ដើមខែបែបនេះកាបូបលុយ ច្បាស់ជាតឹងណែនណាស់ហើយ បែបនេះក៏គួរតែសារេមកញ៉ាំសាច់អាំងទឹកកាពិឆ្ងាញ់ៗ ប៉ូវកម្លាំងបំពេញថាមពលអោយណាណីម្ដងមើល៎ អស់ប៉ុន្មានលុយ។



ដូចដែរធ្លាប់ដឹងកន្លងមកហើយថា ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ពិសេសប៉ុណ្ណាគឺថាមាន ប្រភេទសាច់អាំងយ៉ាងសម្បូរបែប គ្រប់មុខ គ្រឿងសមុទ្រស្រស់ៗ និងមានទឹកជ្រលក់ទឹកកាពិយ៉ាងមានរសជាតិ។ បន្ថែមពីនេះ ក៏មានស្រាបៀរក្លាសេត្រជាក់ៗ គ្រឿងក្លែមគ្រប់មុខ និងត្រូវជាតិខ្លាំងពេលបានពិសារជាមួយសាច់អាំងធ្វើអោយកើនរសជាតិថែមមួយកម្រិតទៀត។



តែប៉ុណ្ណេះដឹងតែអ៊ែមហើយ មិនថាជាការជួបជុំជាមួយក្រុមគ្រួសារ ក្រុមការងារ រឺមនុស្សជាទីស្រលាញ់នោះទេ ព្រោះមានសាច់អាំងយ៉ាងពិសេសបែបនេះហើយ។ នៅចាំអីទៀត បបួលគ្នាមកលឿនមកណា ព្រោះថាដឹងតែឆ្ងាញ់មាត់ហើយ៕



ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
វីដេអូ៖