បច្ចុប្បន្ននេះ ស្ថិតក្នុងទីក្រុងភ្នំពេញរបស់យើងសម្បូរទៅដោយហាងអាហារជាច្រើនជាតិសាសន៍ មកពីបណ្តាប្រទេសផ្សេងៗ គឺកំពុងតែមានវត្តមានជាបន្តបន្ទាប់ និងបើកដំណើរការជាច្រើនហូរហែរ ដូចនេះផងដែរ សម្រាប់បងប្អូនខ្មែរមួយចំនួន អាចនិងពិបាកស្វែងរកហាងម្ហូបអាហាររសជាតិបែបខ្មែរ ថ្ងៃនេះAdmin សូមចែករំលែកបងប្អូន នៅហាងទីតាំង៣ផ្សេងគ្នា ដែលមានលក់មុខម្ហូបបែបខ្មែរ ជាច្រើនមុខ ហើយមានរសជាតិឆ្ងាញ់ពិសារថែមទៀតផង តោះសូមតាមដានអត្ថបទខាងក្រោមដើម្បីដឹងព័ត៌មានលម្អិត៖
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។ ចុចត្រង់នេះដើម្បី ព័ត៌មានលម្អិតអំពីហាង៖



ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
Tel: 096 499 58 98 | 012 542 562
ទីតាំង៖ ផ្លូវលេខ ៥៤៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ (ម្តុំផ្លូវខាងក្រោយសាលាបឋមសិក្សាទួលគោក)
ភោជនីយដ្ឋានបាយ័ន
សម្រាប់ភោជនីយដ្ឋានបាយ័ន ចំពោះទីតាំងគឺធំទូលាយតែម្តងហើយមុខម្ហូបវិញមានច្រើនមុខ សុទ្ធសឹងតែជាមុខម្ហូបបែបខ្មែរ រសជាតិវិញគឺឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់។ចុចត្រង់នេះដើម្បី ព័ត៌មានលម្អិតអំពីហាង



ភោជនីយដ្ឋានបាយ័ន
សាខាទី១ ផ្លូវជាតិលេខ១ (ជិតបុរីប៉េងហួតបឹងស្នោ) សង្កាត់និរោទ៏ ខណ្ឌ័ច្បារអំពៅ
Tel : 017 97 97 67 060 97 97 67 096 9 97 97 67
សាខាទី២ ផ្លូវ 598 ( ផ្លូវឯកឧត្តមជាសុផារ៉ា )ទល់មុខស្នងការក្រុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
Tel : 076 7 97 97 67 096 7 97 97 67
បើកចាប់ពីម៉ោង៦ ព្រឹក ដល់ម៉ោង ៤ល្ងាច
ភោជនីយដ្ឋាន តារា
សម្រាប់ភោជនីយដ្ឋាន តារា គឺមានទីតាំងនៅម្តុំបុរីកីឡា មុខម្ហូបប្រចាំហាងក៏មានច្រើនមុខ សម្បូរទៅដោយមុខម្ហូបបែបខ្មែរជាច្រើនមុខផងដែរ ហើយរសជាតិក៏ឆ្ងាញ់ ទីតាំងមានផាសុកភាពថែមទៀតផង។ ចុចត្រង់នេះដើម្បី ព័ត៌មានលម្អិតអំពីហាង



ហាង ភោជនីយដ្ឋាន តារា
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)
លេខទូរសព្ទ៖ 097 29 29 290 / 012 562 368 Facebook Page :
Dara Restaurant – borey keyla