់​អាំង​ទឹក​កា​ពិ​ឆ្ងាញ់​ៗ ប៉ូវ​កម្លាំង​បំពេញ​ថាមពល​អោយ​ណាណី​ម្ដង​មើល៎​ អស់​ប៉ុន្មាន​លុយ​។ ដូច​ដែរ​ធ្លាប់​ដឹង​កន្លងមក​ហើយ​ថា​ ភោជនីយដ្ឋាន​ AT​ BBQ​ សាច់​អាំង​ទឹក​កាពិ​ ពិសេស​ប៉ុណ្ណា​គឺថា​មាន​ ប្រភេទ​សាច់​អាំង​យ៉ាង​សម្បូរ​បែប​ គ្រប់មុខ​ គ្រឿង​សមុទ្រ​ស្រស់​ៗ និង​មាន​ទឹកជ្រលក់​ទឹក​កាពិ​យ៉ាង​មាន​រសជាតិ​។ បន្ថែម​ពីនេះ​ ក៏​មាន​ស្រា​បៀរ​ក្លា​សេ​ត្រ​ជា​ក់ៗ​ គ្រឿងក្លែម​គ្រប់មុខ​ និង​ត្រូវជា​តិ​ខ្លាំង​ពេល​បាន​ពិសារ​ជាមួយ​សាច់​អាំង​ធ្វើអោយ​កើន​រសជាតិ​ថែម​មួយ​កម្រិត​ទៀត​។ តែ​ប៉ុណ្ណេះ​ដឹង​តែ​អ៊ែម​ហើយ​ មិនថា​ជា​ការ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ ក្រុមការងារ​ រឺ​មនុស្សជា​ទី​ស្រលាញ់​នោះ​ទេ​...

ចុងសប្ដាហ៍មិនដឹងទៅណា មកបង្ហូរញើសនៅ Food House (Moto Cafe) ជាមួយបុកល្ហុង និងយ៉ាំហិរៗ

មិនថាល្ងាចនេះ រឺពេលណាទេ បើមិនដឹងទៅណាទេ Admin ថាគួរតែទៅ Food House(Moto Cafe) ព្រោះថាមិនចេះខ្វះអីញ៉ាំនោះទេ ហើយពេលនេះក៏មានមុខម្ហូបថ្មីៗហិរៗញ៉ាំហើយស្រក់ញើសតក់ៗថែមទៀត គឺថាអោយតែបានភ្លក់ដឹងតែពេញចិត្តពេញថ្លើមហើយ ជាពិសេសអ្នកចូលចិត្តញ៉ាំហិរហ្នឹងហ្មង។ ម៉ោះមកដឹងទាំងអស់គ្នាថាបុកល្ហុង និងយ៉ាំ នៅFood House(Moto Cafe) មានរសជាតិអ្វីខ្លះ ក្នុងនោះមានដូចជា៖ បុកល្ហុងប៉ាតេ, បុកល្ហុងងៀវ, បុកល្ហុងក្ដាម,​​ បុកល្ហុងបង្គារ, យ៉ាំប៉ាតេ, យ៉ាំបង្គារ,...

ដំណឹងពិសេស ណ កាហ្វេដែលជាប្រេនរបស់ខ្មែរដ៏ល្បីបានបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញហើយ

បើ​និយាយ​ពី​ ណ កាហ្វេ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ច្បាស់ជា​ស្គាល់​មិនខាន​ ជាពិសេស​អ្នក​សៀមរាប​តែម្ដង​ ព្រោះ​កា​ហ្វេ​ប្រេន​ខ្មែរ​ដ៏​ល្បី​មួយ​នេះ​មាន​ដើមកំណើត​នៅក្នុង​ទឹកដី​អច្ឆ​រិយៈ​ខេត្តសៀមរាប​។ ពេលនេះ​ ណ កាហ្វេ​ក៏បាន​ពង្រីក​ខ្លួន​បង្ហាញ​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាលើកដំបូង​ ដើម្បី​បំពេញ​បំណង​របស់​អតិថិជន​។ Admin សូមប្រាប់អោយអ្នកមិនទាន់បានក្រេបរសជាតិ ណ កាហ្វេអោយបានដឹងតិចចុះណា គឺថាកាហ្វេមានរសជាតិឆ្ងាញ់ចាប់មាត់ ជាពិសេសជាមួយក្លិនដ៏ឈ្ងុយ ដោយសារការប្រើទឹកស្ករត្នោតធម្មជាតិពិតៗ របស់ខ្មែរយើង រួមជាមួយខ្ទិះដូង ដែលធ្វើអោយកាហ្វេមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយពិសេសប្លែកដាច់ពីគេតែម្ដង។ ចំពោះផ្នែកខាងក្នុងហាងមានការដេរគ័រយ៉ាងស្រស់ស្អាត មានរចនាបថបែបខ្មែរយ៉ាងល្អប្រណិត ដែលអាចអោយលោកអ្នកអង្គុយជួបជុំសម្រាប់សិក្សា...

កាដូឆ្នាំថ្មីពីហាង មីទាញតុងយុាំ បញ្ចុះតម្លៃ ១៥% ចំនួន ៥ថ្ងៃ សម្រាប់មីនុយថ្មីអាហារពេលព្រឹក

ឆ្នាំថ្មីអ្វីៗក៏ថ្មីមែនទេ មិនខុសទេ​ សូម្បីតែហាង មីទាញតុងយុាំ ក៏បានបង្កើតមុខម្ហូបថ្មីដែលជាអាហារពេលព្រឹក ក្នុងតម្លៃថ្មីមួយសមរម្យ អាចញ៉ាំបានម៉ាឆ្ងាញ់ដែរ។ ក្នុងនោះដើម្បីជូនជាកាដូឆ្នាំថ្មី ហាងក៏បានបញ្ចុះតម្លៃ ១៥% ចំនួន ៥ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ ច្បាស់ជាចង់ដឹងហើយមែនទេថាជាអ្វី ហើយឆ្ងាញ់ប៉ុណ្ណានោះ ម៉ោះមកស្គាល់មុខម្ហូបទាំងអស់គ្នាដែលមានដូចជា៖ មី លត គុយទាវ(ប៉ាវហ៊ឺ , សាច់គោ, គ្រឿងសមុទ្រ...

ឆ្នាំ​ថ្មី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ បញ្ចេញ​ម្ហូប​ថ្មី​ឆ្ងាញ់​ចាប់មាត់​ជាប់ចិត្ត​មិនធម្មតា​

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ នរណា​មិន​ល្បី​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​បាន​ញ៉ាំ​មួយ​ចាន​ហើយ​ ច្បាស់ជា​ចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ស្រប​ពេល​ចូលឆ្នាំ​ថ្មីនេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ ដើម្បី​ផ្គាប់ចិត្ត​អតិថិជន​អោយ​បាន​ឆ្ងាញ់​ប្លែក​មាត់​។ សម្រាប់មីនុយថ្មីក្នុងឱកាសឆ្នាំថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ...

Most Read