តែប៉ុណ្ណេះដឹងតែងាយស្រួលហើយ សម្រាប់អ្នកចូលចិត្តញ៉ាំប្រហិតបំពងដែលនៅម្ដុំសាលាព្រះស៊ីសុវត្តិ ព្រោះពេលនេះ ហាង តូបប្រហិត បានបើកសាខាថ្មីនៅចំហៀងសាលាដូនពេញ។ នៅជិតបង្កើយចឹងអី មើលណាត់មិត្តភក្តិ ក្រាស់ សង្សារចាស់ សង្សារថ្មី មកញ៉ាំជុំគ្នាមកណា។



បើនិយាយរឿងរសជាតិប្រហិតបំពងនេះ មិនអួតទេ សួរតែលោកម៉ូយកញ្ញាម៉ូយ ហាង តូបប្រហិត ទៅថាប្រហិតល្បីឆ្ងាញ់ប៉ុណ្ណា ជាពិសេសរសជាតិទឹកសៀងក៏ពិសេសមិនធម្មតា ជ្រលក់ចូលគ្នាថាឆ្ងាញ់អើយឆ្ងាញ់។ ហើយបន្ថែមពីនេះ ក៏មាននំប៉័ងបំពងយ៉ាងស្រួយស្រឹប អាចញ៉ាំជាមួយប្រហិត និងជ្រលក់ជាមួយទឹកសៀងយ៉ាងមានរសជាតិ។



ស្គាល់កន្លែងចឹងហើយ មិនទៅមិចបានណ៎ បើគេល្បីថាឆ្ងាញ់តែយ៉ាងនេះហើយ។ មិនបាច់គិតច្រើនទេ បបួលគ្នាមក វឺតៗមកដឹងតែបានឆ្ងាញ់មាត់ហើយ៕





ហាង តូបប្រហិត
លេខទូរសព្ទ៖ 093 24 24 18 / 076 998 8181
ទីតាំង៖ ស្ថិតនៅចំហៀងសាលាដូនពេញ ផ្លូវ១៨៤
វីដេអូ៖